លោកថាច់ហ្វាយ នៅភូមិហ្វាលុក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ គឺអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរ។ គាត់បានរួមចំណែកជាច្រើនក្នុងការអនុវត្តចលនានៅភូមិស្រុក។
លោកថាច់ហ្វាយ (អ្នកទី១រាប់ពីស្ដាំដៃ) ប្រជុំពិគ្រោះការងារជាមួយនឹងគណៈកម្មការវត្តធ្លក។
ជាពុទ្ធបរិស័ទខ្មែរម្នាក់ដែលផ្សារភ្ជាប់នឹងភូមិស្រុក បានជាលោកថាច់ហ្វាយ តែងបង្ហាញនូវស្មារតី “ស្លឹកជាពាសស្លឹកដាច់”។ គាត់តែងឧស្សាហ៍រួមវិភាគទានអង្ករ ប្រាក់និងរបស់របរប្រើប្រាស់ផ្សេងៗសម្រាប់ជំនួយដល់គ្រួសារអ្នកឈឺថ្កាត់ អាសន្នអន្ធក្រ; រួមវិភាគទានសាងសង់ផ្ទះមហាសាមគ្គី អាស្រ័យដោយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកបវារណា។ ទោះបីមានវ័យចាស់ ប៉ុន្តែ លោកថាច់ហ្វាយ បង្ហាញស្មារតីគំរូក្នុងអភិវឌ្ឍសេដ្ឋកិច្ច កសាងគ្រួសារសុខដុមរមនា សុភមង្គល។ លោកថាច់ហ្វាយ មានប្រសាសន៍៖ “ជាមួយតួនាទីជាអ្នកមានប្រជាប្រិយ ទោះបីមានវ័យចាស់ ប៉ុន្តែខ្ញុំនៅតែមានបំណងចែករំលែកនូវអ្វីដែលខ្លួនមាន ដើម្បីជួយដល់អ្នកមានស្មារតីយល់ឃើញត្រូវរបៀបធ្វើត្រូវ ជៀសវាងល្មើសនូវប្រការដែលច្បាប់ហាម។ ខ្ញុំយកធម៌មេត្តាសម្រាប់ធ្វើឱ្យផ្លាស់ប្ដូរផ្នត់គំនិតដល់មុខសញ្ញាបំពានច្បាប់។ ផ្ដើមពីនោះ ការអប់រំ កែតម្រង់កូនចៅក្នុងតំបន់ជនរួមជាតិខ្មែរមានភាពជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ក្មួយៗមានការយល់ចិត្តយល់ថ្លើម ហើយខិតខំកែប្រែខ្លួន លះបង់ចរិតមិនល្អ ហើយធ្វើនូវអំពើល្អ អំពើមានប្រយោជន៍ជូនគ្រួសារ សហគមន៍និងសង្គម”។
ពង្រីកតួនាទីអ្នកមានប្រជាប្រិយ លោកថាច់ហ្វាយ សហការជាមួយនឹងរដ្ឋអំណាចភូមិភាគកៀរគរប្រជាជនគាំទ្រចលនាការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាខ្ជាប់ស្ថានភាពសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម នៅតំបន់តាំងទីលំនៅ ចូលរួមក្លិបធ្វើឱ្យផ្លាស់ប្ដូរផ្នត់គំនិតចំពោះមុខសញ្ញាបំពានច្បាប់ បាបគ្រោះសង្គម។ រួមជាមួយនឹងគណៈកម្មការវត្តធ្លក អង្គការមហាជននៅភូមិភាគ កៀរគរពុទ្ធបរិស័ទអនុវត្តល្អនូវគោលការរបស់បក្ស។ល។ ព្រះតេជព្រះគុណថាច់តារា ព្រះចៅអធិការវត្តធ្លក មានថេរដីកា៖ “ជាមួយតួនាទីជាប្រធានគណៈកម្មការវត្ត លោកតាថាច់ហ្វាយ តែងមានសទ្ធាជ្រះថ្លា រួមវិភាគទានកសាងវត្ត រស់នៅជិតដិតជាមួយនឹងពុទ្ធបរិស័ទ។ លោកគឺស្ពានតភ្ជាប់រវាងជនរួមជាតិខ្មែរនិងរដ្ឋអំណាចមូលដ្ឋាន។ ផ្ដើមពីនោះ បានរួមចំណែកធានា រក្សាលំនឹងសន្ដិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម បង្កលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ”។
លោកស្រីឡេធីមីតៀង ប្រធានសមាគមជំរុញការសិក្សាឃុំហ៊ីបហ្វា ឱ្យដឹង៖ “លោកថាច់ហ្វាយ បានខ្នះខ្នែងចូលរួមសកម្មភាពសង្គម រួមចំណែកជាមួយនឹងគ្រប់ថ្នាក់ គ្រប់ផ្នែកអនុវត្តល្អការងារផ្សព្វផ្សាយលើកកម្ពស់ស្មារតីក្នុងជនរួមជាតិខ្មែរ”៕
សើុងម៉ាល័យ - ថាច់ធី