មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/11/2023 - 09:07

កសាង​តំ​បន់​ជន​ជាតិ​សម្បូរ​សប្បាយ​ ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​

លោក​ ង្វៀង​មិញ​ថៀង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ បាន​អះ​អាង​ថា​ ការ​ដែល​ខេត្ត​អនុវត្ត​កម្ម​វិធី​និង​គម្រោង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ក្នុង​នោះ​ មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ទី ១ (២០២១​-២០២៥) រួម​ចំ​ណែក​ធ្វើ​ឱ្យ​តំ​បន់​ជន​ជាតិ​មាន​ភាព​រីកចម្រើន​។​

វគ្គ​បង្រៀន​របាំ បាន​ទាក់​ទាញ​សិក្ខា​កាម​ចូល​រួម​យ៉ាង​កុះ​ករ។​ រូប​ថត​៖ សហកា​រី​

យោង​តាម​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​វិញ​ឡុង​ ដើម្បី​អនុវត្ត​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ឧបត្ថម្ភ​លំ​នៅ​ឋាន​ដល់​គ្រួ​សារ​ក្រី​ក្រ ដែល​គ្មាន​លទ្ធ​ភាព​ជួស​ជុល​ ខេត្ត​ក៏​បាន​អនុវត្ត​ដំ​ណោះ​ស្រាយ​ជាច្រើន​ ផ្តោត​លើ​ការ​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង។​ ខេត្ត​ទទួល​និង​ផ្សព្វ​ផ្សាយ​ទាន់​ពេល​ សព្វ​គ្រប់​ រាល់​ខ្ទង់​ប្រាក់​ចំ​ណូល​ពី​មជ្ឈិម​បែង​ចែក​ឱ្យ​ភូមិ​ភាគ​ចំ​គោល​ដៅ​សម្រេច​តាម​តម្រូវ​ការ​នៃ​កម្ម​វិធី​ដាក់​ចេញ។​ ក្រៅ​ពី​នោះ​ ខេត្ត​វិញ​ឡុង​ក៏​បាន​ចលនា​ការ​ចូល​រួម​គាំ​ទ្រ​ដោយ​អស់​ពី​ចិត្ត​ពី​សំ​ណាក់​អង្គ​ការ​មហា​ជន​ អា​ជីវ​កម្ម​ អង្គ​ការ​ បុគ្គល សប្បុរស​ជន​ តាម​រយៈ​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” គ្រប់​លំ​ដាប់​ថ្នាក់​គួប​ផ្សំ​ ប្រ​ភព​ទុន​បង្វិល​ជុំ​របស់​អង្គ​ការ​មហា​ជន​ ដើម្បី​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ជូន​អ្នក​ក្រ ក្នុង​នោះ​ មាន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ខ្មែរ។​ ទន្ទឹម​នឹង​ការ​គ្រប់​គ្រង​ប្រ​ភព​ទុន​របស់​ភូមិ​ភាគ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់​ចត់​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ មិន​មាន​ការ​ខាត​បង់​ឬ​ភាព​អវិជ្ជ​មាន​ណា​មួយ​កើត​មាន​ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ។​

សួន​ឱទ្យានឃុំ​ដុង​ថាញ់ នៅ​ទល់​មុខ​ផ្សារ​យ៉ាវម៉ែវ។

ទន្ទឹម​នឹង​ការ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ខ្មែរ​ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ បាន​បើក​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” របស់​ខេត្ត​សហការ​ជា​មួយ​នឹង​មន្ទីរ​ការ​ងារ​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ធ្វើ​ជា​ម្ចាស់​គម្រោង​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ តម្រូវ​ការ​ទុន​ចិញ្ចឹម​សត្វ​ អា​ទិភាព​ឱ្យ​គ្រួ​សារ​ខ្មែរ​ក្រី​ក្របុល​ទុន​ សរុប​ប្រ​ភព​ទុន​គឺ​៦,៨​ពាន់​លាន​ដុង។​ គិត​ដោយ​ឡែក​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ទី១ (២០២១​-២០២៥) ឆ្នាំ​២០២២ ខេត្ត​ក៏​បាន​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​ធារ​ផ្ទះ​ លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ ឧបត្ថម្ភ​ទឹក​ស្អាត​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ដែល​នៅ​រាយ​ប៉ាយ ផ្សព្វ​ផ្សាយ​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ឃុំ​តឹង​មី​និង​ត្រា​កូង ស្រុក​ត្រា​អូង​ សរុប​ថវិកា​ជាង​ ៨,៣​ពាន់​លាន​ដុង។​ ពិសេស​ គឺគម្រោង​អភិវឌ្ឍ​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ ដោយ​មាន​ថវិកា​អនុវត្ត​សរុប​៥,៥​ពាន់​លាន​ដុង។​ លោក​ថាច់​វិញ​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​តាមោង​ ឃុំ​តឹង​មី មាន​ប្រ​សាសន៍៖ “អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​លំ​ដាប់​ថ្នាក់​ ឥឡូវ​នេះ​ សាលា​រៀន​នៅ​លើ​ភូមិ​សាស្ត្រ​ឃុំ​តឹង​មី ភាគ​ច្រើន​គឺ​សម្រេច​បទ​ដ្ឋាន​ជាតិ។​ ជា​ពិសេស​ គឺវគ្គ​បង្រៀន​របាំ​ប្រ​ពៃណី​ដល់​កូន​ចៅ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ដែល​បាន​រៀប​ចំ​នៅ​ឃុំ​ ដូច្នេះ​ ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​អនុវត្ត​ល្អ។​ ផ្តើម​ពី​នោះ​ ឃើញ​ថា​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ត្រូវ​បាន​លើក​ស្ទួយ”៕​

                                ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ