ខេត្តសុកត្រាំង តែងយកចិត្តទុកដាក់វិនិយោគកសាងដំណាក់សុខាភិបាល និងរៀបចំបុគ្គលិកមានសមត្ថភាពនៅតាមឃុំ សង្កាត់និងទីប្រជុំជន ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដើម្បីបម្រើតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។
បុគ្គលិកសុខាភិបាលឃុំវ៉ៀងប៊ិញ ស្រុកត្រឹងដេ បញ្ចូលសេរ៉ូមឱ្យអ្នកជំងឺ។
ទូទាំងខេត្តសុកត្រាំង បច្ចុប្បន្នមាន ១០៩ /១០៩ ឃុំ សង្កាត់ និងទីប្រជុំជន មានដំណាក់សុខាភិបាលសម្រេចក្រមលក្ខឋានជាតិ អំពីសុខាភិបាល; ដំណាក់សុខាភិបាល ៩៧ /១០៩ មានវេជ្ជបណ្ឌិត អនុសង្កាត់ ភូមិចំនួន ៧៧៥ មានកម្មាភិបាលពេទ្យ។ ពិសេស ខេត្តបានផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនជនរួមជាតិភាគតិចចំនួន ២៦៧.៧៣០ គិតជាទឹកប្រាក់សរុបជាង ១៧៨,៥ ពាន់លានដុង។ អាស្រ័យហេតុនេះ ជនរួមជាតិខ្មែរចំណុះគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ត្រូវបានគិតគូរយ៉ាងល្អពីការងារថែទាំសុខភាព។ គ្រូពេទ្យត្រេវរ៉េត ប្រធានដំណាក់សុខាភិបាលឃុំឡុងភូ ស្រុកឡុងភូ ឱ្យដឹង៖ “ជាឃុំលំបាកខ្លាំង ម៉្លោះហើយ មាមីងខ្មែរនៅទីនេះ បានផ្តល់និងពិនិត្យជំងឺ ដោយប័ណ្ណធានារ៉ាប់រងសុខាភិបាល ១០០%។ ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិត មានការបំពាក់ឧបករណ៍ពេទ្យទំនើបៗ និងកងជួរគ្រូពេទ្យតែងអស់ពីចិត្តក្នុងការពិនិត្យព្យាបាលជំងឺ ម៉្លោះហើយបង្កបានទំនុកចិត្តចំពោះអ្នកជំងឺ។ ដូច្នេះ ពេលឈឺថ្កាត់គឺមាមីងតែងមកពិនិត្យជំងឺ បើឈឺធ្ងន់គឺវេជ្ជបណ្ឌិតដំណាក់សុខាភិបាល បញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើដើម្បីព្យាបាលបានទាន់ពេល”។
វេជ្ជបណ្ឌិតឡេថាញតង ប្រធានដំណាក់សុខាភិបាលឃុំថាមដូង ស្រុកមីស្វៀង ឱ្យដឹង៖ “ឃុំមានជនរួមជាតិខ្មែររស់នៅប្រមាណជាង ៧៣% ដូច្នេះ ដំណាក់សុខាភិបាលតែងទទួលបានការយកចិត្តទុកដាក់វិនិយោគ។ នេះជាដំណាក់សុខាភិបាលតែមួយគត់របស់ស្រុក ដែលមានវេជ្ជបណ្ឌិតពីរនាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតឯកទេស I ម្នាក់ ហើយមានបុគ្គលិកពេទ្យគ្រប់គ្រាន់ដើម្បីបម្រើតាមតម្រូវការពិនិត្យ ព្យាបាលជំងឺ និងអនុវត្តល្អការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅមូលដ្ឋាន។ អាស្រ័យហេតុនេះ ប្រជាជនមានទំនុកចិត្តមកពិនិត្យព្យាបាលជំងឺ កាត់បន្ថយបានការហួសចំណុះដល់មន្ទីរពេទ្យថ្នាក់លើ”។ និយាយពីតម្រូវការពិនិត្យ ព្យាបាលជំងឺ លោកថាច់មល នៅឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតឯកទេស II ដូច្នេះពេលឈឺម្ដងៗ ខ្ញុំតែងមកពិនិត្យជំងឺនៅទីនេះ។ ខ្ញុំមានអាការៈឈឺពោះ វេជ្ជបណ្ឌិតពិនិត្យ ឆ្លុះអេកូ ធ្វើរោគវិនិច្ឆ័យឃើញរលាកក្រពះ ហើយបានឱ្យថ្នាំមកផ្ទះផឹក។ មកដំណាក់សុខាភិបាលចំណាយពេលមិនដល់មួយម៉ោង តែបើទៅមន្ទីរពេទ្យខេត្តត្រូវប្រើពេលកន្លះថ្ងៃ ហើយផ្ដល់ថ្នាំធានារ៉ាប់រងដូចតែគ្នា”។
អ្នកស្រីហ្វិញធីយ៉ីមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បញ្ជាក់៖ “បច្ចុប្បន្ន ប្រព័ន្ធសុខាភិបាលមូលដ្ឋាន ត្រូវបានវិនិយោគកសាងសុក្រឹត កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតឆ្លើយតបតម្រូវការពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន។ ដោយឡែកចំពោះតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ក្រៅពីបានជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ ដំណាក់សុខាភិបាល ក៏បានខេត្តវិនិយោគកសាងសម្រេចក្រមលក្ខឋានជាតិអំពីសុខាភិបាល ហើយមានកងជួរគ្រូពេទ្យខ្មែរ បម្រើការពិនិត្យព្យាបាលជំងឺ។ តាមរយៈនោះ បានរួមចំណែកក្នុងការអនុវត្តល្អនូវការងារថែទាំសុខភាពបឋមជូនជនរួមជាតិភាគតិចក្នុងខេត្ត៕
យ៉ីអាញ-ទីទុយ