10/07/2023 - 16:45

ខ័ណ្ឌ​អូរ​ម៉ូង​ អភិវឌ្ឍន៍​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

តាម​ប្រ​សាសន៍​លោក​ង្វៀង​ហ្វាង​បា លេខា​គណៈ​កម្មា​ធិការ​បក្ស​ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ការ​អប់រំ​លើ​ភូមិ​សាស្រ្ត​ខណ្ឌ​មាន​ការ​អភិវឌ្ឍ​លំ​នឹង​ ក្នុង​នោះ​ គុណ​ភាព​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ មាន​ភាព​សម​ស្រប​ជា​បណ្ដើរ​ៗ​បើ​ប្រៀប​ជា​មួយ​នឹង​វិស័យ​អប់រំ​រួម​សព្វ​ថ្ងៃ។​

អ្នក​គ្រូ​ត្រឹង​ធីយីវ​ហា​ នា​យិកា​រង​សាលា​មត្តេយ្យ​ត្រឿង​ឡាក បាន​ផ្ដល់​ព័ត៌​មាន​ ក្រោយ​ពី​សាលា​រៀន​បាន​ កសាង​ថ្មី​ មាន​កុមារ​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ប៊ិញ​អៀង​និង​ប៊ិញ​ឡើយ​ចុះ​ឈ្មោះ​ចូល​រៀន​អឌ្ឍ​អន្តេ​វា​សិក។​

តាម​រយៈ​នោះ​ ការ​ងារ​អភិវឌ្ឍ​បុព្វ​ហេតុ​អប់រំ លើក​កម្ពស់​ប្រ​ជា​បញ្ញា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​តែង​បាន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​អូរ​ម៉ូង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ ម្ល៉ោះ​ហើយ​ អត្រា​កៀរ​គរ​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្រិត​អា​យុ​ចូល​រៀន​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​សម្រេច​ជាង​៩៨%។​ ក្នុង​នោះ​ សិស្ស​មត្តេយ្យ​ចូល​រៀន​ស្រូប​អត្រា​ ៩៥%; បឋម​សិក្សា​ស្រូប​អត្រា​ ១០០% អនុវិទ្យា​ល័យ​ស្រូប​អត្រា​ ៩២% វិទ្យា​ល័យ​ស្រូប​អត្រា​ ៧៤%។​ ទន្ទឹម​នឹង​នោះ​ អា​ស្រ័យ​ពង្រីក​ល្អ​ការ​អនុវត្ត​នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ ឆ្លង​តាម​រយៈ​អនុវត្ត​សេចក្ដី​សម្រេច​លេខ​ ៦៦/​២០១៣​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ សេចក្ដី​សម្រេច​ចិត្ត​លេខ​ ០១/​២០១៥/​NQ-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ស្ដី​ពី​គោល​នយោ​បាយ​ជំ​នួយ​ថវិកា​រៀន​សូត្រ​សម្រាប់​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​ ការ​ងារ​សង្គមូ​បនីយ​កម្ម​អប់រំ។ល។​ ខណ្ឌ​បាន​ជួយ​ដល់​និស្សិត​ជន​ជាតិ​ភាគ​តិច​ជាង​ ៣៦០ នាក់ មាន​លក្ខណ​សម្បត្តិ​ចូល​រៀន​មធ្យម​សិក្សា​វិជ្ជា​ជីវៈ អនុ​មហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​នៅ​ក្នុង​និង​ក្រៅ​ក្រុង​ (បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥ និស្សិត​កើន​ឡើង​ ១៦០ នាក់)។​

លោក​វ៉តឺទ្រី ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ខ័ណ្ឌ​អូរម៉ូង​ ឱ្យ​ដឹង​៖ សម្រេច​បាន​សមិទ្ធ​ផល​ខាង​លើ​ គឺអា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជិត​ដិត​របស់​ថ្នាក់​ដឹក​នាំ​ខណ្ឌ​ ក្នុង​កិច្ច​ចង្អុល​ការ​អនុវត្ត​នូវ​កម្ម​វិធី​ គម្រោង​នា​នា​របស់​រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​នោះ​រួម​មាន អភិវឌ្ឍ​ការ​អប់រំ។​ បច្ចុប្បន្ន​ សាលា​និង​បន្ទប់​រៀន​នៅ​ភូមិ​សាស្រ្ត​ទាំង​ពីរ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ក្នុង​ភូមិ​សាស្រ្ត​ខណ្ឌ​ មាន​ភាព​សម​រម្យ​ សម្រេច​បទ​ដ្ឋាន​ជាតិ”។​ តាម​ប្រ​សាសន៍​លោក​ត្រឿង​សុវី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ចូវ​វ៉ាន់​លីម ក្រៅ​ពី​សាលា​រៀន​ចាប់​ពី​មត្តេយ្យ​រហូត​ដល់​អនុវិទ្យា​ល័យ​សម្រេច​បទ​ដ្ឋាន​ជាតិ​ សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​សង្កាត់​ថែម​ទាំង​មាន​ភាព​ងាយ​ស្រួល​ ព្រោះ​មាន​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​បាន​កសាង​នៅ​លើ​ភូមិ​សាស្រ្ត​ផង​ ម្ល៉ោះ​ហើយ​ មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​បាន​ជាប់​ជម្រើស​ចូល​រៀន​ ហើយ​ក៏​បាន​សិក្សា​បន្ត​ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​សញ្ញា​បត្រ​វិទ្យា​ល័យ​“។​

បង​ស្រី​ដាវ​ធីម៉ាយ​ង៉ឹង គ្រូ​បង្រៀន​ភាសា​អង់​គ្លេស​នៅ​ស្រុក​ថើយ​ឡាយ​ បាន​រ៉ាយ​រ៉ាប់៖ “គ្រួ​សារ​ខ្ញុំ​រស់​នៅ​ប្រ​កប​របរ​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​នៅ​សង្កាត់​ចូវ​វ៉ាន់​លីម ម្ល៉ោះ​ហើយ​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​យ៉ាង​ខ្លាំង។​ បង​ប្អូន​នាង​ខ្ញុំ​ធ្លាប់​ទទួល​របប​ជំ​នួយ​ជា​ច្រើន​អំ​ពី​ការ​អប់រំ​របស់​រដ្ឋ​ ចាប់​ពី​បឋម​សិក្សា​រហូត​ដល់​វិទ្យា​ល័យ​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ និង​បុល​ទុន​ជំ​នួយ​និស្សិត​ដើម្បី​រៀន​អនុមហា​វិទ្យា​ល័យ​ ទើប​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ​ក្លាយ​ជា​គ្រូ​បង្រៀន​ដូច​សព្វ​ថ្ងៃ”។​

តាម​ប្រ​សាសន៍​លោក​វ៉កុង​ត្វឹង​ អនុប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្ដាល​ខណ្ឌ​អូរ​ម៉ូង​ ទូទាំង​ខណ្ឌ​មាន​សាលា​រៀន​ចំ​នួន​ ៤៣ ក្នុង​នោះ​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​ចំ​នួន​ ៣៩ សា​លា​រៀន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់រំ​នៅ​លើ​ភូមិ​សាស្រ្ត​នីមួយ​ៗ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​អប់រំ​រួម​នៃ​ទូទាំង​ខ័ណ្ឌ៕​

                                        ហា​ថាញ-ថាច់​ធី

ចែករំលែកអត្ថបទ