ក្រសួងអប់រំនិងបណ្តុះបណ្តាល បានដាក់ឱ្យប្រើប្រាស់សារាចរលេខ ០៩/២០២៣/TT-BGDĐT កំណត់ការរៀបចំបណ្តុះបណ្តាល បំប៉ននិងជូនលិខិតបញ្ជាក់ភាសាជនជាតិភាគតិច។
គណៈចង្អុលការគម្រោងបណ្តុះបណ្តាលភាសាខ្មែរនៅខេត្តសុកត្រាំង ជូនលិខិត
បញ្ជាក់ភាសាជនជាតិភាគតិចដល់សិក្ខាកាម។ រូប៖ លីធាន
ឆ្លងតាមរយៈនោះ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានកំណត់ការរៀបចំបណ្តុះបណ្តាល បំប៉ននិងផ្ដល់លិខិតបញ្ជាក់ភាសាជនជាតិភាគតិច អនុវត្តចំពោះគ្រឹះស្ថាន អប់រំមហាវិទ្យាល័យ អនុមហាវិទ្យាល័យដែលមានមុខវិជ្ជាបណ្តុះបណ្តាលគ្រូបង្រៀន និងគ្រប់មជ្ឈមណ្ឌលអប់រំប្រចាំ ព្រមទាំងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំប្រចាំ ដែលអនុវត្តភារកិច្ចរៀបចំបណ្តុះបណ្តាល បំប៉នភាសាជនជាតិភាគតិច; គ្រប់មន្ទីរអប់រំនិងបណ្តុះបណ្តាល គ្រប់អង្គការនិងបុគ្គលដែលពាក់ព័ន្ធ។
សារាចរបានចែងច្បាស់ពីលក្ខណៈសម្បត្តិចំពោះគ្រឹះស្ថានបណ្តុះបណ្តាល បំប៉នភាសាជនជាតិភាគតិច អំពីកងជួរគ្រូបង្រៀន កម្មវិធីពិស្តារ ឯកសារបណ្តុះបណ្តាល បំប៉នមូលដ្ឋានសម្ភារៈ ឧបករណ៍ បន្ទប់រៀន ពិសេសគឺត្រូវមានគម្រោងរៀបចំបណ្តុះបណ្តាល បំប៉នភាសាជនជាតិភាគតិច។
មុខសញ្ញាដែលជម្រើសចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិភាគតិច ជាពលរដ្ឋវៀតណាមដែលមានបរិញ្ញាបត្រឧត្តមសិក្សាគរុកោសល្យឡើងទៅ ឬបរិញ្ញាបត្រមហាវិទ្យាល័យនិងមានលិខិតបញ្ជាក់បំប៉នវិជ្ជាជីវៈគរុកោសល្យ; និយាយបានភាសាជនជាតិភាគតិចអំពីកម្មវិធីបណ្តុះបណ្តាល។ ម្យ៉ាងទៀត អាទិភាពជម្រើសសម្រាប់ជនជាតិភាគតិចដែលបានបញ្ចប់មហាវិទ្យាល័យគរុកោសល្យ អនុមហាវិទ្យាល័យគរុកោសល្យ ស្នាក់នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ មុខសញ្ញាជម្រើសចូលរៀនក្នុងកម្មវិធីបំប៉នភាសាជនជាតិភាគតិច ជាពលរដ្ឋវៀតណាម គឺជាជនជាតិភាគតិច; កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក នាយទាហាន និងយុទ្ធជនក្នុងកងកម្លាំងនគរបាល យោធា កំពុងបម្រើការនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។
ចំពោះកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិភាគតិច នឹងរៀបចំបណ្តុះបណ្តាលតាមរូបភាពប្រមូលផ្តុំ និងត្រូវបានជូនលិខិតបញ្ជាក់បណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិភាគតិច។ ដូច្នេះ កម្មវិធីបំប៉នភាសាជនជាតិភាគតិចនឹងរៀបចំតាមរូបភាព ប្រមូលផ្តុំពាក់កណ្តាលប្រមូលផ្តុំ ឬពីចម្ងាយ; សិក្ខាកាមត្រូវបានជូនលិខិតបញ្ជាក់ភាសាជនជាតិភាគតិចក្រោយពីរៀនចប់៕
យោង៖ ច្រកទ្វារព័ត៌មានគណៈកម្មាធិការជនជាតិ-ប្រែសម្រួល៖ លីសៀ