06/11/2023 - 17:13

សុក​ត្រាំង​ បំ​ប៉ន​ភាសា​ខ្មែរ​ជូន​កម្មា​ភិបាល​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​សហ​ការ​ជា​មួយ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​បើក​វគ្គ​បំ​ប៉ន​ភាសា​ខ្មែរ​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ យោ​ធិនជំ​នា​ញ​៨៥​រូប​ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​តាម​ស្ថាប័ន​បញ្ជា​ការ​ដ្ឋាន​និង​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​។​

វគ្គ​បង្រៀន​អក្សរ​ខ្មែរ​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន។

សិក្ខា​កាម​ចូល​រៀន​ផ្ទាល់​នៅ​ស្ថាប័ន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ និង​រៀន​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​អា​ស្រ័យ​គ្រូ​បង្រៀន​នៃ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ទទួល​បន្ទុក​ប​ង្ហាត់​បង្រៀន​រៀន​ក្នុង​រយៈ​ពេល​២៥​ថ្ងៃ​ ស្មើ​នឹង​២០០​ម៉ោង​ (រៀន​៨​ម៉ោង​/ថ្ងៃ)។​ ខ្លឹម​សារ​បណ្ដុះ​បណ្ដាល​យោង​តាម​កម្ម​វិធី​បំ​ប៉ន​ភាសា​ខ្មែរ​មូល​ដ្ឋាន​ តាម​សេចក្ដី​កំ​ណត់​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្ដាល​ រួម​មាន​ខ្លឹម​សារ​ចំ​នួន​៣៖ ចាំ​ព្យញ្ជនៈ​និង​ចេះ​ប្រ​កប​ជា​មួយ​ស្រៈ; ចេះ​សន្ទនា​ធម្ម​តា​និង​បច្ចេក​ស័ព្ទ​យោ​ធា៕​

                                   លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ