មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/03/2023 - 17:00

បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​បង្កើន​ប្រាក់​ចំ​ណេញ​

ដោយ​ផ្តុំ​កម្លាំង​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ផ្នែក​កសិកម្ម​ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​ជូន​ប្រ​ជា​ជន​។​

ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​កូវ​ង៉ាង​ រៀប​ចំ​សិក្ខា​សាលា​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ​ដែល​ផលិត​ស្រូវ​ពុំ​សូវ​មាន​ប្រ​សិទ្ធ​ភាព​នៅ​ឃុំ​ញី​ទ្រឿង។​

លោក​ឡេវ៉ាន់​ភី ប្រ​ធាន​ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​កូវ​ង៉ាង​ ឱ្យ​ដឹង​៖ “ការ​អនុវត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ ផលិត​កម្ម​ ចាប់​ពី​ឆ្នាំ​ ២០២២ មក​ទល់​នឹង​បច្ចុប្បន្ន​ ទូទាំង​ស្រុក​បាន​បង្វែរ​ផ្ទៃ​ដី​ផលិត​កម្ម​ ២៥៣ ហិក​តា​ ក្នុង​នោះ​ ដំ​ណាំ​ស្បៀង​អា​ហា​រ ២៧ ហិក​តា​ ដំ​ណាំ​ធញ្ញ​ជាតិ​ ១៩៥ ហិក​តា​ ដំ​ណាំ​ឧស្សា​ហកម្ម​ ១០ ហិក​តា​ និង​ផ្ទៃ​ដី​ដាំ​ស្មៅ​ ២១ ហិក​តា។​ ផ្ទៃ​ដី​ដែល​បង្វែរ​រចនា​សម្ព័ន្ធ​ សុទ្ធ​សឹង​ផ្តល់​ទិន្ន​ផល​ និង​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ការ​ផលិត​ស្រូវ​ពី​ ២-៣ ដង​”។​

លោក​ ថាច់​រីយ៍ នៅ​ភូមិ​ចុង​មី-ស ឃុំ​ញី​ទ្រឿង​ ឱ្យ​ដឹង​៖ “ដំ​ណាំ​រដូវ​ប្រាំង កាល​ពី​ឆ្នាំ​ ២០២២ ឃុំ​បាន​ចលនា​កសិករ​បង្វែរ​ផ្ទៃ​ដី​ដែល​ផលិត​ស្រូវ​ពុំ​សូវ​មាន​ប្រ​សិទ្ធ​ភាព​ ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ហើយ​ក៏​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ សហការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពូជ​ដំ​ណាំ​មៀង​ណាម ចុះ​កិច្ច​សន្យា​ធានា​ទិញ​ផលិត​ផល​ ដំ​ណាំ​ពោត​ ០,៥ ហិក​តា​ (ពូជ​ SSCO ១១) លក់​៨.៣០០ ដុង​/គីឡូ​ក្រាម​ ខ្ញុំ​ប្រ​មូល​ផល​បាន​ជាង​ ៥ តោន​ ទូទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​បាន​ ២៥ លាន​ដុង​។​ គ្រួ​សារ​ខ្ញុំ​រំភើប​ចិត្ត​ណាស់​”។​

លោក​ ថាច់​ទ្រុង​កាង​ នៅ​ភូមិ​យុង​លើង ឃុំ​វិញ​គីម ឱ្យ​ដឹង​៖ “កន្លង​ហើយ​ ឃុំ​បាន​បំ​ផុស​ចលនា​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​ពុំ​សូវបាន​ផល​ ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ គ្រួ​សារ​ខ្ញុំ​អនុវត្ត​ទម្រង់​ “ផលិត​ស្រូវ​ ២ រដូវ​ ដាំ​ដំ​ណាំ​ ១ រដូវ​”។​ បច្ចុប្បន្ន​ ដី​ស្រែ​ ០,២ ហិក​តា​ ក្នុង​មួយ​ឆ្នាំ​ផលិត​ស្រូវ​ ២ រដូវ​ និង​ដាំ​ឪ​ឡឹក ១ រដូវ​ ក្រោយ​ពី​ទូទាត់​ នៅ​ចំ​ណេញ​បាន​ប្រ​មាណ​ ២៥ លាន​ដុង​។​ ក្រៅ​ពី​នោះ​ ខ្ញុំ​នៅ​ទាំង​ឆ្លៀត​យក​ផ្ទៃ​ដី​ជុំ​វិញ​ផ្ទះ​ដាំ​ស្មៅ​ចិញ្ចឹម​គោ​ រៀង​រាល់​ឆ្នាំ​ ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​លក់​គោ​ប្រ​មាណ​ ១០ លាន​ដុង​។​ ជា​មួយ​នឹង​ទម្រង់​នេះ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​គ្រួ​សារ​គាត់​ ប្រ​មាណ​ ៣៥ លាន​ដុង​។​ តាម​សម្តី​លោក​ថាច់​ទ្រុង​កាង​ កសិករ​ត្រូវ​ស្វែង​យល់​ពី​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ស្វែង​យល់​លក្ខណៈ​ប្រ​ភេទ​ដី​សម​ស្រប​នឹង​ដំ​ណាំ​អ្វី​ និង​ចិញ្ចឹម​សត្វ​អ្វី​មាន​ប្រ​សិទ្ធ​ភាព​។​ ប្រ​ការ​ដែល​លោក​ថាច់​ទ្រុង​កាង​ ចំ​ណាប់​អា​រម្មណ៍​បំ​ផុត​ នោះ​គឺដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ​ដែល​ផលិត​ស្រូវ​ពុំ​សូវមាន​ប្រ​សិទ្ធ​ភាព​ ផ្ដល់​ប្រាក់​ចំ​ណេញ​កើន​លើស​ពី​ ៤-៥ ដង​។​ ជាពិ​សេស​ ក្រោយ​ពី​ដាំ​ដំ​ណាំ​ ធ្វើ​ឱ្យ​ដី​រសោះ​សម្បូរ​ជីរ​ជាតិ​ ពេល​ធ្វើ​ស្រែ​ស្រូវ​លូត​លាស់​ល្អ​ មិន​សូវ​មាន​ជំ​ងឺ​ ដង្កូវ​ក្រា បង្កើន​ទិន្ន​ផល។​

ស្រុក​កូវ​ង៉ាង​ កំ​ពុង​បន្ត​ការ​ពិនិត្យ​រចនា​សម្ព័ន្ធ​ ប្រ​ភេទ​ដំ​ណាំ​សំ​ខាន់​ៗ​ ដើម្បី​រៀប​ចំ​គ្រោង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ ឱ្យ​សម​ស្រប​នឹង​លក្ខណៈ​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ឧត្តម​ភាព​របស់​ភូមិ​ភាគ​ និង​តម្រូវ​ការ​ទីផ្សារ។​ ដើម្បី​ជំ​រុញ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ នៅ​ពេល​ខាង​មុខ​ ស្រុក​នឹង​ផ្តុំ​កម្លាំង​អនុវត្ត​វិធាន​ការ​ មាន​ដូច​៖ ពិនិត្យ​ផ្ទៀង​ផ្ទាត់​ ធ្វើ​ស្ថិតិ​ផ្ទៃ​ដី​ផលិត​កម្ម​ ពំសូវ​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ ដើម្បី​បំ​ពេញ​បន្ថែម​ទៅ​ក្នុង​គម្រោង​ផែន​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​; ជំ​រុញ​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេសជឿន​លឿន​ អនុវត្ត​យន្តូប​នីយកម្ម​ក្នុង​ការ​ផលិត​កសិកម្ម​ ដើម្បី​រំដោះ​កម្លាំង​ពលកម្ម​ កាត់​បន្ថយ​ការ​ចំ​ណាយ​ បង្កើន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ក្នុង​ការ​ផលិត​កសិកម្ម៕​

​                             សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ