មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/05/2023 - 15:01

រៀន​សូត្រ​តាម​គំរូ​អ៊ំ​ផ្ដើម​ពី​កិច្ច​ការ​តូច​

ជា​មួយ​នឹង​ទង្វើ​ជាក់​ស្ដែង មាន​អត្ថ​ន័យ​ក្នុង​សហ​គមន៍​ លោក​សើុង​សា​វិត​ នៅ​ភូមិ​កេត​ឡឹប A ឃុំ​ឡឹម​តឹង​ ស្រុក​ថាញ​ទ្រី ខេត្ត​សុក​ត្រាំង ជា​គំរូ​លេច​ធ្លោក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ ហើយ​បាន​គណៈ​ឃោស​នា​អប់រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ស្ងើច​សរ​សើរ។

  លោក​សើុង​សា​វិត​ កំ​ពុង​ស្រោប​ផ្លែ​មៀន​។

ជា​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ បាន​ជា​លោក​ សើុង​សា​វិត​ តែង​តែ​ជា​គំរូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​ ចិញ្ចឹម​កូន​ៗរៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ និង​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​សហ​គមន៍។ តាម​ប្រសាសន៍​លោក​ សា​វិត​ ពី​មុន​នេះ​ គ្រួ​សារ​លោក​មាន​ដី​ស្រែ​តែ​ពីរ​បី​កុង​ប៉ុណ្ណោះ​ ប្ដី​ប្រ​ពន្ធ​លោក​រស់​នៅ​ប្រិត​សំ​ចៃ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​ជ្រូក បិត​ស្រា។ល។ សន្សែ​សន្សំ​បន្តិច​ម្ដង​ៗ​ទុក​សម្រាប់​ទិញ​ដី​ផលិត​កម្ម។ មក​ទល់​សព្វ​ថ្ងៃ​ គ្រួសារ​លោក​មាន​ដី​ចំ​នួន​ ៦០ កុង។ លោក​សើុង​សា​វិត​ ផលិត​ពូជ​ស្រូវ ST​ អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ បាន​ចុះ​កិច្ច​សន្សា​ជា​មួយ​នឹង​អា​ជីវ​កម្ម​ ធានា​ទិញ​ផលិត​ផល។ ចំ​ណែក​ដី​ចម្ការ​ជុំ​វិញ​ផ្ទះ​ លោក​ដាំ​ឈើ​ហូប​ផ្លែ ដំ​ណាំ​រួម​ផ្សំ​រក​ប្រាក់​ចំ​ណូល​បន្ថែម។

ពេល​ជីវ​ភាព​ធូរ​ធារ លោក​សា​វិត​ រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គិត​គូរ​អភិវឌ្ឍន៍​តំ​បន់​ជន​បទ។ រយៈ​ពេល​ជាង​ ៤ ឆ្នាំ​មក​នេះ​ លោក​សើុង​សាវិត​ បាន​កៀរ​គរ​ប្រ​ជា​ជន​និង​សប្បុរស​ជន​រួម​វិភាគ​ទាន​កសាង​បាន​ស្ពាន​ជន​បទ​ ៤ ខ្សែ ស្ពាន​មួយ​ខ្សែ មាន​តម្លៃ​ជិត​ ២០០ លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ កៀរ​គរ​សប្បុ​រស​ជន​ជូន​អង្ករ និង​អំ​ណោយ​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម​។ លោក​ ត្រឿង​វ៉ាន់​ថើយ នៅ​ភូមិ​កេត​ឡឹប A ឱ្យ​ដឹង​៖ “ស្ពាន​ឆ្លង​ប្រ​ឡាយ​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ទើប​កសាង​សម្រេច​រួច​រាល់​ ម្ល៉ោះ​ហើយ​ មាមីង​អ្នក​ណា​ក៏​រីក​រាយ​ដែរ​ ពី​ព្រោះ​ លែង​មាន​ស្ពាន​ស្នួរ​ដូច​មុន​ ប្អូន​ៗកុមារ​ទៅ​រៀន​ក៏​ងាយ​ស្រួល។ លោក​សាវិត​ តែង​រួម​ចំ​ណែក​អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក​ គាត់​ធ្វើ​ការ​ប្រ​កដ​ប្រ​ជា​ណាស់​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​គោ​រព​រាប់​អាន ជឿ​ទុក​ចិត្ត​ដែរ”។

ទង្វើ​របស់​លោក​សើុង​សា​វិត​ សុទ្ធ​តែ​មាន​អត្ថ​ន័យ​ជាក់​ស្ដែង​ក្នុង​សង្គម​ ម្ល៉ោះ​ហើយ​តែង​បាន​មាមីង​គោ​រព​រាប់​អាន​និង​ជឿ​ទុក​ចិត្ត​។ លោក​សា​វិត​ ឱ្យ​ដឹង​៖ “ខ្ញុំ​ទៅ​ទស្សនា​រៀន​សូត្រ​បទ​ពិសោធន៍​អំ​ពី​ខេត្ត​នានា​ ម្ល៉ោះ​ហើយ​ខ្ញុំ​បាន​ស្ដាប់​អំ​ពី​រឿង​រ៉ាវ​របស់​អ៊ំ។ អ៊ំ​ហូ​រស់​នៅ​សា​មញ្ញ ទង្វើ​របស់​អ៊ំ គឺ​គ្រប់​យ៉ាង​ដើម្បី​ប្រ​ជា​ជន។ ខ្ញុំ​កៀរ​គរ​សប្បុ​រស​ជន​រួម​វិភាគ​ទាន​កសាង​ស្ពាន​ជន​បទ​ពី​ព្រោះ​មាន​អត្ថ​ន័យ​ជាក់​ស្ដែង​ក្នុង​សហ​គមន៍​ បម្រើ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ ដឹក​ជញ្ជូន​ទំ​និញ។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មោទន​ភាព​អំ​ពី​ទង្វើ​នេះ​ និង​អស់​ពី​ចិត្ត​ពី​ថ្លើមក្នុង​ការ​ងារ​; ក្នុង​ការ​កសាង​ ខ្ញុំ​តែង​ប្រ​កាស​ជា​សា​ធារណៈ​ខ្ទង់ចំ​ណូល​ចំ​ណាយ​ដើម្បី​សប្បុ​រស​ជន​លំ​នឹង​ចិត្ត​បន្ត​ការ​រួម​ចំ​ណែក”។

លោក​ស្រីតា​ធីហុង​មី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡឹម​តឹង​ បញ្ជាក់​៖ “លោក​សើុង​សា​វិត​ គឺ​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​លេច​ធ្លោ​របស់​ភូមិ​ភាគ​ គាត់​អស់​ពី​ចិត្ត​ជួយ​ដល់​អ្នក​ក្រ និង​ឈាន​មុខ​ក្នុង​រាល់​សកម្ម​ភាព​របស់​ភូមិ​ភាគ។ ក្រៅ​ពី​នោះ​ លោក​នៅ​ទាំង​ចូល​រួម​សម្រុះ​សម្រួល​ករណី​វិវាទ​ដី​ធ្លី អា​ពាហ៍​ពិពាហ៍​ និង​គ្រួសារ​ បញ្ហា​ពាក់​ព័ន្ធ​គ្រោះ​ថ្នាក់​ចរា​ចរ​បាន​សម្រេច​ជោគ​ជ័យ​ជា​ច្រើន​ករណី។ល។ រួម​ចំ​ណែក​រក្សាចំ​ណង​សាម​គ្គីកាន់​តែ​ល្អ​រវាង​អ្នក​ភូមិ​ផង​របង​ជា​មួយ។ ឆ្នាំ​នេះ​លោក​សើុង​សាវិត​ បាន​គណៈ​ឃោស​នា​អប់រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង ស្ងើច​សរ​សើរ​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជី​មិញ”៕ 

                                   យ្វី​អាញ-ថាច់​ធី

ចែករំលែកអត្ថបទ