26/06/2023 - 14:44

ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​បាន​ល្អ​

ការ​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ គឺ​ជា​ចំ​ណុច​ចាប់​ផ្តើម​ដើម្បី​ភូមិ​ភាគ​នានា​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​បាន​ល្អ​និយាយ​រួម​ និង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។

ប្រជា​ជន​មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ដុង​ថាំង។

តាម​របាយ​ការណ៍​របស់​នា​យក​ដ្ឋាន​កិច្ច​ការ​ភូមិ​ភាគ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បច្ចុប្បន្ន​ ដំ​ណាក់​សុខា​ភិបាល​តំ​បន់​ជន​ជាតិ​ តែង​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​មាំ​ទាំ និង​បំ​ពាក់​គ្រឿង​សម្ភារ​ពេទ្យ​ជា​សារ​វ័ន្ត​ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​។ លោក​ហូ​ហ៊ឺវ​ហាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ឃុំ​ទ្រុង​ថាញ់​ ស្រុក​វុង​លីម ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង៖ “ក្នុង​ដំ​ណាក់​កាល​កសាង​ជន​បទ​ថ្មី​ យើង​ខ្ញុំ​ផ្តុំ​កម្លាំង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​ប្រ​ជា​ជន។ ក្នុង​នោះ​ អា​ទិភាព​កសាង​ដំ​ណាក់​សុខា​ភិបាល​ដើម្បី​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ល្អ​និយាយ​រួម​ និង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក”។

ដំណាក់​សុខា​ភិបាល​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​របស់​ក្រុង​កឹង​ធើ
 តែងសម្រេចបទដ្ឋានជាតិ។

ក្នុង​ដំ​ណាក់​កាល​ធ្វើ​ឱ្យ​សុក្រឹត​សុខា​ភិបាល​មូល​ដ្ឋាន​ ភូមិ​ភាគ​នានា ​ផ្តោត​ទៅ​លើ​ការ​លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ បញ្ជូន​កម្មាភិ​បាល​ពេទ្យ​ជា​ជន​ជាតិ​ភាគ​តិច​មក​បំ​ពេញ​ការ​ងារ​ ដើម្បី​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ជន​រួម​ជាតិ​ភាគ​តិច​មាន​ភាព​ងាយ​ស្រួល។ វេជ្ជ​បណ្ឌិត​លឺវ​វ៉ាន់​ហាញ់ ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ឌិញ​អាង ស្រុក​ហ្គក្វាវ ឱ្យ​ដឹង៖ “ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឌិញ​អាង ត្រូវ​បាន​កសាង​នៅ​ទី​ប្រ​ជុំ​ជន​សុក​វែង​ ក្បែរ​ផ្លូវ​ថ្នល់​ធំ​ ម្ល៉ោះ​ហើយ​ងាយ​ស្រួល​សម្រាប់​មា​មីង​ធ្វើ​ដំ​ណើរ​មក​ពិនិត្យ​និង​ព្យា​បាល​ជំងឺ។ ពិសេស​ ដំ​ណាក់​សុខា​ភិបាល​ក៏​នៅ​ជិត​ភូមិ​នានា ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ផង​ដែរ។ ចំ​ណែក​ធន​ធាន​មនុស្ស​វិញ​ ដំ​ណាក់​មាន​កម្មា​ភិ​បាល​ពេទ្យ​ជា​ជន​ជាតិ​ខ្មែរ​ ៦/១០ នាក់​ ហេតុ​នោះ​អាច​បក​ស្រាយ​ពន្យល់​ប្រាប់​ដល់​មាមីង​ជា​ភាសា​ខ្មែរ​អំ​ពី​បញ្ហា​ណា​ដែល​មាមីង​យល់​មិន​ទាន់​ច្បាស់”។

ដើម្បី​ឆ្លើយ​តប​បាន​ប្រ​ភព​ធន​ធាន​មនុស្ស​សម្រាប់​ដំណាក់​សុខា​ភិបាល​ រយៈ​ពេល​កន្លង​ នៅ​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​មាន​កម្ម​វិធី​បណ្តុះ​បណ្តាល​បុគ្គ​លិក​ពេទ្យ​ដោយ​រូប​ភាព​ជម្រើស​តាំង​ និង​បណ្តុះ​បណ្តាល​ទៅ​តាម​អា​សយ​ដ្ឋាន​ មាន​តម្រូវ​ការ។ នេះ​គឺ​ជា​កង​ជួរ​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កាន់​តែ​ច្រើន​ឡើង​ៗរបស់​សុខា​ភិបាល​មូល​ដ្ឋាន។ តាម​ស្ថិតិ​របស់​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ មហា​វិទ្យា​ល័យ​ បាន​និង​កំ​ពុង​បណ្តុះ​បណ្តាល​និស្សិត​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន​ ៦៩៧ នាក់​ ស្រូប​អត្រា​ជាង​ ៨៣%នៃ​ចំ​នួន​និស្សិត​ក្នុង​កម្ម​វិធី​ជម្រើស​តាំង​និង​បណ្តុះ​បណ្តាល​ទៅ​តាម​អា​សយដ្ឋាន​មាន​តម្រូវ​ការ។ ក្រៅ​ពី​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ មជ្ឈ​មណ្ឌល​បំ​ប៉ន​សុខា​ភិបាល​យោធ​ភូមិ​ភាគ​ ៩ (ចាស់) ក៏​បាន​ចូល​រួម​បណ្តុះ​បណ្តាល​កង​ជួរ​បុគ្គ​លិក​ពេទ្យ​ រួម​ចំ​ណែក​កសាង​ធន​ធាន​មនុស្ស​សម្រាប់​សុខា​ភិបាល​មូល​ដ្ឋាន​ផង​ដែរ។ គ្រូ​ពេទ្យ​យ័ញ​ថាញ់​ អនុ​ប្រធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ដុង​ថាំង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​មជ្ឈ​មណ្ឌល​ ខ្ញុំ​បាន​បញ្ជូន​មក​ប​ម្រើ​ការ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ថាំង​។ បច្ចុប្បន្ន​ ខ្ញុំ​កំ​ពុង​លៃ​លក​ការ​ងារ​ដើម្បី​រៀន​បន្ត​ឡើង​មហា​វិទ្យា​ល័យ​ សំ​ដៅ​អនុវត្ត​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រជា​ជន​ឱ្យ​បាន​ល្អ​ប្រ​សើរ​ជាង​ទៀត”៕

        ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ