បន្ទាប់ពីមានកិច្ចសហការរយៈពេល ១០ ឆ្នាំ មហាវិទ្យាល័យឱសថសាស្ត្រកឹងធើ បានរួមចំណែកបណ្តុះបណ្តាលនិងលើកកម្ពស់គុណភាពកងជួរកម្មាភិបាលសុខាភិបាលដល់ខេត្តវិញឡុង។
កិច្ចប្រជុំពិភាក្សាពីមុខជំនាញនៅដំណាក់សុខាភិបាលឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម។ រូបថត៖ CTV ង៉ុកហឿង
មហាវិទ្យាល័យឱសថសាស្ត្រកឹងធើ បានបណ្តុះបណ្តាលកម្មាភិបាល បុគ្គលិកសុខាភិបាលជូនខេត្តវិញឡុង ១.៦៧៩ នាក់។ ក្នុងនោះ មានសិក្ខាកាមសិក្សារយៈពេលខ្លី ៤៩១ នាក់ និស្សិតមហាវិទ្យាល័យ ៨៧០ នាក់ និងអនុបណ្ឌិត ៣១៨ នាក់។ កងកម្លាំងនេះបានរួមចំណែកលើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺនៅមូលដ្ឋាន និងថ្នាក់ស្រុក ក្រុងនិងខេត្ត។ ពិសេស ក្នុងដំណើរការនៃកិច្ចសហការមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ នៅទាំងបញ្ជូនកម្មាភិបាល គ្រូឧទ្ទេសមកជំនួយបន្ថែមការគ្រប់គ្រងមុខជំនាញសម្រាប់ការិយាល័យឯកទេស នៃមន្ទីរពហុព្យាបាលខេត្តវិញឡុង។ វិធីអនុវត្តន៍ជាក់សែ្ដងនិងច្បាស់លាស់ បានជួយដល់មន្ទីរពេទ្យមានរបៀបរៀបរយត្រឹមត្រូវ ដំណើរការ មានប្រសិទ្ធភាព និងបង្កក្ដីជឿទុកចិត្តដល់អ្នកជំងឺ។ អ្នកមីងសើុងធីបាយ នៅស្រុកវ៉ុងលីម ឱ្យដឹង៖ “មុននេះ ខ្ញុំត្រូវទៅក្រុងហូជីមិញឬក្រុងកឹងធើ ដើម្បីពិនិត្យជំងឺ ដូច្នេះត្រូវចំណាយពេលវេលា និងប្រាក់ជួលឡាន។ បន្ទាប់ពីឮមាមីងក្នុងភូមិទៅពិនិត្យជំងឺនៅមន្ទីរពេទ្យខេត្ត មកវិញឆាប់ជាសះស្បើយ ខ្ញុំក៏ទៅសាកមើលនិងតាមរហូតដល់ឥឡូវ”។
បងស្រីសើុងធីង៉ុកហឿង (អាវស អង្គុយ) ជាកម្មាភិបាលជនជាតិខ្មែរម្នាក់ក្នុងចំណោម ៣ នាក់ ដែលបំពេញការងារនៅដំណាក់សុខាភិបាលឃុំទ្រុងថាញ់។
តាមមន្ទីរសុខាភិបាលខេត្តវិញឡុង រយៈពេលកន្លង ខេត្តបានកែលម្អឥតឈប់ឈរនូវបណ្តាញសុខាភិបាលមូលដ្ឋាន ដើម្បីរួមចំណែក ថែទាំសុខភាពបឋមជូនប្រជាជនកាន់តែល្អប្រសើរ។ នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ផ្នែកសុខាភិបាលក៏បានយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងចាត់បញ្ជូនកម្មាភិបាល បុគ្គលិកសុខាភិបាលជាជនរួមជាតិខ្មែរចុះមកបម្រើការ។ លោកឡេវ៉ាន់យ៉ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម ឱ្យដឹង៖ “បន្ទាប់ពីកសាងទីតាំងថ្មីសម្រេចបទដ្ឋានជាតិ ដំណាក់សុខាភិបាលឃុំក៏ត្រូវបានបែងចែក ចាត់បញ្ជូនកម្មាភិបាល បុគ្គលិកសុខាភិបាលទៅបម្រើការងារគ្រប់សព្វ។ ក្នុងនោះ មានអនុប្រធានដំណាក់សុខាភិបាលម្នាក់ និងបុគ្គលិក ២ នាក់ជាជនជាតិខ្មែរ”។ ក្រៅពីអនុវត្តភារកិច្ចមុខជំនាញនៅដំណាក់សុខាភិបាល កម្មាភិបាល បុគ្គលិកសុខាភិបាលនៅទាំងបានប្រគល់បន្ទុកផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យអនុវត្តល្អនូវកម្មវិធីសុខាភិបាលមូលដ្ឋាន។ ជាពិសេស គឺកម្មវិធីបង្ការបង្ក្រាបជំងឺពងដៃ ជើង មាត់ ជំងឺគ្រុនឈាម... ដូច្នេះ ប៉ុន្មានឆ្នាំកន្លង នៅលើភូមិសាស្រ្តឃុំគ្មានសំបុករោគឆ្លងរាលដាលនោះទេ។
ដោយប្រសិទ្ធភាពនៃកិច្ចសហការខេត្តវិញឡុង និងមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ បន្តឆ្ពោះរកទិសដៅផ្ទេរជូនការជឿនលឿនផ្នែក វេជ្ជសាស្ត្រដល់មន្ទីរពេទ្យ កសាងនិងលើកកម្ពស់គុណភាពសុខាភិបាលមូលដ្ឋាន... ក្នុងដំណាក់កាលបន្តបន្ទាប់៕
ហាថាញ-ទីទុយ