03/07/2023 - 16:10

ក្រ​សួង​នគរ​បាល​ ឧបត្ថម្ភ​ខេត្ត​សុក​ត្រាំង​សាង​សង់​ផ្ទះ​ជូន​អ្នក​ក្រ ១.២០០ ខ្នង

ក្រសួង​នគរ​បាល​ ទើប​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ធ្វើ​ពិធី​ប្រ​គល់​ជូន​ផ្ទះ​គំរូនិង​ប្រាក់​ឧបត្ថម្ភ​ សាង​សង់​ផ្ទះ​ជូន​អ្នក​ក្រ​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​លើ​ភូមិ​សាស្ត្រ​ខេត្ត។

​​ ឧត្តមសេនីយ​ឯក​ប​ម្រុង លឿង​តាម​ក្វាង សមា​ជិក​មជ្ឈិម​បក្ស​ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង ប្រ​គល់​ផ្ទះ​គំរូ​មួយ​ក្នុង​ចំ​ណោម​ផ្ទះ​ទាំង​ ៥ ដល់​គ្រួសារ​ពូលី​ហិន​ នៅ​ភូមិ​តឹម​ឡុក​ ឃុំ​ដាយ​តឹម ស្រុក​មីស្វៀង។

 ​​ ក្រសួង​នគរ​បាល​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង ជូន​លិខិត​ថ្លែង​
អំ​ណរ​គុណ​ដល់​សប្បុ​រស​ជន​។

ក្រសួង​នគរ​បាល​ បាន​ចលនា​ដល់​អា​ជីវ​កម្ម​និង​សប្បុ​រស​ជន​ឧបត្ថម្ភ​ទឹក​ប្រាក់​ ៦០ ពាន់​លាន​ដុង​ សម្រាប់​សង់​ផ្ទះ​ ១.២០០ ខ្នង (មួយ​ខ្នង​ៗ តម្លៃ​ ៥០ លាន​ដុង)។ ប្លង់​ផ្ទះ​ត្រូវ​បាន​ក្រ​សួង​នគរ​បាល​ផ្ដល់​សច្ចា​នុម័ត​លើ​ការ​រចនា​គំរូ​ប្លង់​គោល​ដែល​បាន​ឯក​ភាព​ជា​មួយ​ក្រ​សួង​សំ​ណង់​ និង​មន្ទីរ​សំ​ណង់​ ខេត្ត​សុក​ត្រាំង។ ការ​សាង​សង់​លំ​នៅ​ឋាន​ក្នុង​គោល​បំ​ណង​ជួយ​ប្រ​ជា​ជន​ស្ងប់អា​រម្មណ៍​ក្នុង​ការ​ពល​កម្ម​ផលិត​ លើក​កម្ពស់​កម្រិត​ជីវ​ភាព​ និង​ពង្រឹង​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធរវាង​ប្រ​ជា​ជន​និង​កម្លាំង​នគរ​បាល​ក្នុង​ការ​ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​ការ​ស្ថាប​នា “ជំហរ​យុទ្ធ​សាស្ត្រ​សន្តិ​សុខ​ប្រ​ជា​ជន​” រឹង​មាំ។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ ក្រ​សួង​នគរ​បាល​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង អញ្ជើញ​ចុះ​ទៅ​ប្រ​គល់​ផ្ទះ​គំរូ​ចំ​នួន​ ៥ ខ្នង​ដល់​គ្រួសារ​ក្រី​ក្រ​ និង​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ដែល​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​លើ​ភូមិ​សាស្ត្រ​ខេត្ត៕

                                        យ្វី​អាញ-លេង​មី

ចែករំលែកអត្ថបទ