05/09/2023 - 16:40

បន្ដក្តី​ស្រ​មៃ​ដល់​សិស្ស​ក្រីក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ

កម្ម​វិធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សាលា​” របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៦ បាន​ជួយ​ដល់​សិស្ស​ក្រី​ក្រ​ជា​ច្រើន​ ពិ​សេស​គឺ​សិស្ស​ជន​ជាតិ​ខ្មែរ​មាន​លក្ខណ​សម្បត្តិ​បន្ត​ការ​សិក្សា។

ថ្នាក់​ដឹក​នាំ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ឧបត្ថម្ភ​ថវិកា​ដល់​សិស្ស​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

កម្មាភិ​បាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ត្រុង​ប៊ិញ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង អញ្ជើញ​មក​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ប្អូន​ថាច់​ធីមី​ត្វៀង។

អនុវត្ត​ផែន​ការ​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន​ ស្តី​ពី​ការ​អនុវត្ត​ គម្រោង​ “កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​ទ័ព​ជំរុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​” ដំ​ណាក់​កាល​២០២១​-២០៣០ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ពិនិត្យ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ ដើម្បី​ស្នើ​ថ្នាក់​លើ​ជួយ​ឧបត្ថម្ភ។ តាម​រយៈ​នោះ​ ឆ្នាំ​២០២៣ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ទទួល​ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ខ្មែរ​ ១១​នាក់​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ កំ​ព្រា​ឪពុក​ ម្តាយ កម្រិត​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ក្នុង​មួយ​ឆ្នាំ​សិក្សា​៧.៣៦០​.០០០​ដុង​ក្នុង​សិស្ស​ម្នាក់។ នេះ​គឺ​ជា​សកម្ម​ភាព​សំ​ដៅ​ជួយ​ចែក​រំ​លែក​ការ​លំ​បាក​ជា​មួយ​គ្រួ​សារ​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ប្អូន​ៗឱ្យ​មាន​ទំ​នុក​ចិត្ត​និង​កម្លាំង​ចិត្ត​ បន្ត​បំ​ពេញ​ក្តី​ស្រ​មៃ។ ប្អូន​ថាច់​ធីមី​ត្វៀង សិស្ស​សា​លា​បឋម​សិក្សា​ត្រុង​ប៊ិញ​ B ស្រុក​ត្រឹងដេ មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​ ម្តាយ​ស្លាប់​ដោយ​សារ​ជំងឺ​ COVID-១៩ ពីរ​នាក់​ឪកូន​រស់​នៅ​ពឹង​ផ្ទះ​ពូ។ ប្អូន​ត្វៀង ឱ្យ​ដឹង​៖ “ឪពុក​ទៅ​ធ្វើ​ការ​ឈ្នួល​គ្រប់​តែ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ដូច្នេះ​ បាន​ពូៗ​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ទទួល​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ឆ្នាំ​នេះ​ ប្អូន​រៀន​ថ្នាក់​ទី​៥ ប្អូន​សន្យា​នឹង​ខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​មិន​ឱ្យ​ពូៗ​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​និង​លោក​គ្រូ​អ្នក​គ្រូ​ដែល​ជួយ​ឧបត្ថម្ភ​ខក​បំ​ណង​ឡើយ”។ ចំ​ណែក​ប្អូន​ថាច់​កឹម​វ៉ាន់​ សិស្ស​សា​លា​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ ជា​សិស្ស​ជន​ជាតិ​ខ្មែរ​ រៀន​សម្រេច​និទ្ទេស​ពូ​កែ​១០​ឆ្នាំ​បន្ត​បន្ទាប់។ ប្អូន​កឹម​វ៉ាន់​ ឱ្យ​ដឹង៖ “ម្តាយ​ឈឺ​ដេក​មួយ​កន្លែង​ សេដ្ឋ​កិច្ច​គ្រួសារ​ពឹង​ផ្អែក​លើ​ប្រាក់​ចំ​ណូល​ពី​ការ​ស៊ី​ឈ្នួល​របស់​ឪពុក។ ដើម​ឆ្នាំ​សិក្សា​បាន​ពូៗ​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ទឹក​ប្រាក់​៧.៣៦០​.០០០​ដុង​/ឆ្នាំ​ ដើម្បី​ប្អូន​មាន​លក្ខណៈ​ទិញ​សម្លៀក​បំ​ពាក់​ សៀវ​ភៅ​ ប៊ិក​សម្រាប់​ទៅ​សា​លា​ ជួយ​សម្រាល​បន្ទុក​ដល់​គ្រួ​សារ។ អា​ហា​រូប​ករណ៍​នេះ​ ផ្តល់​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​ដើម្បី​ប្អូន​រៀន​សូត្រ​បាន​ល្អ​ និង​មាន​ទំ​នុក​ចិត្ត​ខ្ពស់​បំ​ពេញ​ក្តី​ស្រ​មៃ​ចូល​រៀន​មហា​វិទ្យា​ល័យ”។

តាម​ប្រសាសន៍​លោក​វរសេនីយ៍​ឯក​ ង្វៀង​ត្រេវ​ម៉ឺន ស្នង​ការ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ គម្រោង​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ជីវ​ភាព​ រីក​សាយ​ភាយ​សេចក្តី​ស្រ​ឡាញ់ ព្រម​ទាំង​រឹត​បន្តឹង​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​រវាង​កង​ទ័ព និង​ប្រ​ជា​ជន​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ ទន្ទឹម​នឹង​នោះ​ ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង​ បន្ត​ក្តី​ស្រ​មៃ​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​លំ​បាក​ ឈាន​ឡើង​ក្នុង​ការ​សិក្សា​ក្លាយ​ជាអ្នក​មាន​ប្រ​យោជន៍​សម្រាប់​សង្គម៕

    យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ