រដ្ឋាភិបាល ទើបចេញអនុក្រឹត្យលេខ៥៦/២០២៣/NĐ-CP ធ្វើវិសោធនកម្មមាត្រាមួយចំនួននៃអនុក្រឹត្យលេខ៩៦/២០១៦/NĐ-CP ចុះថ្ងៃ០១/៧/២០១៦ កំណត់ល័ក្ខខ័ណ្ឌអំពីសន្តិសុខ សណ្តាប់ធ្នាប់ចំពោះមុខរបរមួយចំនួនដែលវិនិយោគ ធ្វើអាជីវកម្មត្រូវមានល័ក្ខខ័ណ្ឌ។
រូបថតជាឧទាហរណ៍។
ក្នុងនោះ អនុក្រឹត្យលេខ៥៦/២០២៣/NĐ-CP បំពេញបន្ថែមសមត្ថកិច្ចផ្តល់វិញ្ញាបនបត្រគ្រប់ល័ក្ខខ័ណ្ឌអំពីសន្តិសុខ សណ្តាប់ធ្នាប់និងគ្រប់គ្រងមូលដ្ឋានអាជីវកម្មដល់នគរបាលថ្នាក់ឃុំ។ ជាក់ស្តែង នគរបាលថ្នាក់ឃុំទទួលបន្ទុកផ្តល់វិញ្ញាបនបត្រគ្រប់ល័ក្ខខ័ណ្ឌអំពីសន្តិសុខ សណ្តាប់ធ្នាប់និងគ្រប់គ្រងមូលដ្ឋានអាជីវកម្ម រួមមាន៖ មូលដ្ឋានធ្វើអាជីវកម្មសេវាកម្មស្នាក់នៅដែលមានបន្ទប់ក្រោម១០ មូលដ្ឋានធ្វើអាជីវកម្មឧស្ម័ន គឺជាគ្រួសារអាជីវកម្ម។
មុននេះ មាត្រា២៤នៃអនុក្រឹត្យលេខ៩៦/ ២០២៣/NĐ-CP ចែងត្រឹមតែសមត្ថកិច្ចផ្តល់វិញ្ញាបនបត្រគ្រប់ល័ក្ខខ័ណ្ឌអំពីសន្តិសុខ សណ្តាប់ធ្នាប់និងគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ចំពោះនគរបាលថ្នាក់ស្រុក ការិយាល័យប៉ូលិសគ្រប់គ្រង រដ្ឋបាលខាងសណ្តាប់ធ្នាប់សង្គមនគរបានខេត្ត ក្រុងនានា នាយដ្ឋានប៉ូលិសគ្រប់គ្រងរដ្ឋបាល ខាងសណ្តាប់ធ្នាប់សង្គមក្រសួងនគរបាល។
វិញ្ញាបនបត្រគ្រប់ល័ក្ខខ័ណ្ឌអំពីសន្តិសុខ សណ្តាប់ធ្នាប់ដែលផ្តល់ឱ្យមូលដ្ឋានអាជីវកម្ម ជាទម្រង់ឯកសារក្រដាស ឬឯកសារអេឡិចត្រូនិក។
ក្រៅពីនោះ អនុក្រឹត្យលេខ៥៦/២០២៣/NĐ-CP ថែមទាំងបំពេញបន្ថែមបទប្បញ្ញតិ្ត វិញ្ញាបនបត្រគ្រប់ល័ក្ខខ័ណ្ឌអំពីសន្តិសុខ សណ្តាប់ធ្នាប់ដែលផ្តល់ឱ្យមូលដ្ឋានអាជីវកម្ម ជាទម្រង់ឯកសារក្រដាស ឬឯកសារអេឡិចត្រូនិក មានតម្លៃគតិយុត្តិប្រហាក់ប្រហែល។
ប្រសិនបើមូលដ្ឋានអាជីវកម្មមានតម្រូវការ គឺផ្តល់ទាំងឯកសារក្រដាសនិងឯកសារអេឡិចត្រូនិក ពេលច្រកទ្វារអេឡិចត្រូនិកសេវាសាធារណៈនិងប្រព័ន្ធព័ត៌មានដោះស្រាយសំណុំបែបបទរដ្ឋបាលរបស់ក្រសួងនគរបាល ត្រូវបានធ្វើឱ្យសុក្រឹតនិងដាក់ឱ្យដំណើការ។
អនុក្រឹត្យលេខ ៥៦/២០២៣/NĐ-CP មានសុពលភាពចាប់ពីថ្ងៃ ១៥/៨/២០២៣។
វិញ្ញាបនបត្រគ្រប់ល័ក្ខខ័ណ្ឌអំពីសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានផ្តល់មុនថ្ងៃ១៥/៨/២០២៣ នៅតែបន្តមានសុពលភាពប្រើប្រាស់; ករណីប្តូរឬផ្តល់ឡើងវិញក្រោយពីថ្ងៃ១៥/៨/ ២០២៣ គឺអនុវត្តតាមសេចក្តីកំណត់ក្នុងអនុក្រឹត្យថ្មីនេះ៕
យោង៖ luatvietnam.vn-មុនី