ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/02/2023 - 09:18

ថ្នាក់​ដឹក​នាំ​ក្រុង​ ទទួល​គណៈ​ប្រតិភូ​ខេត្ត​កំ​ពង់​ឆ្នាំង

លោក​ ត្រឹង​វៀត​ទ្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ទទួល​អភិបាល​ខេត្ត​ និង​សមា​ជិក​គណៈ​ប្រតិភូ​នៃ​ខេត្ត​កំ​ពង់​ឆ្នាំង អញ្ជើញ​មក​បំ​ពេញ​ទស្សន​កិច្ច​ និង​ធ្វើ​ការ​នៅ​ក្រុង​កឹង​ធើ។​

 ​ លោក​ ត្រឹង​វៀត​ទ្រឿង​ (ខាង​ស្តាំ​) ជូន​ ៥.០០០ USD ដល់​ខេត្ត​កំ​ពង់​ឆ្នាំង​ក្នុង​ឱកាស​ជំ​នួប​។

បញ្ជាក់​ពី​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​ប្រ​វេណី​ដ៏​ល្អ​ប្រ​សើរ​រវាង​វៀត​ណា​ម និង​កម្ពុជា​ បាន​ពូន​ជ្រំ​ជា​ច្រើន​ជំ​នាន់​ លោក​ត្រឹង​វៀត​ទ្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ឱ្យ​ដឹង​៖ ក្រុង​កឹង​ធើ​មាន​ទំ​នាក់​ទំ​នង​ដ៏​ល្អ​ប្រ​សើរ​ជា​មួយ​នឹង​អង្គ​ភាព​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ភូមិ​ភាគ​នានា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​នោះ​មាន​ខេត្ត​កំ​ពង់​ឆ្នាំង។​ រាល់​សកម្ម​ភាព​ផ្លាស់​ប្ដូរ​ គណៈ​ប្រ​តិភូ​ជា​ប្រ​ចាំ​ កាន់​តែ​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​ ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​ប្រ​វេណី​ និង​បើក​ឱកាស​សហប្រតិ​បត្តិ​ការ​ច្រើន​ថែម​ទៀត​ រវាង​ក្រុង​កឹង​ធើ ជា​មួយ​នឹង​កម្ពុជា​។​

សម្តែង​នូវ​សេចក្តី​ត្រេក​អរ​ និង​អរ​គុណ​ចំ​ពោះ​ការ​បដិ​សណ្ឋារៈ​របស់​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ដល់​គណៈ​ប្រតិ​ភូ​ លោក​ ស៊ុន​សុវណ្ណា​រិទ្ធ អភិបាល​ខេត្ត​កំ​ពង់​ឆ្នាំ​ង មាន​ប្រ​សាសន៍​៖ ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិ​ភូ​មក​កាន់​ក្រុង​កឹង​ធើ សំ​ដៅ​បង្កើន​ទំ​នាក់​​ទំ​នង​មិត្ត​ភាព​ សហប្រ​តិបត្តិ​ការ​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​និង​វៀត​ណាម ពិសេស​ គឺចំ​ណង​មិត្ត​ភាព​ រវាង​ខេត្ត​កំ​ពង់​ឆ្នាំង និង​ក្រុង​កឹង​ធើ ដើម្បី​ចំ​ណង​មិត្ត​ភាព​កាន់​តែ​ស្អិត​ល្មួត​ យូរ​អង្វែង​ ជាមួយ​នឹង​គោល​ដៅ​ គឺរួម​គ្នា​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សកម្ម​ភាព​សហប្រតិ​បត្តិ​ការ​អភិវឌ្ឍ​ វិនិ​យោគ ផ្អែក​លើ​មូល​ដ្ឋាន​គោ​រព​អធិ​បតេយ្យ​ ផល​ប្រ​យោជន៍​របស់​ភាគី​ សម​ស្រប​ជា​មួយ​នឹង​ច្បាប់​ និង​សេចក្តី​កំ​ណត់​ជា​ធរ​មាន​របស់​ប្រ​ទេស​ទាំង​ពីរ។​ លោក​ ស៊ុន​សុវណ្ណា​រិទ្ធ យល់​ថា​ ផ្តើម​ពី​ព័ត៌​មាន​អំ​ពី​សក្តានុពល​ ឱកាស​នៃ​កិច្ច​សហប្រតិ​បត្តិ​ការ​វិនិ​យោគ​នៅ​ក្រុង​កឹង​ធើ នឹង​ស្វែង​រក​ដៃ​គូ​សម​ស្រប​ ដើម្បី​ឧទ្ទេស​នាម​តភ្ជាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​ដៃ​គូរ​បស់ក្រុង​កឹង​ធើ៕​

            ដំ​ណឹង​និង​រូប​ភាព​៖ ណាម​ហឿង​-វិមាន​

ចែករំលែកអត្ថបទ