ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/11/2023 - 15:26

សុក​ត្រាំង

ផ្តល់​ព័ត៌​មាន​ពីគោល​នយោ​បាយ​ដល់​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្តល់​ព័ត៌​មាន​ពី​គោល​នយោ​បាយ​ដល់​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ៣៥៧ រូប លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំងឆ្នាំ ២០២៣។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ អ្នក​ឯក​ទេស​បាន​ផ្តល់​ព័ត៌​មាន​ពី​លទ្ធ​ផល ៣ ឆ្នាំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល ២០២១​-២០២៥ និង​កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ ២០៣០ លើ​ភូមិ​សាស្ត្រ​សុក​ត្រាំង; គោល​ការណ៍ គោល​មាគ៌ា ទស្សនៈ​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ស្ដី​ពី​ជន​ជាតិ សាសនា ផ្សារ​ភ្ជាប់​នឹង​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​ក្នុង​ស្ថាន​ភាព​ថ្មី; ស្គាល់​ច្បាស់​ពី​ឧបាយ​កល​មួល​បង្កាច់​របស់​អានុភាព​អមិត្ត...។

កិច្ច​ប្រ​ជុំ​នេះ សំ​ដៅ​ជួយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​យល់​ច្បាស់​ពី​គោល​នយោ​បាយ​វិនិយោគ​អភិវឌ្ឍ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច ពី​ឧបាយ​កល​របស់​អា​នុភាព​អមិត្ត​ពីខាង​ក្រៅ​ញុះ​ញង់ បំ​បែក​បំបាក់​ផែន​មហា​សាមគ្គី​ជន​ជាតិ។ ផ្តើម​ពី​នោះ រួម​នឹង​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ ផ្សព្វ​ផ្សាយ ចលនា​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ ដើម្បី​បម្រើ​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម ធានា​សន្តិ​សុខ ការ​ពារ​ប្រ​ទេស៕ 

 លីធាន-មុនី

ចែករំលែកអត្ថបទ