06/11/2023 - 17:13

ប្រ​សិទ្ធ​ភាព​នៃ​សួន​ឱសថ​បុរាណ

ក្រៅ​ពី​សកម្ម​ភាព​ព្យា​បាល​ ជំ​ងឺ​ធម្ម​តា​ ដំ​ណាក់​សុខា​ភិបាល​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ តែង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជំ​ងឺ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​ ដោយ​ប្រ​ភេទ​រុក្ខ​ជាតិ​ឱសថ​បុរាណ។​

សួន​ឱសថ​បុរាណ​របស់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ។​

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ តូយ៉ា​លិញ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ ទីរួម​ខេត្ត​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ដំ​ណាក់​សុខា​ភិបាល​តែង​សំ​ណូម​ពរ​កម្មា​ភិបាល​របស់​ដំ​ណាក់​ អនុវត្ត​ល្អ​នូវ​សកម្ម​ភាព​សុខា​ភិបាល​ ថែទាំ​ទេស​ភាព​និង​សួន​ឱសថ​បុរាណ​របស់​ដំ​ណាក់​សុខា​ភិបាល​ឱ្យ​បាន​ល្អ។​ ដ្បិត​អី​នៅ​ពេល​អ្នក​ជំ​ងឺ​បាន​មក​ឃើញ​ទើប​អនុវត្ត​តាម​ ក្នុង​នោះ​ មាន​អ្នក​ជំ​ងឺ​ជា​ជន​ជាតិ​ភាគ​តិច​។​ ទស្សនៈ​នេះ​ត្រូវ​បាន​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​សុខា​ភិបាល​អនុវត្ត​យ៉ាង​ល្អ​ ម្ល៉ោះ​ហើយ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ​មាន​ភាព​ជ្រះ​ស្អាត​សម​រម្យ។​ ដោយ​ឡែក​សួន​ឱសថ​បុរាណ​របស់​ដំ​ណាក់​សុខា​ភិបាល​ក៏​មាន​ការ​លូត​លាស់​ស្រស់​ល្អ។​ ជា​ពិសេស​ រុក្ខ​ជាតិ​ឱថស​ទាំង​អស់​តែង​មាន​ដាក់​ផ្លាក​ឈ្មោះ​ បញ្ជាក់​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់។​ តួយ៉ាង​ដូច​៖ ស្មៅ​ប្រ​មាត់​មនុស្ស​៖ អាច​ព្យា​បាល​ជំ​ងឺ​រលាក​ផ្លូវ​ដក​ដង្ហើម​ ដែល​បង្ក​ឡើង​ដោយ​បាក់​តេរី​មេ​រោគ​ ជំ​ងឺ​រលាក​ស្បែក​; ឈើ​ជើង​ទា, ប្រោះ​ស្វា អាច​ជួយ​កម្ដៅ​លំ​ពែង​ បន្ថយ​ការ​ឈឺ​ចាប់​ សម្រួល​ខ្យល់​ កម្ចាត់​ខ្យល់​មិន​ល្អ​ បំ​បាត់​គ្រុន​ក្ដៅ​ រំលាយ​អា​ហារ​និង​បំ​បាត់​ឈឺ​សន្លាក់​ឆ្អឹង។​ ទឹក​ចម្រាញ់​របស់​ប្រោះ​ស្វា​មាន​ប្រ​សិទ្ធ​ភាព​បណ្ដេញ​ខ្យល់​និង​កាត់​ស្លេស្ម៍។​ ទន្ទឹម​នឹង​នោះ​ ការ​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត​ទំ​នើប​ក៏​បាន​បង្ហាញ​ថា​ ឫស​របស់​ប្រោះ​ ស្វា​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​រលាក​បំ​បាត់​ការ​ឈឺ​ចាប់​និង​បញ្ចុះ​កម្ដៅ។ល។​ លោក​សើុង​ហ្វាង​ នៅ​ភូមិ​ដុង​ហូវ​ ឃុំ​ដុង​ប៊ិ​ញ ឱ្យ​ដឹង៖ “អា​ស្រ័យ​បាន​អាន​ផ្លាក​ដែល​សរ​សេរ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ជីរ​អង្កាម​នៅ​ដំ​ណាក់​សុខា​ភិបាល​ ទើប​ខ្ញុំ​ដឹង​ថា​ វាអាច​ព្យា​បាល​ជំ​ងឺ​ផ្ដា​សាយ ជួយ​ព្យា​បាល​ជំ​ងឺទឹក​នោម​ផ្អែម​ ប្រ​ឆាំង​រលាក​បំ​បាត់​ការ​ឈឺ​ក្រពះ​និង​រំលាយ​អា​ហារ។ល។​ នេះ​ជា​ប្រ​ភេទ​ងាយ​ស្រួល​ដាំ​ដុះ​ ម្ល៉ោះ​ហើយ​ ខ្ញុំ​សុំ​ខ្លះ​ទៅ​ដាំ​នៅ​ផ្ទះ​គ្រាន់​ត្រូវ​ការ​ប្រើ​ប្រាស់”។​

សួន​ឱសថ​បុរាណ​របស់​ឃុំ​ដុង​ថាញ់ ទីរួម​ខេត្ត​ប៊ិញ​មិញ​ ត្រូវ​បាន​ដាំ​នៅ​ខាង​មុខ​ដំ​ណាក់​សុខា​ភិបាល​ ដោយ​បាន​ចែក​ជា​ឡូ​យ៉ាង​ហ្មត់​ចត់​ ម្ល៉ោះ​ហើយ​ ងាយ​ស្រួល​ប្រ​ជា​ជន​មើល​ឃើញ។​ អ្នក​មីង​ថាច់​ធីឌឹម នៅ​ផ្សារ​យ៉ាវ​ម៉ែវ ឃុំ​ដុង​ថាញ់ ឱ្យ​ដឹង៖ “ពេល​ទៅ​ដល់​ដំ​ណាក់​សុខា​ភិបាល​ គឺខ្ញុំ​បាន​ឃើញ​សួន​ឱសថ​បុរាណ ក្នុង​នោះ​ ខ្ញុំ​បាន​ឃើញ​ដើម​ពោល្យំ។​ ខ្ញុំ​ឮ​ថា​ដើម​ពោល្យំ គឺរុក្ខ​ជាតិ​ឱសថ​បាន​ជា​ខ្ញុំ​ខំដាំ​ច្រើន។​ ឥឡូវ​ឮ​ដំ​ណាក់​សុខា​ភិបាល​ប្រាប់​ថា​ វា​មាន​ប្រ​សិទ្ធ​ភាព​បង្ការ​ការ​អស់​កម្លាំង​ ប៉ូវ​កម្លាំង​ ធ្វើ​ឱ្យ​ឃ្លាន​អា​ហារ គេង​លក់​ស្រួល​; បង្កើន​សមត្ថ​ភាព​ធ្វើ​ការ​ងារ​ឡើង​ទម្ងន់​; បន្សាប​ជាតិ​ពុល​ ធ្វើ​ឱ្យ​ថ្លើម​ត្រ​ជាក់។ល។​ ដូច្នោះ​ខ្ញុំ​ស្ងប់​ចិត្ត​ប្រើ​ប្រាស់។​ ស្លឹក​ពោល្យំ​ហូប​ឆ្ងាញ់​ណាស់​ យើង​អាច​យក​ធ្វើ​ញាំ​ឬ​ហូប​ជា​បន្លែ​តាម​ចិត្ត”។​

តាម​ប្រ​សាសន៍​បង​យ័ញ​ថាញ់ អនុប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ហ៊ីប ក្រុង​កឹង​ធើ អា​ស្រ័យ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ប្រ​ជា​ជន​ភូមិ​ភាគ​ មាន​ការ​ចាប់​អា​រម្មណ៍​ដល់​ការ​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន។​ ក្រោយ​ពី​បាន​ពិគ្រោះ​យោ​បល់​ពី​ដំ​ណាក់​សុខា​ភិបាល​ មាន​អ្នក​ជា​ច្រើន​បាន​សុំ​ពូជ​ រុក្ខ​ជាតិ​ឱសថ​របស់​ដំ​ណាក់​សុខា​ភិបាល​ ដើម្បី​ដាំ​នៅ​ផ្ទះ​សម្រាប់​ប្រើ​ប្រាស់​នៅ​ពេល​ចាំ​បាច់៕​

                                   ហា​ថាញ-ថាច់​ធី

ចែករំលែកអត្ថបទ