19/10/2023 - 17:29

តើ​ទទួល​ទាន​អា​ហារ លំ​ហាត់​ប្រាណ​កម្រិត​ណា​សម​ល្មម​ ?

យោង​តាម​ស្ថិតិ​របស់​ផ្នែក​សុខា​ភិបាល​ ក្នុង​រយៈ​ពេល​១០ឆ្នាំ​មក​នេះ​ អត្រា​នៃ​មនុស្ស​ធាត់ លើស​ទម្ងន់​នៅ​ប្រ​ទេស​យើង​ កើន​ឡើង​ទ្វេ​ដង​ ភាគ​ច្រើន​គឺនៅ​តំ​បន់​ដី​ក្រុង​ បង្ក​ជា​សម្ពាធ​ដ៏​ធ្ងន់​ធ្ងរ​ដល់​ប្រ​ព័ន្ធ​សុខា​ភិបាល។​

រូប​ថត​ជា​ឧទាហរណ៍។​

មុន​នឹង​ទៅ​ជួប​គ្រូ​ពេទ្យ​ មាន​មនុស្ស​ជា​ច្រើន​បាន​អនុវត្ត​របប​អា​ហារ​សម្រក​ទម្ងន់​ជា​ដាច់​ខាត​ ដូច​ជា​របប​អា​ហា​រគ្មាន​ជាតិ​ ម្សៅ​ជាតិ​ម្លាន់​ ឬ​អនុវត្ត​របប​ទទួល​ទាន​អា​ហារ ដាច់​រយៈ​ពី​គ្នា​ ផឹក​ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់​ជា​ដើម។​ ក្នុង​ពេល​នោះ​ សមាស​ភាព​ចម្បង​នៃ​ជាតិ​ម្សៅ​គឺ carbohydrate ប្រ​ភព​ផ្គត់​ផ្គង់​ថាម​ពល​ដ៏​សំ​ខាន់​សម្រាប់​រាង​កាយ​ អា​ស្រ័យ​ដោយ​អង់​ស៊ីម​និង​អេន​ហ្សែម ក្នុង​ប្រ​ព័ន្ធ​រំលាយ​អា​ហារ​បំ​លែង​ទៅ​ជា glucose ថាម​ពល​ជួយ​ឱ្យ​រាង​កាយ​ដំ​ណើរ​ការ​ រួម​ទាំង​ការ​ចលនា​របស់​ខួរ​ក្បាល​។​ បើ​ផ្អាក​ទទួល​ទាន​ជាតិ​ម្សៅ​នឹង​ប៉ះ​ពាល់​ដល់​ glucose ផ្គត់​ផ្គង់​ដល់​កោ​សិកាខួរ​ក្បាល​ ចរន្ត​ឈាម​ចុះ​ទាប​ ធ្វើ​ឱ្យ​រសេះ​រសោះ​ អស់​កម្លាំង​ ចួន​កាល​រហូត​ដល់​សម្លប់​ក៏​មាន​។​ អ្នក​ដែល​សម្រក​ទម្ងន់​ដោយ​មិន​ទទួល​ទាន​ជាតិ​ម្សៅ​ក្នុង​របប​អា​ហារ មាន​និន្នា​ការ​ទទួល​ទាន​ សាច់​ច្រើន​ជាង​ ដើម្បី​បំ​ពេញ​ថាម​ពល​ដែល​ខ្វះ​ខាត​នោះ។​ រីឯ​ក្នុង​សាច់មាន​ជាតិ​ម្លាន់​ច្រើន​ អាច​បណ្តាល​ឱ្យ​កើន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ និង​កើត​ជំ​ងឺ​រលាក​សន្លាក់​ហ្គោដ។ល។​ អ្នក​ដែល​មាន​ជំ​ងឺ​រុាំរ៉ៃ ដូច​ជា​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ប្រ​សិន​បើ​កាត់​បន្ថយ​ទាំង​ស្រុង​របប​ទទួល​ទាន​គ្មាន​ជាតិ​ម្សៅ​ នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ងាយ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប។​ បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំ​ងឺ​ចុះ​ទាប​ពេក​ មិន​ល្អ​ក្នុង​ដំ​ណាក់​ការ​ព្យា​បាល​ ឬ​ធ្វើ​ឱ្យ​លំ​បាក​ក្នុង​ដំ​ណាក់​ ការ​ពិនិត្យ​តាម​ដាន​សម្ពាធ​ឈាម។​

យោង​តាម​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ត្រឹង​ខាញ់​យ៉ឹង ប្រ​ធាន​ផ្នែក​មីក្រូ​សារ​ជាតិ​នៃ​វិទ្យា​ស្ថាន​អា​ហា​រូបត្ថម្ភ​ជាតិ​ បញ្ហា​សុខ​ភាព​រាង​កាយ​ វា​ទាក់​ទង​ដោយ​ផ្ទាល់​ជា​មួយ​នឹង​អា​ហា​រូបត្ថម្ភ​និង​ការ​ចលនា​រៀង​រាល់​ថ្ងៃ។​ រាង​កាយ​លើស​ទម្ងន់​ ជាលទ្ធ​ផល​នៃ​របប​អា​ហារ​គ្មាន​តុល្យ​ភាព​ ដែល​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​យូរ​ ដូច្នេះ​ បើ​ចង់​ប្ដូរ​ផ្លាស់​ទាម​ទារ​ត្រូវ​មាន​ការ​ព្យា​យាម​ ត្រូវ​ធ្វើ​អន្តរា​គមន៍​តាំង​ពី​អា​ហា​រូបត្ថម្ភ​និង​ការ​ចលនា​តាម​ទិស​ដៅ​មាន​ប្រ​យោជន៍​សម្រាប់​រាង​កាយ​។​

តាម​អ្នក​ឯក​ទេស​ផ្នែក​អា​ហា​រូបត្ថម្ភ របប​តុល្យ​ភាព​ថាម​ពល​ រួម​មាន​ជាតិ​គ្លុយ​ស៊ីត​ស្រូប​អត្រា​ប្រ​មាណ​៦០-​៦៥% ជាតិ​ម្លាន់​ស្រូប​អត្រា​ប្រ​មាណ​២០-​២៥% និង​ជាតិ​ប្រូតេ​អីនប្រ​មាណ​ ១៥-​២០% ក្នុង​ចំ​នួន​ថាម​ពល​ដែល​បាន​បំ​ពេញ​។​ ទន្ទឹម​នឹង​នោះ​ ត្រូវ​រក្សា​តុល្យ​ភាព​ប្រ​ភព​ចំ​ណី​អា​ហារ​ដែល​ចម្អិន​ពី​ធញ្ញ​ជាតិ​និង​សាច់។​ ទទួល​ទាន​ឱ្យ​បាន​ច្រើន​មុខ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ ធានា​ផ្គត់​ផ្គង់​គ្រប់​ជាតិ​បំ​ប៉ន​ដល់​តម្រូវ​ការ​របស់​រាង​កាយ​ រួម​ទាំង​សារ​ជាតិ​គ្លុយ​ស៊ីត ប្រ​ភេទ​គ្រាប់​; សាច់​និង​គ្រឿង​សមុទ្រ​ ក្រុម​ស៊ុត​និង​ផលិត​ផល​ផ្សេង​ៗ; ទឹក​ដោះ​និង​ផលិត​ផល​ច្នៃ​ពី​ទឹក​ដោះ​; ក្រុម​បន្លែ​ ផ្លែ​ឈើ​ មើម ។ល។​ អាច​បែង​ទទួល​ទាន​ជាច្រើន​លើក​ក្នុង​ថ្ងៃ​ សម​ស្រប​នឹង​ស្ថាន​ភាព​រាង​កាយ​និង​ថាម​ពល​ដែល​បាត់​ទៅ។​ ទឹក​ដោះ​និង​ផលិត​ផល​ច្នៃ​ពី​ទឹក​ដោះ​ ក៏​បាន​អ្នក​ឯក​ទេស​អា​ហា​រូបត្ថម្ភ​លើក​ទឹក​ចិត្ត​ឱ្យ​ទទួល​ទាន។​ ទឹក​ដោះ​មាន​បរិមាណ​ជាតិ​បំ​ប៉ន​ តុល្យ​ភាព​ គប្បី​ដាក់​បញ្ចូល​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ទាំង​មនុស្ស​ធំ​និង​កូន​ក្មេង។​ ដោយ​ផ្អែក​តាម​ស្ថាន​ភាព​នៃ​រាង​កាយ​និង​តម្រូវ​ការ​ជាតិ​បំ​ប៉ន​តាម​កម្រិត​អា​យុ​ អាច​ជ្រើស​រើស​ប្រ​ភេទ​ទឹក​ដោះ​និង​ផលិត​ផល​ច្នៃ​ពី​ទឹក​ដោះ​ឱ្យ​សម​ស្រប។​

ដើម្បី​សម្រក​ទម្ងន់​ប្រ​កប​ដោយ​វិទ្យា​សាស្រ្ត​ សុវត្ថិ​ភាព​ ប្រ​សិទ្ធ​ភាព​ គប្បី​ធានា​គោល​កាណ៍ ថាម​ពល​ដែល​បំ​ពេញ​តិច​ជាង​ថាម​ពល​ដែល​បាត់​ទៅ។​  តាម​រយៈ​នោះ​ អនុវត្ត​របប​ទទួល​ទាន​តុល្យ​ភាព​ កាត់​បន្ថយ​ថាម​ពល​ ទន្ទឹម​នឹង​នោះ​ ត្រូវ​ធ្វើ​លំ​ហាត់​ប្រាណ​ឱ្យ​បាន​ត្រឹម​ត្រូវ។​ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ផ្ដល់​អនុសាសន៍​ គ្រប់​គ្នា​ចាំ​បាច់​ត្រូវ​ធ្វើ​លំ​ហាត់​ប្រាណ​ស្រាល​ៗ​ តាម​រយៈ​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​ ដូច​ជា​ ដើរ​ ការ​ឡើង​ចុះ​ជណ្ដើរ​កាច់​ពី​៤០-៥០នា​ទីក្នុង​មួយ​ថ្ងៃ​។​ ក្នុង​មួយ​សប្ដាហ៍​ ធ្វើ​លំ​ហា​ត់​ប្រាណ​ដោយ​សកម្ម​ភាព​សម​ស្រប​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់​ឱ្យ​បាន​ពី​២-៣ពេល​ ទៅ​តាម​ស្ថាន​ភាព​សុខ​ភាព៕​

                                 ធូសឿង-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ