26/06/2023 - 14:44

អាង​យ៉ាង​ ឧបត្ថម្ភ​អភិវឌ្ឍ​ភូមិ​របរ​ប្រ​ពៃ​ណី

អា​ស្រ័យ​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដល់​ពល​ករ​មាន​ប្រ​សិទ្ធ​ភាព​ បង្កើត​បាន​ផលិត​ផល​ជា​ច្រើន​ ដែល​មាន​តម្លៃ។ល។ នៅ​តាម​មូល​ដ្ឋាន​មុខ​របរ​ជន​បទ​ ភូមិ​របរ​និង​ភូមិ​របរ​ប្រពៃ​ណី មាន​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​កំ​ណើន​សេដ្ឋ​កិច្ច​រួម​របស់​ខេត្ត​អាង​យ៉ាង។

 បង​ស្រីនាង​ចន្ទី​ (អង្គុយ​ខាង​ស្តាំ) ឧទ្ទេស​នាម​ផលិត​ផល​សំ​ពត់​ហូល​ប្រពៃ​ណី​ឃុំ​វ៉ាន់​យ៉ាវ​ ទីរួម​ខេត្ត​ទិញ​បៀង​ ដល់​ភ្ញៀវទេស​ចរ។ រូប​៖ ថាញ​ឡុង​

ក្នុង​ចំ​ណោម​មុខ​របរ​ប្រពៃ​ណី​ផ្សេង​ៗ របស់​ជន​រួម​ជាតិ​ខ្មែរ​ ការ​ត្បាញ​ហូល​ប្រពៃ​ណី នៅ​ឃុំ​វ៉ាន់​យ៉ាវ​ ទីរួម​ខេត្ត​ទិញ​បៀង​ បង្កើត​បាន​ផលិត​ផល​មួយ​គួរ​ជា​ទី​មោទនៈ។ ចាប់​ពី​ពេល​បាន​ស្តារ​ឡើង​វិញ​និង​ទទួល​ស្គាល់​ជា​ភូមិ​របរ​កាល​ពី​ឆ្នាំ​ ២០២២ សំ​ពត់​ហូល​វ៉ាន់​យ៉ាវ​ ជា​បន្ត​បន្ទាប់​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផលិត​ផល​ឧស្សាហ​កម្ម​ជន​បទ​គំរូ​នៅ​តំ​បន់​ភាគ​ខាង​ត្បូង​ និង​ទទួល​បាន​រង្វាន់​ជា​ច្រើន​ពី​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ។ល។ បង​ស្រី​នាង​ចន្ទី​ (ម្ចាស់​មូល​ដ្ឋាន​តម្បាញ​ហូល​ មាន​ទ្រង់​ទ្រាយ​ធំ​ក្នុង​ឃុំ) ឱ្យ​ដឹង​៖ សំ​ពត់ហូល​វ៉ាន់​យ៉ាវ​មាន​វត្ត​មាន​លើ​ទីផ្សារ​នានា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។ ការ​អភិវឌ្ឍ​របស់​ភូមិ​របរ​ថែម​ទាំង​រួម​ចំ​ណែក​រក្សា​នូវ​តម្លៃ​វប្ប​ធម៌​ដ៏​ពិសេស​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង។

ស្រុក​ភូតឹង​ មាន​ភូមិ​របរ​ប្រ​ពៃ​ណី​ចំ​នួន​ ៣ ការ​ផលិត​ជា​សំ​ខាន់​គឺ​ដោយ​ហត្ថ​កម្ម។ ក្នុង​នោះ​ ភូមិ​របរ​ចង​អំ​បោស​ឃុំ​ភូប៊ិញ​ មាន​មា​មីង​ប្រ​កប​របរ​នេះ​ ៣៥០ ​គ្រួ​សារ​ ផ្គត់​ផ្គង់​ទីផ្សារ​ជាង​ ២ លាន​ដើម​ក្នុង​មួយ​ខែ​ ប្រភព​ចំ​ណូល​ ៧,៥៦ ពាន់​លាន​ដុង​/ឆ្នាំ។ ចំ​ណែក​របរ​ប្រ​ពៃ​ណី​ដំ​ដែក​ នៅ​ឃុំ​ភូមី មាន​មាមីង​ប្រ​កប​របរ​នេះ​ ៦៦ គ្រួសារ​ ដោយ​មាន​ពល​ករ ២៦៤នាក់​ បរិ​មាណ​ផល​ជា​មធ្យម​បាន​ប្រ​មាណ​ ៨៥.​០០០​ ផលិត​ផល​ ក្នុង​មួយ​ខែ​ទីផ្សារ​លក់​ចេញ​សំ​ខាន់​តាម​ ខេត្ត​នានា​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​និង​ភូមិ​ភាគ​កណ្តាល។ រីឯរបរ​ជាង​ឈើ​ផ្សារ​ធូវ​នៅ​ឃុំ​ឡុង​ដៀង A ស្រុក​ចើ​ម៉ឺយ ត្រូវ​បាន​ប្រ​សិទ្ធ​នាម​ថា “ភូមិ​ជាង​ឈើ​លេខ​មួយ​” ដោយ​មាន​សិប្ប​ករ​ជា​ច្រើន​ដែល​មាន​បច្ចេក​ទេស​ឆ្លាក់​ក្បូរ​ក្បាច់​រចនា​ដ៏​ប្រ​ណីត។ល។

ឆ្នាំ ​២០២២ មូល​ដ្ឋាន​មុខ​របរ​ជន​បទ​ទាំង​អស់​លើ​ភូមិ​សាស្រ្ត​ខេត្ត​ រក​បាន​ប្រាក់​ចំ​ណូល​សរុប​ ៨១០ ពាន់​លាន​ដុង​ (បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២១ គឺ​បាន​តែ​ ៦៩០ ពាន់​លាន​ដុង​ប៉ុណ្ណោះ​)។ ទូ​ទាំង​ខេត្ត​មាន​ភូមិ​របរ​ចំ​នួន​ ២៩ ដូច្នេះ​ភូមិ​របរ​ប្រ​ពៃ​ណី​ត្រូវ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ទទួល​ស្គាល់​សម្រេច​ “លក្ខ​ឋាន​ភូមិ​របរ​ឧស្សា​ហកម្ម​ខ្នាត​តូច​ខេត្ត​អាង​យ៉ាង​” ក្នុង​នោះ​ មាន​ភូមិ​របរ​ចំ​នួន​ ១៤ និង​របរ​ប្រ​ពៃ​ណី​ចំ​នួន​ ១៥ មាន​ប្រជា​ជន​ចូល​រួម​ផលិត​-ធ្វើ​អា​ជីវ​កម្ម​ចំ​នួន​ ៣.៧០៦ គ្រួសារ​ បង្កើត​ការ​ងារ​ធ្វើ​ដល់​ពល​ករ​ជាង​ ១២.២០០​ នាក់។ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ភូមិ​របរ​ទាំង​នេះ​ មាន​ពល​ករ​ជាង​ ១០.២០០ នាក់​ មាន​ការ​ធ្វើ​ជា​ប្រ​ចាំ។ ឆ្នាំ​កន្លង​ ប្រាក់​ចំ​ណូល​របស់​ភូមិ​របរ​ទាំង​នេះ​ សម្រេច​បាន​ ១៦៨ ពាន់​លាន​ដុង​ ដំ​ណើរ​ការ​ផលិត​ខួប​ប្រាំង​វស្សា​គ្រាន់​ តែ​មាន​ភូមិ​របរ​មួយ​ចំ​នួន​ដែល​ផលិត​តាម​រដូវ​កាល។

តាម​ប្រសាសន៍​លោក​ត្រឹង​អាញ​ធឺ​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ទន្ទឹម​នឹង​ទិស​ដៅ​បន្ត​ផលិត​-ធ្វើ​អា​ជីវ​កម្ម​និង​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​មុខ​របរ​ជន​បទ​ភូមិ​របរ​ ភូមិ​របរ​ប្រ​ពៃ​ណី ថែម​ទាំង​មាន​ផែន​ការ​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ឧបត្ថម្ភ​កសាង​យី​ហោ ផ្លាក​សញ្ញា​ផលិត​ផល​ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ និង​កម្ម​វិធី​ឃុំ​មួយ​ផលិត​ផល​មួយ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ទៀត​ផង​៕

            យោង​៖ កាសែត​អាង​យ៉ាង​ - លីសៀ

ចែករំលែកអត្ថបទ