គណៈជនជាតិខេត្តកាម៉ាវ ទើបរៀបចំបើកវគ្គហ្វឹកហ្វឺន បំប៉នចំណេះដឹងជូនអ្នកតំណាងជាង ៧០ អង្គនិងរូបជាកម្មាភិបាលទទួលបន្ទុកការងារជនជាតិ និងអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តកាម៉ាវ។
ទិដ្ឋភាពនៃវគ្គហ្វឹកហ្វឺន។
ក្នុងអំឡុងពេល ២ ថ្ងៃ អ្នកតំណាងទាំងឡាយបានស្តាប់ការផ្សព្វផ្សាយអំពីប្រធានបទ មានដូច៖ លើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយក្នុងការឃោសនា ចលនាជនរួមជាតិ អនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងចូលរួមត្រួតពិនិត្យនូវកម្មវិធី គម្រោង គោលនយោបាយជនជាតិនៅលើភូមិសាស្រ្ត។ បំណិនក្នុងការឃោសនាបង្ការបង្ក្រាបឧក្រិដ្ឋកម្ម គ្រឿងញៀន ជួញដូរស្រ្តីនិងកុមារ; ឧក្រិដ្ឋកម្មបច្ចេកវិជ្ជាខ្ពស់ក្នុងដំណាក់កាល បច្ចុប្បន្ននេះ។ ការងារផ្សព្វផ្សាយផែនការលេខ ៩២/KH-UBND ចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ អំពីការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តកាម៉ាវ ឆ្នាំ ២០២៣។ រៀបចំប្រព័ន្ធគោលនយោបាយមួយចំនួនដែលកំពុងផ្សព្វផ្សាយអនុវត្តចំពោះតំបន់ជនរួមជាតិភាគតិច និងការងារជនជាតិនៅលើភូមិសាស្រ្តខេត្តកាម៉ាវ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥។
ឆ្លងតាមរយៈវគ្គហ្វឹកហ្វឺននេះ អ្នកតំណាងទាំងឡាយជាសារវន្តក្តោបក្តាប់បាននូវខ្លឹមសារ និងអនុវត្តនូវគោលការណ៍គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះជនរួមជាតិនៅតំបន់ជាតិភាគតិចក្នុងការឃោសនា។ ផ្តើមពីនោះ លើកកម្ពស់ប្រសិទ្ធភាពការឃោសនា ចលនាជនរួមជាតិ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋទៅក្នុងជីវភាពរបស់ប្រជាជននៅតំបន់ជនរួមជាតិភាគតិចកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕
យោង៖ bandantoc.camau.gov.vn-វិមាន