បន្ទាប់ពីបានវិនិយោគព្រមៗគ្នា វិស័យអប់រំនៅខេត្តហូវយ៉ាង មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរួម។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញា បង្កជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាព បម្រើបុព្វហេតុឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើបរបស់ខេត្ត។
សាលាមត្តេយ្យតុយង៉ុក ឃុំតឹងហ្វា ពេលម៉ោងសម្រាកថ្ងៃត្រង់។
តាមប្រសាសន៍លោកវ៉ថាញម៉ុង ប្រធានការិយាល័យមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តហូវយ៉ាង រយៈពេលកន្លង ផ្នែកអប់រំសហការយ៉ាងសកម្មជាមួយភូមិភាគនានា រៀបចំឧត្តានកម្មអប់រំចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ។ បង្កើនកម្រិតឧត្តានកម្មគឺជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំជាទូទៅ។ ផ្តើមពីនោះ លើកកម្ពស់កម្រិតប្រជាបញ្ញានៅគ្រប់ភូមិស្រុក និយាយរួម និងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករនិយាយដោយឡែក។
សាលាអនុវិទ្យាល័យតឹងហ្វា ត្រូវបានកសាងថ្មីសម្រេចបទដ្ឋានជាតិ។
ចូវថាញ់ A គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងឡាយដែលមានការអភិវឌ្ឍខាងវិស័យអប់រំលេចធ្លោបំផុតនៅខេត្តហូវយ៉ាង។ ផ្តើមពីការកង្វះបន្ទប់រៀននៅគ្រប់កម្រិតសិក្សា រហូតមកទល់នឹងបច្ចុប្បន្ន ប្រព័ន្ធសាលារៀនលើភូមិសាស្ត្រត្រូវបានវិនិយោគសុក្រឹត ភាគច្រើនសាលារៀនបានសម្រេចបទដ្ឋានជាតិ។ ឯសាលាដែលពុំទាន់សម្រេចបទដ្ឋានជាតិ ក៏ត្រូវបានកសាងយ៉ាងរឹងមាំ។ លោកឡេហ្វាងសើុង ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកចូវថាញ់ A ឱ្យដឹង៖ “ដោយការយកចិត្តទុកដាក់វិនិយោគពីគ្រប់លំដាប់ថ្នាក់ ដូច្នេះប្រព័ន្ធសាលារៀនលើភូមិសាស្ត្រ បានឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់សិស្ស បង្កភាពងាយស្រួល ដើម្បីការិយាល័យសហការជាមួយនឹងអង្គភាព ពាក់ព័ន្ធ អនុវត្តល្អការងារឧត្តានកម្មអប់រំគ្រប់កម្រិតសិក្សា។ រហូតមកទល់នឹងពេលនេះ ស្រុកចូវថាញ់ A មានឃុំ ទីប្រជុំជន ១០០% សម្រេចបទដ្ឋានលុបបំបាត់អនក្ខរកម្មកម្រិត ២ ឃុំ ទីប្រជុំជន ១០០% សម្រេចបទដ្ឋានឧត្តានកម្មកម្រិតមត្តេយ្យសម្រាប់កុមារអាយុ ៥ ឆ្នាំ។ ពិសេស មានឃុំ ទីប្រជុំជន ១០០% សម្រេចបទដ្ឋានឧត្តានកម្មបឋមសិក្សាកម្រិត៣ រយៈកាល ៣ ឆ្នាំបន្តបន្ទាប់ និងជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំង ២ របស់ខេត្តហូវយ៉ាង សម្រេចបទដ្ឋានឧត្តានកម្មមធ្យមសិក្សាកម្រិត ៣ កាលពីឆ្នាំ ២០២២។
ក្រុងវីថាញ ក៏សម្រេចបទដ្ឋានឧត្តានកម្ម មធ្យមសិក្សាកម្រិត ៣ ដូចស្រុកចូវថាញ់ A ដែរ។ អង្គភាពទាំង ២ នេះ សុទ្ធសឹងមានជនរួមជាតិខ្មែររស់នៅកុះករ។ លោកផាងវ៉ាន់ញើុ ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលក្រុងវីថាញ បញ្ជាក់៖ ការិយាល័យនឹងបន្តការកសាងផែនការ ដើម្បីអភិវឌ្ឍព្រមៗគ្នាវិស័យអប់រំនៅមូលដ្ឋាននិយាយរួម និងតំបន់មានសិស្សខ្មែររស់នៅកុះករនិយាយដោយឡែក ដើម្បីអភិវឌ្ឍទិសដៅលើកកម្ពស់កម្រិតប្រជាបញ្ញា បណ្តុះបណ្តាលនិងបំពាក់បំប៉នធនធានមនុស្សឱ្យភូមិភាគ។ ការយកចិត្តទុកដាក់វិនិយោគពីគ្រប់លំដាប់ថ្នាក់ ជួយឱ្យអាណាព្យាបាលសិស្សផ្លាស់ប្តូរការយល់ដឹងអំពីការរៀនសូត្រ ផ្តើមពីនោះ កម្រិតប្រជាបញ្ញាត្រូវបានលើកកម្ពស់។ អ្នកមីងយ័ញធីយ៉ាក នៅឃុំហ្វាលឺវ ក្រុងវីថាញ ឱ្យដឹង៖ “ខ្ញុំបេ្តជ្ញាឱ្យចៅៗទៅរៀន ដើម្បីជឿនលឿនដូចអ្នកដទៃ សម័យនេះ បើមិនមានការរៀនសូត្រទេ គឺមិនអាចជឿនលឿនបានទេ”៕
ហាថាញ-មុនី