រៀងរាល់ឆ្នាំ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង តែងរៀបចំទិវាជួបជុំការពារព្រំដែនទូទាំងប្រជាជន (ហៅកាត់ថា ទិវាជួបជុំ) នៅតាមឃុំ សង្កាត់ ទីប្រជុំជននានានៃតំបន់ព្រំដែនសមុទ្រ។ ពិធីនេះបង្កជាបរិយាកាសសប្បាយរីករាយពុះពោរ ស្ងើចសរសើរ គាំទ្រ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ប្រជាជននិងកងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ក្នុងការអនុវត្តភារកិច្ចការពារអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត។
នៅទិវាជួបជុំ អង្គភាពបានជូនផ្លាកនិមិត្តរូបសង់ផ្ទះជូនគ្រួសារក្រីក្រនៅឃុំអាងថាញ់ ៣។
តាមប្រសាសន៍លោកវរសនីយ៍ឯក ឡេត្វឹងអាញ ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទិវាជួបជុំសំដៅលើកកម្ពស់ការយល់ដឹង ស្មារតីទទួលខុសត្រូវ និងស្មារតីប្រុងប្រយ័ត្នខ្ពស់របស់ប្រជាជន; តួនាទី ការប្តេជ្ញាចិត្តនយោបាយរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ កងកម្លាំងកងទ័ពការពារព្រំដែននិងប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងការកសាង គ្រប់គ្រងនិងការពារអធិបតេយ្យ បូរណភាពទឹកដី; បង្កចំណុចសំខាន់ជាវិជ្ជមានក្នុងប្រព័ន្ធនយោបាយនិងទូទាំងប្រជាជន អនុវត្តមានប្រសិទ្ធភាពចលនាទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យបូរណភាពទឹកដី សន្តិសុខព្រំដែន ជាតិតំបន់ព្រំដែនសមុទ្រ។ តាមរយៈនោះ រួមចំណែកពង្រឹងពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ សាមគ្គី រវាងកងទ័ពនិងប្រជាជន កសាងគោលជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជន គោលជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជន ផ្សារភ្ជាប់នឹងកសាងគោលជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។
សកម្មភាពនៃទិវាជួបជុំ គឺសំដៅគិតគូរដល់អ្នកក្រ គ្រួសារជនជាតិភាគតិចនៅតំបន់ព្រំដែនសមុទ្រ។ ឆ្នាំ ២០២២ ក្នុងទិវាជួបជុំ អង្គភាពបានប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រចំនួន ២២ ខ្នង (មួយខ្នងៗគិតជាទឹកប្រាក់ ៥០ លានដុង); ជូនអំណោយ ៥៥ ចំណែក ក្នុងមួយចំណែកៗគិតជាតម្លៃទឹកប្រាក់ ១លានដុងដល់សិស្សក្រីក្រជម្នះលំបាករៀនពូកែ; ជូនអំណោយជាង ២០០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។ ឆ្នាំ ២០២៣ ទិវាជួបជុំត្រូវបានរៀបចំឡើងនៅឃុំ សង្កាត់ ទីប្រជុំជនចំនួន ១១ នៅតំបន់ព្រំដែនសមុទ្រ។ តាមរយៈនោះ កងទ័ពការពារព្រំដែនខេត្ត បានចលនាដល់អង្គភាពនិងភូមិភាគនានា សង់ផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្របាន ១៩ ខ្នង គិតជាទឹកតម្លៃទឹកប្រាក់ចំនួន ៩៥០ លានដុង; ជូនអាហារូបករណ៍ ៤០ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រ (ក្នុងមួយចំណែកៗគិតជាតម្លៃទឹកប្រាក់ ១លានដុង) ជូនអំណោយ ៥០ ចំណែកដល់អ្នកក្រ គ្រួសារជនជាតិភាគតិចនៅតំបន់ព្រំដែនសមុទ្រ ដើម្បីជួយប្រជាជនលំនឹងជីវភាព។ បងស្រីថាច់ធីពឿង នៅឃុំអាងថាញ់ ៣ ស្រុកកូវឡៅយុង ឱ្យដឹង៖ “គ្រួសារក្រ ប្តីប្រពន្ធទៅធ្វើការឈ្នួលបានត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ គ្មានសេសសល់ ផ្ទះទ្រុឌទ្រោម គ្មានប្រាក់ជួសជុល។ ឆ្នាំនេះ ដោយបានរដ្ឋអំណាចភូមិភាគនិងប៉ុស្តិ៍ការពារព្រំដែន ពិនិត្យឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ខ្ញុំសប្បាយចិត្តណាស់។ ឥឡូវនេះ មានផ្ទះសម្បែងសមរម្យ ដូច្នេះ នឹងនរចិត្តប្រកបការងាររកស៊ី គិតគូរជីវភាពឱ្យបានល្អប្រសើរ”។
លោកវរសេនីយ៍ឯក ឡេវ៉ាន់អាញ ឱ្យដឹង បន្ថែម៖ “ចង្កោមសកម្មភាពនៃទិវាជួបជុំគឺមានអត្ថន័យជាក់ស្តែង ឆ្ពោះទៅរកអ្នកក្រ គ្រួសារជនជាតិភាគតិចនៅតំបន់ព្រំដែនសមុទ្រ។ ផ្តើមពីនោះ រួមចំណែករឹតបន្តឹងនូវមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនតំបន់ព្រំដែន។ ពិសេស ទិវាជួបជុំនៅទាំងពង្រីកតួនាទីទទួលខុសត្រូវ កម្លាំងស្នូលរបស់កងទ័ពការពារព្រំដែនក្នុងការគ្រប់គ្រង ការពារសន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត”៕
លីធាន-មុនី