មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/11/2023 - 15:27

វិធាន​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ការ​ផលិត​កសិកម្ម

ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ រួម​ជា​មួយ​នឹង​ក្រ​សួង ផ្នែក​មជ្ឈិម និង​ភូមិ​ភាគ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង កំពុង​ខ្នះ​ខ្នែង​ជួយ​ដល់​កសិករ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កសិកម្ម ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

  កសិករ​នៅ​ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ ប្រ​មូល​ចំ​បើង​ក្នុង​ស្រែ​ដើម្បី​យក​មក​ប្រើ​ប្រាស់ ឆ្លង​តាម​រយៈ​នោះ បញ្ចៀស​បាន​ការ​ដុត​ចំ​បើង​ធ្វើ​ឱ្យ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

នៅ​ក្រុង​កឹង​ធើ ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ ទើប​សហការ​ជា​មួយ​នឹង​ធនា​គារ​ពិភព​លោក (WB) និង​អង្គ​ភាព​ពាក់​ព័ន្ធ រៀប​ចំ​សិក្ខា​សា​លា ស្ដី​ពី “កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ផ្នែក​កសិកម្ម​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង” សំ​ដៅ​ជំ​រុញ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ការ​ផលិត​កសិកម្ម​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ក្នុង​អង្គ​សិក្ខា​សាលា​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្នើ​នៅ​ពេល​ខាង​មុខ​ផ្នែក​សមត្ថ​កិច្ច គប្បី​បន្ត​ជំ​រុញ​មាំ​ការ​ផ្ដល់​ជូន​ព័ត៌​មាន​ផ្សព្វ​ផ្សាយ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​និង​សកម្ម​ភាព​របស់​កសិករ​និង​សហគមន៍​ទាំង​មូល។ ប្រ​ញឹក​ធ្វើ​ការ​ឧបត្ថម្ភ​កសាង ពង្រីក​នូវ​ទម្រង់​វិធាន​ការ​ទន្ទឹម​នឹង​ការ​កាត់​បន្ថយ​បាន​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក៏​ជួយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម​និង​បង្កើន​ប្រាក់​ចំ​ណូល​ដល់​កសិករ។ ពិ​សេស គប្បី​ចង​សម្ព័ន្ធ​សហ​ការ​ល្អ​រវាង​ក្រ​សួង ផ្នែក​មជ្ឈិម ភូមិ​ភាគ​និង​ភាគី​ពាក់​ព័ន្ធ ដើម្បី​មាន​កម្ម​វិធី​ផែន​ការ​អនុវត្ត​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ការ​ផលិតក​សិកម្ម​ឱ្យ​បាន​ព្រមៗ​គ្នា ប្រ​សិទ្ធ​ភាព​ដោយ​ទ្រង់​ទ្រាយ​ធំ។ គ្រួ​សារ​កសិករ​ខ្នាត​តូច​ៗ គប្បី​ចង​សម្ព័ន្ធ​បង្កើត​ជា​សហករណ៍​ និង​ផ្សារ​ភា្ជប់​ជា​មួយ​អា​ជីវ​កម្ម​ក្នុង​ការ​កសាង​តំបន់​វត្ថុ​ធាតុ​ដើម​ផលិត​កសិផល​ទំ​និញ​ធំៗ។ ផ្ដើម​ពី​នោះ មាន​ឱកាស​ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ និង​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​បច្ចេក​ទេស​ជឿន​លឿន ដើម្បី​អនុវត្ត​ទិស​ដៅ​ពីរ​ទន្ទឹម​គ្នា គឺ​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម ភ្ជាប់​ជា​មួយ​នឹង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ស្ថិតិ ប៉ាន់​ប្រ​មាណ​ឥណ​ទាន​កា​បូន។

តាម​ប្រ​សាសន៍​លោក ឡេ​ថាញ​តុង អនុ​ប្រ​ធាន​នា​យកដ្ឋាន​ដាំ​ដុះ​ចំ​ណុះ​ក្រ​សួង​កសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​មាន​វិធាន​ការ​ជា​ច្រើន​ ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដូច​ជា​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ព្រមៗ​គ្នា វិធី​សាស្រ្ត​វប្ប​កម្ម​ល្អៗ​និង​ប្រើ​ប្រាស់​ប្រ​ភេទ​សម្ភារៈ​កសិកម្ម​ឆ្លាត​វៃ សម​ស្រប​ជា​មួយ​នឹង​ការ​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ជា​ដើម។ បូក​សរុប​នូវ​កត្តា​ខាង​លើ យើង​មាន​ដំ​ណើរ​ការ​វប្ប​កម្ម​ល្អ​ប្រ​សើរ​ជាង ហើយ​ប្រ​សិន​បើ​អនុវត្ត​បាន​ល្អ យើង​នឹង​សម្រេច​បាន​បរិមាណ​ស្រូវ​អង្ករ​លំ​នឹង ព្រម​ទាំង​អាច​បញ្ជាក់​បាន​ថា ការ​វប្ប​កម្ម​នេះ​មិន​ធ្វើ​ឱ្យ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ប៉ះ​ពាល់​ដល់​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ នោះ​តម្លៃ​យី​ហោ​ស្រូវ​អង្ករ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និង​វៀត​ណាម ត្រូវ​បាន​លើក​កម្ពស់។ នៅ​ពេល​អំណះ​អំ​ណាង​បាន​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ យើង​អាច​លក់​ឥណ​ទាន​កា​បូន និង​បរិមាណ​កំ​ណត់​ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ  ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ដល់​តំ​បន់​ផលិត​ស្រូវ អង្ករ។ នេះ​ក៏​ជា​ទិស​ដៅ​ឆ្ពោះ​ទៅ​មុខ​របស់​គម្រោង​អភិវឌ្ឍន៍​ប្រ​កប​ដោយ​និរន្តរ​ភាព​ផ្ទៃ​ដី ១ លាន​ហិក​តាជំ​នាញ​ដាំ​ដុះ​ស្រូវ​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​កំ​ណើន​បៃ​តង​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។  ដើម្បី​សម្រេច​បាន​ទិស​ដៅ​ គម្រោង​តម្រូវ​ការ​មិន​ត្រឹម​តែ​អនុវត្ត​ល្អ​ការ​ងារ​ផ្នែក​ជំ​នាញ​ខាង​បច្ចេក​ទេស​ដាំ​ដុះប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​មាន​ការ​ចូល​រួម​ទូទាំង​ប្រ​ព័ន្ធនយោ​បាយ​និង​ភា​គី​ពាក់​ព័ន្ធ ដើម្បី​អនុវត្ត​វិធាន​ការ​ព្រមៗ​គ្នា​អំពី​ការ​រៀប​ចំ​ផលិត ចង​សម្ព័ន្ធ សង្វាក់​ផលិត​ផល។ ធានា​លក្ខណ​សម្បត្តិ​អំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ ធារា​សាស្រ្ត និង​ការ​វិនិយោគ​ទៅ​លើ​វាល​ស្រែ​ដែល​ចូល​រួម​ក្នុង​គម្រោង។ ជា​ពិសេស តម្រូវ​ការ​ដំបូង​បង្អស់ គឺ​ត្រូវ​មាន​សហករណ៍​ដើម្បី​អនុវត្ត​នូវ​វិធាន​ការ​ទាំង​អស់​នេះ ព្រមៗ​គ្នា​និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចង​សម្ព័ន្ធជា​មួយ​អាជីវ​កម្ម​និង​ភាគី​ពាក់​ព័ន្ធ ដើម្បី​ប្រ​មូល​ទិញ​ផលិត​ផល ៕

                          វ៉ាន់កុង-ពេជ្រ​សឿន

ចែករំលែកអត្ថបទ