03/10/2023 - 08:54

សុក​ត្រាំង​ ឃោសនា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​កម្មា​ភិបាល​ ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ជិត​១.០០០​នាក់ ​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​សហ​ការ​ជា​មួយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា (ស្រុក​កូវ​ឡាវ​យុង) ឃុំ​ទ្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ និង​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ វិញ​ចូវ​ ឡាយ​ហ្វា (ទីរួម​ខេត្ត​វិញ​ចូវ​) បាន​រៀប​ចំ​នូវ​កិច្ច​ប្រ​ជុំ​ជា​ច្រើន​លើក​ដើម្បី​ឃោសនា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​កម្មា​ភិបាល​ អ្នក​នេសាទ​ និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​ជិត​១.០០០​នាក់។​

កម្មា​ភិបាល​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ជូន​ទង់​ជាតិ​ដល់​អ្នក​នេសាទ​។​

ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ផ្សព្វ​ផ្សាយ​នូវ​មាត្រា​ច្បាប់​កំ​ណត់​ពី​មុខ​ងារ​ ភារ​កិច្ច​ សិទ្ធិ​អំ​ណាច​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ តំ​បន់​ព្រំ​ដែន​; ទង្វើ​ដែល​ត្រូវ​ហាម​ប្រាម​ កាតព្វ​កិច្ច​របស់​ស្ថាប័ន​ អង្គ​ការ​ បុគ្គល រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​ បទ​បញ្ជា​លេខ​ ០១/CT-TTg ចុះ​ថ្ងៃ​ទី​០៩-១-២០១៥ របស់​នា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិ​ប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​”។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​បាន​គួប​ផ្សំ​ផ្ដល់​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ពី​សេចក្ដី​កំ​ណត់​របស់​ EC អំ​ពី​ការ​ទាញ​យក​ផល​សមុទ្រ​ ក្នុង​នោះ​ ផ្តោត​សំ​ខាន់​ទៅ​លើ​ទង្វើ​១២ យ៉ាង​ ដែល​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ IUU។​ កិច្ច​ចង្អុល​ការ​របស់​រដ្ឋា​ភិបាល​ ក្រសួង​ ផ្នែក​ មូល​ដ្ឋាន​ពី​ការ​បង្ការ​ ទប់ស្កាត់​សកម្ម​ភាព​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ IUU...៕​

                                               យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ