គៀងយ៉ាង ជាខេត្តមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយគោលនយោបាយពិសេសដោយឡែកជាច្រើនរបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច តែងបានខេត្តផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។
វិទ្យាល័យជនជាតិអន្តេវាសិកខេត្តគៀងយ៉ាង ទើបបើកឱ្យប្រើប្រាស់បន្ទប់
អានសៀវភៅដ៏ស្អាត បង្កលក្ខណៈសម្រាប់សិស្សអភិវឌ្ឍភាសា លើកកម្ពស់
សមត្ថភាពត្រិះរិះពិចារណា។ រូប៖ ហ្វិញយ៉ាវ
តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង រយៈពេលកន្លង ខេត្តអនុវត្តបានល្អនូវគោលនយោបាយសុខុមាលភាពសង្គម ជួយឱ្យជនរួមជាតិមានលក្ខណៈផ្លាស់ប្តូរ ញុាំងឱ្យជីវភាពបានល្អប្រសើរឡើង។ គណៈជនជាតិ នៅទាំងចាត់គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តគ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយ និងជូនអំណោយដល់គ្រួសារលំបាកក្នុងឱកាសបុណ្យទានប្រពៃណីរបស់ជនរួមជាតិខ្មែរ។ល។ ព្រមទាំងចាត់តាំងនាំអ្នកមានប្រជាប្រិយទៅទស្សនា រៀនសូត្របទពិសោធន៍ទៀតផង។ គិតចាប់ពីដើមឆ្នាំមកទល់ពេលនេះ គណៈជនជាតិបានធ្វើសេនាធិការជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចលនាសប្បុរសជនជូនអំណោយរាប់រយចំណែកដល់គ្រួសារលំបាក ឧបត្ថម្ភសង់ផ្ទះមហាសាមគ្គីជូនគ្រួសារជាច្រើន និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់អ្នកជំងឺរាប់រយលើកនាក់ផងដែរ។ ពិសេស គឺបង្កលក្ខណៈដើម្បីមាមីងខ្មែរចាត់តាំងនូវសកម្មភាពវប្បធម៌ កីឡាតាមទំនៀបទម្លាប់ ប្រពៃណី ដូច៖ ប្រណាំងទូក-ង រុញអង្រែ ទាញព្រ័ត្រ សម្តែងបង្ហាញសម្លៀកបំពាក់ ប្រឡងប្រគំភ្លេងពិណពាទ្យជាដើម។
ថ្នាក់រៀនអន្តេវាសិកនីមួយៗ នៃវិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង
ចូលរួមតាំងពិព័រណ៍សៀវភៅនៅសាលា។ រូប៖ ហ្វិញយ៉ាវ
លោកយ័ញភុក ឱ្យដឹងបន្ថែម៖ “ដើម្បីបង្កលក្ខណៈជូនពុទ្ធបរិស័ទមានកន្លែងសម្រាប់សកម្មភាពជំនឿសាសនាមានភាពងាយស្រួលនោះ ខេត្តបានឧបត្ថម្ភកសាងសំណង់ជាច្រើន ដើម្បីវត្តខ្មែរកាន់តែមានភាពសមរម្យ។ ក្រៅពីនោះ ផ្តើមពីប្រភពទុនរបស់មជ្ឈិម និងភូមិភាគ ខេត្តបានឧបត្ថម្ភជួសជុល សាងសង់ឈាបនដ្ឋានថ្មីបានចំនួន ២០ គិតជាថវិកាជិត ២០ ពាន់លានដុង។ បច្ចុប្បន្ន កំពុងកសាងបណ្តុំឈាបនដ្ឋានទំនើបនៅវត្តខ្មែរទីបី នៅទីប្រជុំជនទីបី ស្រុកអាងបៀង ដោយថវិកាសរុប ៤០ ពាន់លានដុងពីប្រភពទុនរបស់មជ្ឈិម”។
ខេត្តគៀងយ៉ាង នៅទាំងអនុវត្តបានល្អនូវគោលនយោបាយអប់រំសម្រាប់សិស្សជនជាតិខ្មែរទៀតផង។ បច្ចុប្បន្ន ទូទាំងខេត្តមានសាលាជនជាតិអន្តេវាសិកចំនួន ៦ ដោយមានសិស្សជាង ១.៦០០ នាក់។ លោកស្រីចូវហ្វិញយ៉ាវ នាយិកាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តគៀងយ៉ាង ឱ្យដឹង៖ “សាលាបានខេត្តយកចិត្តទុកដាក់វិនិយោគតាំងពីមូលដ្ឋានសម្ភារៈរហូតដល់កន្លែងស្នាក់នៅ ហូបចុក ទីលានលេងកម្សាន្តសម្រាប់ប្អូនៗ ម្ល៉ោះហើយគុណភាពសិស្សរបស់សាលាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មានអតីតសិស្សជាច្រើនរបស់សាលាបានក្លាយជាវេជ្ជបណ្ឌិត វិស្វករ គ្រូបង្រៀន កម្មាភិបាល អ្នករដ្ឋការ។ល។ មានគុណភាពបម្រើការដល់ដំណើរការអភិវឌ្ឍន៍របស់ខេត្តនិយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម”៕
ហាថាញ-វិមាន