ដើម្បីឧបត្ថម្ភជនរួមជាតិខ្មែរចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពបានទាន់ពេល ប៉ុស្តិ៍ការពារព្រំដែនភូមី បានបន្តអនុវត្តល្អនូវកម្មវិធី “ព្រួតដៃដើម្បីអ្នកក្រ-មិនទុកឱ្យនរណាម្នាក់នៅក្រោយគេឡើយ” និងចលនា “ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី” ។ល។ ក្លាយជាទីបង្អែកដ៏រឹងមាំនៅតំបន់ព្រំដែនយ៉ាងថាញ់។
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនភូមី ឃោសនាផ្សព្វផ្សាយ អប់រំច្បាប់ដល់
ប្រជាជននិងព្រះសង្ឃលើភូមិសាស្ត្រ
ប៉ុស្តិ៍ការពារព្រំដែនភូមីនៃកងទ័ពការពារព្រំដែនគៀងយ៉ាង គ្រប់គ្រងភូមិសាស្ត្រឃុំចំនួន ២ គឺឃុំភូមីនិងភូឡើយ ស្រុកយ៉ាងថាញ់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជាង ៤០% នៃចំនួនប្រជាជន អត្រាគ្រួសារក្រីក្រនិងគ្រួសារប្រកៀកបន្ទាត់ក្រនៅមានកម្រិតខ្ពស់។ លោវរសេនីយ៍ទោយ័ញតឹម ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនភូមី ឱ្យដឹង៖ ទន្ទឹមនឹងការអនុវត្តល្អរាល់ចលនាកៀរគរដើម្បីសហគមន៍ អង្គភាពបានសហការជាមួយអង្គការមហាជននិងសមាគមនានាលើភូមិសាស្ត្រ កសាងកម្មវិធីផ្សេងៗដើម្បីជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច ផ្សារភ្ជាប់នឹងធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
ក្នុងនោះ លេចធ្លោបំផុតគឺកម្មវិធី “រួមដំណើរជាមួយនារីជាយដែន” ចាប់ពីពេលផ្សព្វផ្សាយអនុវត្តកម្មវិធីមកទល់បច្ចុប្បន្ន អង្គភាពបានសហការជាមួយសមាគមសហព័ន្ធនារីឃុំភូមី ឧបត្ថម្ភដើមទុនដល់គ្រួសារដែលមានស្ថានភាពលំបាកអនុវត្តនូវទម្រង់ មានដូច៖ ទម្រង់ចិញ្ចឹមគោបន្តពូជ ចិញ្ចឹមជ្រូកសាច់ មាន់ ទា និងទម្រង់ច្នៃផលិតផលសិប្បកម្មត្បាញពីកក់ចចូត។ល។ ក្រៅពីនោះ ការប្រាក់ដែលបានមកពីប្រភពទុនឱ្យបុល ត្រូវបានសមាគមសហព័ន្ធនារីឃុំភូមីគ្រប់គ្រង និងប្រើប្រាស់មានប្រសិទ្ធភាព។ ជាក់ស្តែង រហូតមកទល់ពេលនេះ ផ្តើមពីប្រភពទុនដំបូង អង្គភាពក៏បានសហការ វិនិយោគកសាងបង្គោលអគ្គិសនីថាមពលពន្លឺ ព្រះអាទិត្យបំភ្លឺផ្លូវជនបទចំនួន ៣៦។ ប៉ុស្តិ៍ការពារព្រំដែនភូមី តែងសហការជាមួយដំណាក់សុខាភិបាលឃុំ បន្ទប់ពិនិត្យជំងឺនៅក្នុងនិងក្រៅខេត្ត រៀបចំពិនិត្យនិងផ្តល់ថ្នាំពេទ្យឥតគិតថ្លៃ ព្រមទាំងពិគ្រោះសុខភាពបន្តពូជ និងជំងឺភ្នែកដល់ប្រជាជនរាប់ពាន់លើកនាក់លើភូមិសាស្ត្រ។
ក្នុងឱកាសថ្ងៃបុណ្យទានរបស់ជនរួមជាតិកិញ ខ្មែរ អង្គភាពបានសហការចលនាអាជីវកម្ម សប្បុរសជន ក្រុមមនុស្សធម៌ រៀបចំអំណោយជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយលើភូមិសាស្ត្រ។ កន្លងជាង ២ ឆ្នាំចូលរួមសកម្មភាពឆ្ពោះទៅរកជនរួមជាតិក្រីក្រតំបន់ព្រំដែន អង្គភាពចលនាបានប្រាក់និងអំណោយ គិតជាទឹកប្រាក់ជាង ៧០០ លានដុង។
លោកវរសេនីយ៍ទោយ័ញតឹម ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនភូមី ឱ្យដឹងបន្ថែម៖ ដោយមនោសញ្ចេតនា និងស្មារតីទទួលខុសត្រូវរបស់កងទ័ពពាក់ស័ក្តិខៀវ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូមី បានក្លាយជា ”ទីបង្អែក” យ៉ាងពិតប្រាកដ ជួយជនរួមជាតិភាគតិចលើភូមិសាស្ត្រ បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យមុខមាត់តំបន់ព្រំដែនមានភាពផ្លាស់ប្តូរជាបណ្តើរៗ។ ឆ្លងតាមរយៈនោះ រួមចំណែកផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ្ធ រក្សាលំនឹងនយោបាយសង្គម រឹងមាំខាងការពារប្រទេស សន្តិសុខ និងសេដ្ឋកិច្ចកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ៕
យោង៖ កាសែតការពារព្រំដែន-បកប្រែ៖ មុនី