មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/09/2023 - 14:06

អ្នក​អស់​ពីចិត្ត​ដើម្បី​ភូមិ​ស្រុក

លោក​ឡឹម​ងៀង នៅ​ភូមិ​យង់​ចាក ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ជា​អ្នក​មាន​ប្រជា​ប្រិយ​គំរូ​ក្នុង​ការ​ចលនា ជន​រួម​ជាតិ​ខ្មែរ​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​កសាង​តំបន់​ជន​បទ​ភ្លឺ បៃតង ជ្រះ ស្អាត សុវត្ថិភាព។

  លោក​ឡឹម​ងៀង ( កណ្តាល) រួម​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ចុះ​ទៅ​ដល់​ផ្ទះ​ចលនា​មាមីង​ខ្មែរ
ព្រួត​ដៃ​កសាង​ផ្លូវ​ជន​បទ​ថ្មី​គំរូ។

លោក​ឡឹម​ងៀង ធ្លាប់​ជា​អ្នក​បួស​រៀន  ម្ល៉ោះ​ហើយ​គំរូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​មាន​សណ្ដាប់​ធ្នាប់ កូន​ចៅ​ចេះ​ស្ដាប់​បង្គាប់​ដំ​បូន្មាន​ចាស់​ទុំ អ្នក​ភូមិ​ផង​របង​ជា​មួយ និង​អនុវត្ត​ល្អ​បទប្បញ្ញត្តិ​ច្បាប់ លោក​ងៀង ឱ្យដឹង៖ “កាល​នោះ ប្ដី​ប្រ​ពន្ធ​ខ្ញុំ រៀប​ការ​រួច​មាន​ដី​ស្រែ​តែ​ពីរ​បី​កុង រស់​នៅ​ប្រិត​សំចៃ រួម​គ្នា​ធ្វើ​ស្រែ ដាំ​ដំ​ណាំ​រួម​ផ្សំ ចិញ្ចឹម​ជ្រូក​គួប​ផ្សំ​នឹង​បិត​ស្រា​លក់​ផង ម្ល៉ោះ​ហើយ សន្សែ​សន្សំ​ជួល​ដី​និង​ទិញ​បាន​ដី​ស្រែ។ បច្ចុប្បន្ន គ្រួសារ​បាន​ធូរ​ធារ កូនៗ​មាន​ជីវ​ភាព​លំ​នឹង ហេតុនោះ ខ្ញុំ​រិះ​រក​វិធី​ជួយ​ឧបត្ថម្ភ ចលនា​មាមីង​ភូមិ​ស្រុក​គិត​គូរ​អភិវឌ្ឍ​សេដ្ឋកិច្ច ឈានឡើង​ចាក​ផុត​ភាព​ក្រីក្រ”។

ក្នុង​នាម​ជា​អ្នក​មាន​ប្រជា​ប្រិយ នៅ​ពេល​ភូមិ​ភាគ​បំផុស​ចលនា​កសាង​ផ្លូវ​ជន​បទ​ថ្មី​គំរូ លោក​ឡឹម​ងៀង ចលនា​មាមីង​រួម​វិភាគ​ទាន​ទឹក​ប្រាក់ កម្លាំង​ពលកម្ម បរិច្ចាគ​ដី សម្ភារៈ៘ ដើម្បី​ធ្វើ​ផ្លូវ ដាំ​ផ្កា​ដំ​ឡើង​អំពូល​ភ្លើង​ផ្លូវ និង​កាម៉េរា​សន្តិ​សុខ៘ លោក​ផាម​ហ្វាង​ត្វឹង​អាញ ទទួល​បន្ទុក​ជន​បទ​ថ្មី​ឃុំ​លីវ​ទូ ឱ្យដឹង៖ “ចំណុច​ល្អ​របស់​លោក​ឡឹម​ងៀង ក្នុងការ​ចលនា​មាមីង​ខ្មែរ គឺ​ការ​ពន្យល់​វែក​ញែក​ពី​ផល​ប្រ​យោជន៍​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ជន​បទ ម្ល៉ោះ​ហើយ គ្រប់​គ្នា​តែង​យល់​ស្រប​និង​គាំ​ទ្រ។ ឥឡូវ​នេះ នៅ​តាម​ដង​ផ្លូវ​ជន​បទ​ក្នុង​ភូមិ​ស្រុក​ភ្លឺ​ចិញ្ចាច បៃ​តង ជ្រះ ស្អាត និង​សុខសាន្ត”។

ដោយ​ឃើញ​មាមីង​ខ្មែរ​ភូមិ​យង់​ចាក នៅ​ក្រ​លំ​បាក​ច្រើន ម្ល៉ោះ​ហើយ​លោក​ឡឹម​ងៀង បាន​សហការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​ មា​មីង​គ្រប់​អា​យុពល​កម្ម​ឱ្យ​ទៅ​រៀន​របរ រួច​ឧទ្ទេស​នាម​ឱ្យ​ចូល​ធ្វើ​ជា​កម្មករ​ក្នុង​មណ្ឌល ចិញ្ចឹម​បង្គា​បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ឃុំ ធ្វើ​ការ​ក្នុង​កសិដ្ឋាន ឬក្រុម​ហ៊ុន​ក្នុង​និង​ក្រៅ​ខេត្ត​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។ ផ្តើម​ពី​នោះ កូន​ចៅ​ភាគ​ច្រើន​ទៅ​ធ្វើ​ការ​រក​បាន​ប្រាក់​ចំ​ណូល​ជួយ​គ្រួសារ​លំនឹង​ជីវ​ភាព។ តួយ៉ាង​ដូច​បង​ស្រី​ឡឹម​ធីសាល ស្តាប់​តាម​លោក​ឡឹម​ងៀង បានឱ្យ​កូន​២​នាក់ ទៅ​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​ឡុង​អាង សព្វ​ថ្ងៃ​មាន​លុយ​ផ្ញើ​មក​សង់​ផ្ទះ​ឥដ្ឋ ទិញ​គោ​និង​ពពែ​ចិញ្ចឹម។ លោក​ឡឹម​ងៀង ឱ្យដឹង៖ “សព្វ​ថ្ងៃ មាន​អ្នក​ខ្លះ​នៅ​ទីក្រុង​បាត់​បង់​អាជីព វិល​ត្រ​ឡប់​មក​ស្រុក ធ្វើ​ការ​នៅ​មណ្ឌល​ចិញ្ចឹម​បង្គា​បច្ចេក​វិទ្យា​ខ្ពស់ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ជីវ​ភាព​បាន​ល្អ​ប្រ​សើរ។ មធ្យម​ភាគ​ក្នុង​មួយ​រដូវ​ចិញ្ចឹម​បង្គា កម្ម​ករ​អាច​រក​បាន​ប្រាក់​ចំ​ណូល​ពី​៣០​លាន​ដុង​ឡើង​ទៅ”។

តាម​ប្រសាសន៍​លោក​ឡេ​ហុង​វ៉ី ប្រ​ធាន​ភូមិ​យង់​ចាក ដោយ​ប្រ​ជា​ប្រិយ​និង​ការ​រួម​ចំ​ណែក​របស់​លោក​ឡឹម​ងៀង ទើប​តំបន់​ជន​បទ​ក្លាយ​ជា​ភ្លឺចិញ្ចាច បៃ​តង ជ្រះ ស្អាត; ក្នុង​ភូមិ​ពលករ​មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំនឹង​ជាង​៧០%; អត្រា​គ្រួសារ​ក្រី​កាត់​បន្ថយ​នៅ​តែ ២,៥% និងតំបន់​ជន​បទ​ក្លាយ​ជា​កន្លែង​ដែល​ចង់​រស់​នៅ៕

                                      យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ