មុខសញ្ញាប្រព្រឹត្តបទល្មើសមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ក្លែងបន្លំស្ថានីយទូរទស្សន៍វៀតណាម ដើម្បីធ្វើការជ្រើសរើសកម្មវិធីពេញនិយមបំផុតនៅវៀតណាមនាបច្ចុប្បន្ន។
សម្ព័ន្ធផ្នែករឹងនៃវែបសៃថ៍ក្លែងបន្លំ។
ជាក់ស្ដែង មុខសញ្ញាបានប្រើប្រាស់រូបភាពវាយប្រហារក្លែងបន្លំ (phishing) វែបសៃថ៍របស់ស្ថានីយទូរទស្សន៍វៀតណាម មានឈ្មោះដែន https://biettaitihon2023.weebly.com/ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ហ្វេសប៊ុក ធ្វើការជ្រើសរើសកម្មវិធីទូរទស្សន៍ដែលពេញនិយមបំផុតចូលលំដាប់កំពូលទាំង ១០ នៅវៀតណាមនាបច្ចុប្បន្ន។
ក្រោយពីធ្វើការជ្រើសរើសវែបសៃថ៍តម្រូវឱ្យអ្នកប្រើប្រាស់ផ្ដល់លេខទូរស័ព្ទ ឬអ៊ីម៉ែល ពាក្យសម្ងាត់ចូលហ្វេសប៊ុក។ ក្រោយពីបានផ្ដល់ អ្នកប្រើប្រាស់អាចបាត់គណនីហ្វេសប៊ុក។ មុខសញ្ញានឹងប្រើប្រាស់គណនីដែលលួចសម្រាប់ធ្វើការឆបោកផ្សេងៗ ដើម្បីកិបកេងទ្រព្យសម្បត្តិ។
អ្នកប្រើប្រាស់គួរតែពិនិត្យហ្មត់ចត់ព័ត៌មានពីការប្រឡង ការជ្រើសរើសដែលស្ថាប័ននានារៀបចំឡើង តំណភ្ជាប់ទៅកាន់ការប្រឡង មុនពេលចូលរួមជ្រើសរើស ដើម្បីជៀសវាងការបាត់គណនី។
បើកកម្មវិធីពិនិត្យជាក់ស្ដែង ២ ជាន់ (បណ្ដាញសង្គមនឹងផ្ញើសារសំណូមពរបញ្ចូលលេខកូដតាមរយៈលេខទូរស័ព្ទ ឬអ៊ីម៉ែលសម្រាប់ការចុះឈ្មោះឬយល់ព្រមតាមរយៈឧបករណ៍មុនពេលចូលទំព័រវែបសៃថ៍)៕
យោងតាម៖ ព័ត៌មានបង្ការបង្រ្កាបបទល្មើសកឹងធើ-ប្រែសម្រួល៖ ថាច់ធី