តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង អាស្រ័យភូមិភាគអនុវត្តបានល្អនូវគោលនយោបាយពិសេសដោយឡែក និងផ្គួបបញ្ចូលនូវកម្មវិធីគម្រោងផ្សេងៗទៀត ម្ល៉ោះហើយតំបន់ជនជាតិភាគតិចកាន់តែមានភាពវិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
ឌិញហ្វានិងឌិញអាង ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកហ្គវ៉ាវ
ហើយក៏ជាឃុំគំរូជនបទថ្មីរបស់ខេត្តគៀងយ៉ាង។
លោកយ័ញសេរី ប្រធានភូមិតាសាំង ឃុំយឿងហ្វា ស្រុកគៀងលឿង ឱ្យដឹង៖ “ដងផ្លូវណូយម៉ៃ កាត់ភូមិតាសាំង បានកសាងសម្រេចជាស្ថាពរ។ ទន្ទឹមនឹងដង ផ្លូវបេតុង គឺមានបណ្ដាញទឹកស្អាតបានអូសចូលដល់រាល់គ្រួសារ។ ដងផ្លូវរាបរលូនអាចទំនាក់ទំនងពាណិជ្ជកម្ម ម្ល៉ោះហើយ មានឱកាសការងារជាច្រើនសម្រាប់ពលករជនបទ។ អ្នកខ្លះទៅកាន់ទីតាំងទេសចរណ៍ ដូចជាវត្តហាង កោះភូតឺ។ល។ ដើម្បីលក់នំ ភេសជ្ជៈឬវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរ។ល។ អាស្រ័យហេតុនោះ ទើបជីវភាពជនរួមជាតិខ្មែរមានភាពវិវឌ្ឍជាងមុន”។ ផ្លូវគមនាគមន៍ត្រូវបានកសាងសម្រេចជាស្ថាពរ បង្កលក្ខណៈងាយស្រួលដល់ជនរួមជាតិ អនុវត្តទម្រង់រកស៊ីចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ។ បំផុតគឺ បងប្អូននារី ពីមុនតែងនៅផ្ទះមើលថែកូន ពឹងផ្អែកទាំងស្រុងលើប្រភពចំណូលរបស់ប្តីទៅសមុទ្រវិលមក។ តែឥឡូវនេះវាផ្សេង មានទឹកស្អាតអូសចូលដល់ផ្ទះ បងប្អូននារីមិនចាំបាច់ទៅទិញទឹកប្រើប្រាស់ដូចមុនទៀត។ សាលារៀនបានកសាងសមរម្យ ម្ល៉ោះហើយអាណាព្យាបាលសិស្សផ្ញើកូនពេញមួយថ្ងៃនៅសាលា ដើម្បីមានពេលលក់ដូរជាលក្ខណៈគ្រួសារឬក៏ទៅធ្វើការតាមរដូវកាលនៅតាមមូលដ្ឋានជលផលតូចៗនៅឯផ្លូវជាតិលេខ៨០។ បងស្រីធីវ៉ែន នៅឃុំយឿងហ្វា ឱ្យដឹង៖ “ខ្ញុំឆ្លៀតទៅបកបង្គាមួយពេល ដើម្បីមានប្រាក់ចេញចូល”។
ដងផ្លូវណូយម៉ៃនៅភូមិតាសាំង ត្រូវបានក្រាលបេតុងរួចរាល់។
ប្រឡាយបានស្តារជារឿយៗ ដើម្បីប្រជាជនផលិតកសិកម្មសម្រេចប្រសិទ្ធភាព។
ជីវភាពសេដ្ឋកិច្ចលំនឹង ម្ល៉ោះហើយប្រជាជនមានលក្ខណៈចូលរួមសកម្មភាពវប្បធម៌កីឡា។ រូប៖ សកម្មភាពនៅទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាងមានមាមីងខ្មែរចូលរួមយ៉ាងច្រើនកុះករ។
គៀងយ៉ាង ជាខេត្តមានជនរួមជាតិខ្មែររស់នៅកុះករនៅវាលរាបទន្លេគឺវឡុង ម្ល៉ោះហើយមានគោលនយោបាយពិសេសដោយឡែកជាច្រើនរបស់រដ្ឋ ត្រូវបានវិនិយោគដល់តំបន់ជនជាតិភាគតិច។ ខេត្តបានអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយទាំងនេះ។ ផ្តើមពីនោះ ឃុំនានានៅតំបន់ជនជាតិភាគតិចបានអភិវឌ្ឍដោយឥតឈប់ឈរ។ មកទល់ពេលនេះ ឃុំដែលមានជនរួមជាតិភាគតិចរស់នៅកុះករស្ទើរតែទាំងអស់របស់ខេត្តគៀងយ៉ាងសុទ្ធតែសម្រេចបទដ្ឋានជនបទថ្មី និងកំពុងលើកកម្ពស់គុណភាពលក្ខឋាន ដើម្បីឈានដល់កសាងសម្រេចជោគជ័យជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីគំរូ។ លោកយ័ញភុក ឱ្យដឹងដោយក្តីរីករាយ៖ “ដោយសារខេត្តអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងពិសេសដោយឡែក ព្រមជាមួយនឹងការផ្គួបបញ្ចូលនូវកម្មវិធី គម្រោងផ្សេងៗផងនោះ ទើបជីវភាពជនរួមជាតិភាគតិចមានភាពវិវឌ្ឍអត្រាគ្រួសារជនជាតិភាគតិចក្រីក្របានថយចុះក្រោម៥%”។
លោកឡេមិញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គវ៉ាវ ឱ្យដឹងថា បើប្រៀបធៀបនឹងពីមុន ឃើញថាហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តស្រុកមានការផ្លាស់ថ្មីយ៉ាងប្រចក្ស។ ប្រការនោះ ជាបុព្វបទដើម្បីប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងធូរធារ។ ពេលជីវភាពសេដ្ឋកិច្ចបានល្អប្រសើរឡើង កម្រិតប្រជាបញ្ញាស្មារតីអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីក៏បានលើកកម្ពស់ផងដែរ៕
ហាថាញ-វិមាន