ខេត្តអាងយ៉ាង មានជនជាតិភាគតិច២៨ជនជាតិ មានចំនួនមនុស្សជាង១១៩.២០០នាក់ (សរុបជាង២៨.៤៨០គ្រួសារ) ស្រូបអត្រា៥,២៦% បើប្រៀបនឹងចំនួនប្រជាជនទូទាំងខេត្ត។ ព្រោះហេតុនោះ ខេត្តអាងយ៉ាងបានផ្សព្វផ្សាយនូវវិធានការជាច្រើន សំដៅលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនរួមជាតិភាគតិច។
បន្ទប់អនុវត្តន៍ជាក់ស្ដែងរបស់សាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង។
តាមប្រសាសន៍លោក ត្រឹងត្វឹងខាញ អនុប្រធានមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តអាងយ៉ាង លើកកម្ពស់គុណភាពអប់រំនិយាយរួម តំបន់ជនជាតិភាគតិចនិយាយដោយឡែកតែងបានខេត្តយកចិត្តទុកដាក់ វិនិយោគនូវមូលដ្ឋានសម្ភារៈ។ មកទល់បច្ចុប្បន្ន បន្ទប់រៀនបន្ទប់មុខវិជ្ជា ឧបករណ៍ សម្ភារៈប្រើប្រាស់សម្រាប់បង្ហាត់បង្រៀននៅតាមសាលានីមួយៗ ដែលមានសិស្សជនជាតិភាគតិច គឺបានឆ្លើយតបទៅនឹងតម្រូវការបង្រៀននិងរៀន។
តួយ៉ាងដូច សាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង បច្ចុប្បន្ន សាលាមានមូលដ្ឋានសម្ភារៈគ្រប់សព្វដូច៖ បន្ទប់រៀន រោងជាង អន្តេវាសិកដ្ឋាន និងទីលានបម្រើសកម្មភាពខាងក្រៅសម្រាប់សិស្សានុសិស្សក្រោយពីម៉ោងរៀន។ លោកគ្រូកៅវ៉ាន់ធឹត នាយកសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង ឱ្យដឹង៖ សាលាបាននិងកំពុងអនុវត្តល្អនូវការងារបណ្ដុះបណ្ដាលមុខរបរ គួបផ្សំនឹងការបង្រៀនវប្បធម៌តាមប្រព័ន្ធអប់រំជាប្រចាំកម្រិតវិទ្យាល័យ។ ផ្ដើមពីនោះ រួមចំណែកបង្កើនគុណភាពប្រភពធនធានមនុស្សកម្រិត វប្បធម៌ជូនកូនចៅជនរួមជាតិភាគតិច លើកកម្ពស់ការយល់ដឹងសង្គមពីកិច្ចការរៀនមុខរបរ ឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
សិស្សជនជាតិខ្មែរម្នាក់ដែលរៀននៅសាលាអនុវិទ្យាល័យអូរឡឹម កំពុងផ្ចិតផ្ចង់ស្ដាប់
គ្រូពន្យល់និងសរសេរមេរៀន។
ទន្ទឹមនឹងវិនិយោគមូលដ្ឋានសម្ភារៈ រយៈពេលកន្លង ខេត្តអាងយ៉ាងក៏បានពង្រីកវិសាល ភាពប្រព័ន្ធសាលារៀន លើកកម្ពស់គុណភាពអប់រំនិងបណ្ដុះបណ្ដាលក្នុងប្រព័ន្ធសាលាជំនាញដោយឡែក។ ទូទាំងខេត្តបច្ចុប្បន្នមាន សាលាវិទ្យាល័យចំនួន៥៤និងសាលាអនុវិទ្យាល័យចំនួន១៥៥។ ក្នុងនោះ សាលាជនជាតិអន្តេវាសិកមានចំនួន៣ (សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកទ្រីតូង សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកទិញបៀង និងសាលាវិទ្យាល័យជនជាតិអន្តេវាសិកអាងយ៉ាង) សុទ្ធតែសម្រេចបទដ្ឋានជាតិ។ ការងារបង្រៀនភាសាជនជាតិក៏បានភូមិភាគយកចិត្តទុកដាក់។ តួយ៉ាងដូចការរៀបចំបង្រៀនអក្សរខ្មែរនៅកម្រិតមធ្យមសិក្សា ត្រូវបានរៀបចំបង្រៀននៅសាលាជនជាតិអន្តេវាសិកទាំង៣; នៅកម្រិតបឋម សិក្សាស្រុកទ្រីតូង មានសាលាចំនួន៧ នៅឃុំចូវឡាំង ឡេទ្រីណុយតូ អាងទឹកនិងអូរឡឹម; ទីរួមខេត្តទិញបៀង មានសាលាចំនួន៩ នៅឃុំវ៉ាន់យ៉ាវ អាងកឺ តឹងឡើយនិងវិញទ្រុង។ ក្រៅពីនោះ ស្រុកទ្រីតូងនៅទាំងបើកបង្រៀនអក្សរខ្មែរនៅតាមវត្តខ្មែរចំនួន១៩ក្នុងឱកាស វិស្សមកាលទៀតផង។ល។
ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនជាតិភាគតិច លោកត្រឹងត្វឹងខាញ បានស្នើ៖ ផ្នែកពាក់ព័ន្ធទាំងអស់ គប្បីបំពេញបន្ថែមនូវសេចក្តីកំណត់ពីកម្រិតឧបត្ថម្ភថវិកាសម្រាប់ព្រះសង្ឃ គ្រូអាចារ្យ គ្រូបង្រៀន។ល។ ក៏ដូច ជាផ្ដល់ជូនសៀវភៅ ឧបករណ៍នៅតាមវត្តអារាម វិហារដែលមានបើកបង្រៀនភាសាជនជាតិភាគតិចក្នុងឱកាសវិស្សមកាល។ ទន្ទឹមនឹងនោះ មានគោលនយោបាយវិក្រឹតការគ្រូបង្រៀនភាសាជនជាតិភាគតិច ដើម្បីឆ្លើយតបតម្រូវការកាន់តែខ្ពស់របស់សង្គមពីមួយថ្ងៃទៅមួយថ្ងៃ; បង្កើនការអប់រំបំណិនជីវិតជូនសិស្សជនជាតិភាគតិច រៀបចំបើកវគ្គហ្វឹកហាត់បំប៉នវិជ្ជាជីវៈដល់គ្រូបង្រៀនបង្គោលដែលបង្រៀនភាសាជនជាតិភាគតិច ដើម្បីលើកកម្ពស់សមត្ថភាព បង្ហាត់បង្រៀន...៕
ថាញឡុង - ថាច់ធី