កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងបានកំណត់ ប្រព័ន្ធនយោបាយនៅមូលដ្ឋានមានតួនាទីដ៏សំខាន់ក្នុងការរៀបចំនិងចលនាប្រជាជនអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ ឆ្លងតាមរយៈនោះ បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ ពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន កៀរគររាល់ប្រភពកម្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងការការពារប្រទេសសន្តិសុខ។
កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង សកម្មផ្សព្វផ្សាយដល់នេសាទករ។
នៅលើភូមិសាស្រ្តតំបន់ព្រំដែនខេត្តគៀងយ៉ាង ការចលនា “ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនក្នុងស្ថានភាពថ្មី”, “ទូទាំងប្រជាជន ចូលរួមបង្ការ ប្រឆាំងជំងឺ Covid-១៩ និងការឆ្លងដែនខុសច្បាប់”, “គ្រួសារប្រជាជនចូលរួមការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនជាតិ”, “ក្រុមនារីរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនជាតិ”។ល។ បានពង្រីកប្រសិទ្ធភាព។ បងស្រី ង្វៀងធីកេវហាញ់ អនុប្រធានក្រុមប្រជាស្វ័យគ្រប់គ្រងមណ្ឌលក្រុងសាសៀ សង្កាត់មីឌឹក ក្រុងហាតៀង ឱ្យដឹង៖ តំបន់ជិតខ្សែបន្ទាត់ព្រំដែន ភាគច្រើនសុទ្ធសឹងតែជាគ្រួសារជនរួមជាតិភាគតិច អាស្រ័យហេតុនោះ ការឃោសនា ផ្សព្វផ្សាយរយៈពេលកន្លងនៅមានចន្លោះខ្វះខាត។ ថ្វីដ្បិតដូច្នោះក្តី អាស្រ័យមានវិធានការ “ចុះទៅគ្រប់ច្រកល្ហក គ្រប់គ្រួសារ” មួយផ្នែកណាក៏ជម្នះបាននូវភាពខ្វះចន្លោះនេះ។
តាមប្រសាសន៍ វរសេនីយ៍ឯក ហ្វិញវ៉ាន់ដុង ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង មហាជនបានផ្តល់ដំណឹងដ៏មានតម្លៃជាច្រើនបម្រើដល់ការគ្រប់គ្រង ការពារព្រំដែន និងការតស៊ូបង្រ្កបបទល្មើសគ្រប់ប្រភេទ បំផុតគឺឧក្រិដ្ឋកម្មគ្រឿងញៀន ជួញដូរមនុស្ស រត់គយឆ្លងដែនខុសច្បាប់។ល។ បានវិនិច្ឆ័យទាន់ពេល។ ឆ្លងតាមរយៈនោះ រួមចំណែកពង្រឹង “ជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន” កសាងខឿនការពារប្រទេសទូទាំងប្រជាជនរឹងមាំនៅតំបន់ព្រំដែន។
វរសេនីយ៍ឯក ហ្វិញវ៉ាន់ដុង គូសបញ្ជាក់ ដើម្បីពង្រីកកម្លាំងចម្រុះនៃខឿនការពារប្រទេស ទូទាំងប្រជាជនការពាររឹងមាំនូវអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិ នៅពេលខាងមុខ កម្លាំងការពារព្រំដែនភូមិភាគ នឹងធ្វើការផ្សព្វផ្សាយឱ្យបានព្រមៗគ្នាជាងទៀតនូវវិធានការការពារព្រំដែន។ ពិសេស បង្កើនតួនាទីដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ សំខាន់គឺ ផ្លាស់ថ្មីខ្លឹមសារ រូបភាពផ្សព្វផ្សាយ ចលនាមហាជនចូលរួមកសាងព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍ៕
យោង៖ TTXVN - វិមាន