18/07/2023 - 08:54

នគរ​បាល​ខេត្ត​គៀង​យ៉ាង​ និង​នគរ​បាល​ប្រ​ទេស​កម្ពុជា​៣​ខេត្ត​ បូក​សរុប​បណ្ដោះ​អា​សន្ន​លទ្ធ​ផល​ការ​ងារ​កិច្ច​សហប្រ​តិបត្តិ​ការ​ការ​ពារ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​ព្រំ​ដែន​

នគរ​បាល​ខេត្ត​គៀង​យ៉ាង​ ទើប​សហ​ការ​ជា​មួយ​នគរ​បាល​ខេត្ត​ចំ​នួន​​៣ គឺខេត្ត​កំ​ពត​ ខេត្ត​កែប ខេត្ត​ព្រះ​សីហនុ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​លទ្ធ​ផល​ការ​ងារ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ព្រំ​ដែន​ ៦​ខែ​ដើម​ឆ្នាំ​២០២៣។​

ថ្នាក់​ដឹក​នាំ​នគរ​បាល​ខេត្ត​គៀង​យ៉ាង​ (វៀត​ណាម) នគរ​បាល​ខេត្ត​កំ​ពត​ ខេត្ត​កែប និង​ខេត្ត​ព្រះ​សីហនុ​ (កម្ពុជា​) ថត​រូប​អនុស្សាវ​រីយ៍​ក្នុង​កិច្ច​ប្រ​ជុំ។

ពេល​ថ្មី​ៗ​នេះ​ នគរ​បាល​ខេត្ត​គៀង​យ៉ាង​ និង​នគរ​បាល​ខេត្ត​កំ​ពត​ ខេត្ត​កែប និង​ខេត្ត​ព្រះ​សី​ហនុ​ បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​ ម៉ឺង​ម៉ាត់​រាល់​ផ្នែក​ការ​ងារ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ដូច្នេះ​ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​តាម​ខែ្ស​បន្ទាត់​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពីរ​ជា​សារ​វន្ត​ត្រូវ​បាន​ការ​ពារ​រឹង​មាំ ពិសេស​ បាន​សហ​ការ​ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​តាម​ខែ្ស​បន្ទាត់​ព្រំ​ដែន​ នៅ​ពេល​ដែល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ SEA Game លើក​ទី​៣២ និង​ Asian Paragame លើក​ទី​១២។​

កង​កម្លាំង​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ភាគី​ទាំង​ពីរ បាន​រក្សា​ការ​ដោះ​ដូរ​លិខិត​បទ​ដ្ឋាន​ និង​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នង​ ដើម្បី​ផ្ដល់​ព័ត៌​មាន​ដែល​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តាម​ខែ្ស​បន្ទាត់​ព្រំ​ដែន​ តំ​បន់​សមុទ្រ​; អា​ស្រ័យ​ហេតុ​នេះ​ ដោះ​ស្រាយ​ករណី​កើត​ឡើង​បាន​ទាន់​ពេល​វេលា​ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ យោង​លើ​ស្មារតី​សាមគ្គី​ គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក​ មិត្ត​ភាព​និង​ការ​យោគ​យល់​គ្នា​ ម៉្លោះ​ហើយ​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​ជា​ច្រើន​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​តាម​ខែ្ស​បន្ទាត់​ព្រំ​ដែន។​

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​។​

ភាគី​ទាំង​ពីរ​បាន​ពូន​ផ្ដុំ​ទំ​នាក់​ទំ​នង​សន្តិ​ភាព​ មិត្ត​ភាព​ សាម​គ្គី​ភាព​ ជិត​ស្និទ្ធ​និង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​រវាង​អា​ជ្ញា​ធរ​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ និង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម -កម្ពុជា​។​

ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០២៣ នគរ​បាល​ខេត្ត​គៀង​យ៉ាង​ (វៀត​ណាម) និង​ខេត្ត​កំ​ពត​ ខេត្ត​កែប ខេត្ត​ព្រះ​សីហនុ​ (កម្ពុជា​) បាន​សហ​ការ​ចាប់​ឃាត់​ខ្លួន​ ចាត់​វិធាន​ការ​ចំ​ពោះ​ជន​ជាតិ​វៀត​ណាម​៣ នាក់​ដែល​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​កម្ពុជា​; សហ​ការ​ចាត់​វិធាន​ការ​៣​ករណី ពលរដ្ឋ​វៀត​ណាម​ម្នាក់​ឆ្លង​ដែន​ចូល​កម្ពុជា​ខុស​ច្បាប់​ ពល​រដ្ឋ​ខ្មែរ​២​នាក់​ឆ្លង​ដែន​ចូល​ប្រ​ទេស​វៀត​ណាម​ខុស​ច្បាប់​; ទទួល​ពល​រដ្ឋ​ខេត្ត​គៀង​យ៉ាង​ចំ​នួន​១៦​នាក់​ដែល​កម្ពុជា​ប្រ​គល់​សង​មក​វិញ​; សហ​ការ​ចាត់​វិធាន​ការ​កប៉ាល់​នេ​សាទ ​២ គ្រឿង​របស់​នេ​សាទ​ករ​ខេត្ត​គៀង​យ៉ាង​ដែល​ចូល​នេ សាទ​នៅ​ដែន​សមុទ្រ​កម្ពុជា​ខុស​ច្បាប់។​

លោក​វរសេនីយ៍​ឯក​ ង្វៀង​វ៉ាន់​ហឹង​ នា​យក​នគរ​បាល​ខេត្ត​គៀង​យ៉ាង​ បញ្ជាក់​៖ “រយៈ​ពេល​កន្លង​ នគរ​បាល​ខេត្ត​គៀង​យ៉ាង​ និង​នគរ​បាល​ខេត្ត​កំ​ពត​ ខេត្ត​កែប ខេត្ត​ព្រះ​សីហនុ​ បាន​ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ត្រូវ​ម្ចាស់​ការ​ សកម្ម​ចូល​រួម​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បង្ការ​ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ ចាត់​វិធាន​ការ​នូវ​បញ្ហា​ស្មុគ​ស្មាញ​ដែល​កើត​ឡើង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដី​គោក ព្រំ​ដែន​សមុទ្រ​ រួម​ចំ​ណែក​ពង្រឹង​និង​កសាង​ព្រំ​ដែន​សន្តិ​ភាព​ មិត្ត​ភាព​និង​ស្ថិរ​ភាព”។​

ផ្អែក​លើ​មូល​ដ្ឋាន​នៃ​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០២៣ ភាគី​ទាំង​ពីរ​បាន​បន្ត​អនុវត្ត​ល្អ​នូវ​ខ្លឹម​សារ​កំ​ណត់​ហេតុ​នៃ​កិច្ច​ប្រ​ជុំ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើក​ទី​១៩ ស្តី​ពី​ការ​ការ​ពារ​សន្តិ​សុខ​ រក្សា​សណ្តាប់​ធ្នាប់​ព្រំ​ដែន​រវាង​នគរ​បាល​ខេត្ត​គៀង​យ៉ាង​និង​នគរ​បាល​នៃ​ខេត្ត​ទាំង​៣​ប្រ​ទេស​កម្ពុជា​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ខេត្ត​គៀង​យ៉ាង​ កាល​ពី​ខែ​១២ ឆ្នាំ​២០២២ ជា​ពិសេស​ គឺ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ នៅ​ពេល​ប្រ​ទេស​កម្ពុជា​កំ​ពុង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្រ្ត នីតិ​កាល​ទី៧ ឆ្នាំ​២០២៣៕​

         យោ​ងតាម​ 1thegioi.vn-បកប្រែ៖ ទីទុយ​​

 

ចែករំលែកអត្ថបទ