(CT) - នៅក្រុងកឹងធើ ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានរៀបចំសិក្ខាសាលាផ្តល់មតិស្តីពីគោលនយោបាយដីធ្លីចំពោះជនរួមជាតិភាគតិច លើសេចក្តីព្រាងច្បាប់ដីធ្លី (វិសោធនកម្ម)។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។ រូបថត៖ សើុងហា
ធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលា ប្រធានគណៈកម្មាធិការប្រជាជនក្រុង ត្រឹងវៀតទ្រឿង គូសបញ្ជាក់៖ នៅត្រង់មាត្រា ៤២ នៃសេចក្តីព្រាងច្បាប់ដីធ្លី គប្បីបំពេញបន្ថែមសេចក្តីកំណត់អនុញ្ញាតឱ្យសហគមន៍ប្រជាជនប្រើប្រាស់ដី ក្នុងនោះ មានជនរួមជាតិភាគតិចត្រូវបានរួមដើមទុនដោយសិទ្ធិប្រើប្រាស់ដីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលលំនឹងជីវភាព។ ទន្ទឹមនឹងនោះ បានស្នើធ្វើវិសោធនកម្មលើសេចក្តីកំណត់ស្តីពីបទប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ដើម្បីចៀសវាងស្ថានភាព រឹបអូសដីធ្លី ពិសេសគឺដីផលិតកម្មរបស់ជនរួមជាតិភាគតិច។ល។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយក៏បានផ្តល់មតិជាច្រើនជុំវិញសេចក្តីកំណត់អំពីការទទួលខុសត្រូវរបស់រដ្ឋស្តីពីដីសង់ផ្ទះ ដីផលិតកសិកម្មចំពោះជនរួមជាតិភាគតិច; ការរឹបអូសដី សំណង ឧបត្ថម្ភកន្លែងស្នាក់នៅឡើងវិញនិងលំនឹងជីវភាពសម្រាប់គ្រួសារដែលរស់នៅកន្លែងថ្មីលើគម្រោងនីមួយៗ។ បញ្ហាប្រគល់ដី ផ្តល់អាជ្ញាប័ណ្ណសិទ្ធិប្រើប្រាស់ដីធ្លីលើកដំបូងដល់គ្រួសារជនជាតិភាគតិច ភាពជាក់ស្តែងគ្រួសារទាំងនោះប្តូរកម្មសិទ្ធិប្រើប្រាស់ដីដែលបានប្រគល់ឱ្យ។ល។ អ្នកតំណាងក៏បានលើកឡើងនិងស្នើធ្វើឱ្យសុក្រឹតសេចក្ដីកំណត់ទាំងនេះក្នុងសេចក្តីព្រាងច្បាប់។ល។
លោកអ៊ីថាញហានីអេក្ដាំ ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ឱ្យដឹង៖ ក្រុមប្រឹក្សាជនជាតិនឹងធ្វើការបូកសរុប ស្រាវជ្រាវ សម្រាំងនូវខ្លឹមសារនៃសេចក្តីកំណត់និងគោលនយោបាយទទួលបានការស្របគំនិតខ្ពស់ មានមូលដ្ឋាននយោបាយ សមស្របនឹងភាពជាក់ស្តែង ជាបង្អែកដើម្បីព្រាងរបាយការណ៍ចូលរួមពិនិត្យផ្ទៀងផ្ទាត់សេចក្តីព្រាងច្បាប់ ព្រមជាមួយនោះ ធ្វើឱ្យសុក្រឹតឯកសារសម្រាប់ចែកជូនសមាជិករដ្ឋសភា ស្ថាប័ន អង្គភាពនានាដែលពាក់ពន្ធ ដើម្បីស្រាវជ្រាវផ្ទៀងផ្ទាត់ ខណៈចូលរួមផ្តល់មតិព្រាងច្បាប់ដីធ្លី (វិសោធនកម្ម) និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ៕
សើុងហា-លីសៀ