ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/08/2023 - 17:07

គ្រោង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ប្រ​មូល​ព័ត៌​មាន​អំ​ពី​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​៥៣ នៅ​ថ្ងៃ​ទី ០១/៧/២០២៤

(Chinhphu.vn) - គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ បាន​ចេញ​សារ​លិខិតផ្ញើ​ជូន​គណៈ​ជន​ជាតិ​ ស្ថាប័ន​បម្រើ​ការ​ងារ​ជន​ជាតិ​ខេត្ត​ ក្រុង​នានា​ចំ​ណុះ​មជ្ឈិម​ ស្ដីពី​ការ​ផ្សព្វ​ផ្សាយ​ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​ ប្រមូល​ព័ត៌​មាន​អំ​ពី​តថ​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ នៅ​ឆ្នាំ​ ២០២៤។

តាម​រយៈ​នោះ​ អនុ​វត្ត​សេចក្តី​សម្រេច​លេខ​ ០២/QĐ-​TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្ដីពី​ការ​ផ្តល់​សច្ចា​ប័ន​លើគ​ម្រោង​ “ត្រួត​ពិនិត្យ​ ប្រ​មូល​ព័ត៌​មាន​អំ​ពី​តថ​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​៥៣” គណ​:កម្មា​ធិការ​ជន​ជាតិ​ បាន​សហ​ការ​ជា​មួយ​អគ្គ​នា​យក​ដ្ឋាន​ស្ថិតិ កសាង​វិធាន​ការ​ត្រួត​ពិនិត្យ​ ប្រ​មូល​ព័ត៌​មាន​អំ​ពី​តថ​ភាព​សេដ្ឋ​កិច្ច-សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ នៅ​ឆ្នាំ​២០២៤, គ្រោង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ នៅ​ឆ្នាំ​២០២៤ ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​០១/៧/២០២៤។

ដើម្បី​មាន​ការ​ឯក​ភាព​ក្នុង​កិច្ច​ចង្អុល​ការ​ រៀប​ចំ​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ត្រួត​ពិនិត្យ​ជន​ជាតិ​ភាគ​តិច​ទាំង​៥៣ នៅ​ឆ្នាំ​២០២៤, គណៈ​កម្មា​ធិការ​ជន​ជាតិ​ សំ​ណុំ​ពរ​ដល់​គណៈ​ជន​ជាតិ​ និង​ស្ថា​ប័ន​ការ​ងារ​ជន​ជាតិ​ខេត្ត​ ក្រុង​នានា​ចំ​ណុះ​មជ្ឈិម​ សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​ស្ថិតិ​ភូមិ​ភាគ​រៀប​ចំ​ផ្សព្វ​ផ្សាយ​ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​តាម​គម្រោង​ដែល​បាន​ផ្តល់​សច្ចា​នុមតិ។ គណ​:ជន​ជាតិ​ និង​ស្ថាប័ន​ការ​ងារ​ជន​ជាតិ​ កសាង​ផែន​ការ​និង​គ្រោង​ថវិ​កា បូកសរុប​រួម​ជា​មួយ​ផែន​ការ​របស់​អង្គ​ភាព​ ដើម្បី​ដាក់​ជូន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ផ្តល់​សច្ចា​ប័ន​ដំ​ណាក់​កាល​កសាង​ផែន​ការ​ប្រ​ចាំ​ឆ្នាំ​ ដើម្បី​អនុ​វត្ត​នូវ​ភារ​កិច្ច​ជាក់​ស្តែង​មួយ​ចំ​នួន។ ជាក់​ស្តែង​ដូច៖ ឆ្នាំ​២០២៤ កសាង​ផែន​ការ​និង​គ្រោង​គណ​នេយ្យ ក្រុម​ការ​ងារ​ចូល​រួម​ហ្វឹក​ហ្វឺន​វិជ្ជាជីវៈ​ត្រួត​ពិនិត្យ​ថ្នាក់​មជ្ឈិម​ ថ្នាក់​ខេត្ត​; ក្រុម​ត្រួត​ពិនិត្យ​ហ្វឹក​ហ្វឺន​ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក​ឃ្លាំ​មើល​ការ​ប្រមូល​ព័ត៌​មាន​នៅ​លើភូមិ​សាស្រ្ត​ផ្ទាល់​ និង​ឃ្លាំ​មើល​ការ​ឃោសនា។ ក្រុម​ការ​ងារ​ឃ្លាំ​មើល​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​។ ឆ្នាំ​ ២០២៥ កសាង​គ្រោង​ថវិ​កា​ទទួល​គ្រប់​គ្រង​ ទាញ​យក​និង​ប្រើ​ប្រាស់​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​ទាំង​៥៣ ជន​ជាតិ​ នៅ​ឆ្នាំ​២០២៤ ចូល​រួម​កិច្ច​ប្រ​ជុំ​ប្រកាស​លទ្ធ​ផល​ត្រួត​ពិនិត្យ​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ និង​ចូល​រួម​ហ្វឹក​ហ្វឺន​ពី​ការ​ងារ​ធ្វើ​ស្ថិតិ អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិការ​ជន​ជាតិ​រៀប​ចំ​ឡើង​នៅ​ឆ្នាំ​២០២៥...៕

 យោង​:កាសែត​អេឡិក​ត្រូនិក​រដ្ឋា​ភិបាល​-ប្រែសម្រួលៈ​ ត្រឹងរ៉ូន

ចែករំលែកអត្ថបទ