|
បងស្រី ចៅង៉ុកយ៉ីវ អ្នកបង្កើតពាណិជ្ជសញ្ញាទឹកដមផ្កាត្នោត Palmania ។ |
ដោយមានបំណងចង់អភិរក្ស និងអភិវឌ្ឍន៍របរផលិតទឹកដមផ្កាត្នោតប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ ២០១៧ បងស្រីចៅង៉ុកយ៉ីវ នៅស្រុកទ្រីតូង ខេត្តអាងយ៉ាង រួមជាមួយនឹងមិត្តភក្តិមួយចំនួនបានបង្កើតក្រុមហ៊ុនភាគហ៊ុន Palmania សំដៅនាំយកនូវរសជាតិផ្អែមត្រជាក់នៃទឹកត្នោត បង្កើតជាផលិតផលពិសេសសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
បងស្រីយ៉ីវ ចែករំលែក៖ “យើងខ្ញុំមានបំណងចង់ផ្គត់ផ្គង់ និងលើកកម្ពស់ផលិតផលទឹកដមផ្កាត្នោតនៅស្រុកកំណើតអាងយ៉ាង រួមចំណែកអនុវត្តទំនួលខុសត្រូវសង្គម ជួយមាមីងបងប្អូនជនរួមជាតិខ្មែរបន្តអភិរក្ស និងពង្រីកភូមិរបរប្រពៃណី ព្រមទាំងបង្កើនប្រាក់ចំណូលកែលម្អជីវភាព”។ ក្រោយពីមួយរយៈកាលខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ក្រុមហ៊ុន Palmania បង្កើតបានផលិតផលថ្មីដោយជោគជ័យ គឺសម្រាញពីទឹកដមផ្កាត្នោតសុទ្ធសាធ ប្រភេទម្សៅ Palmania រក្សាពេញលេញរសជាតិ ក្រអូបឈ្ងុយឆ្ងាញ់ និងមានផ្ទុកសារធាតុរ៉ែ និងវីតាមីនធម្មជាតិដែលមាននៅក្នុងទឹកដមផ្កាត្នោត ។
ទឹកដមផ្កាត្នោត Palmania ត្រូវបានផលិតពីទឹកផ្កាត្នោត ១០០% ដែលមានអាយុកាលជាង ២៥ ឆ្នាំ ដុះក្នុងបរិស្ថានធម្មជាតិ ដំណើរការផលិតអនុវត្តតាមវិធីបុរាណដោយមិនប្រើសារធាតុបន្ថែម សារធាតុគីមី មិនញែកទឹកដមផ្កា ឬលាយបន្ថែមគ្រឿងផ្សំអ្វីផ្សេងឡើយ និងអនុវត្តប្រព័ន្ធបច្ចេកវិជ្ជាសម្ងួតទំនើប ម៉្លោះហើយរសក្លិនក្រអូប ជាតិផ្អែមត្រជាក់ពិសេសក្នុងទឹកដមផ្កាត្នោត នៅតែរក្សាបានពេញលេញនៅក្នុងផលិតផល។ ដើម្បីបង្កើនគុណភាពស្ករត្នោត បងស្រី យ៉ីវ បានវិនិយោគបន្ថែមម៉ាស៊ីននិងឧបករណ៍ផលិត ហើយចូលរួមជាច្រើនកម្មវិធី ពិធីប្រឡងផ្តើមអាជីព ផ្សារណាត់តាំងពិព័រណ៍ ដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល... ជាពិសេសក្នុងឆ្នាំ ២០២០ ផលិតផលពីទឹកដមផ្កាត្នោត ពានរង្វាន់ផ្កាយ ២ នៅក្នុងពិធីប្រឡងពានរង្វាន់ Great Taste Awards ដែលរៀបចំឡើងនៅប្រទេសអង់គ្លេស។ ក្រៅពីនេះ Palmania ក៏បានឈ្នះពានរង្វាន់មួយចំនួនក្នុងប្រទេសផងដែរ៖ ពានរង្វាន់ OCOP ផ្កាយ ៤; រង្វាន់លេខ ៣ ក្នុងកម្មវិធី Startup Wheel វៀតណាមឆ្នាំ ២០១៩…។
បច្ចុប្បន្ន ក្រុមហ៊ុន Palmania មានទំហំធំជាង ៤ ដង ផ្ទៃដីរោងវេចខ្ចប់ និងផលិតមានទំហំ ២០០m2 វិនិយោគបន្ថែមម៉ាស៊ីនទំនើបៗ ឆ្លើយតបតម្រូវការអតិថិជនក្នុងនិងក្រៅប្រទេស។ ខែកក្កដា ឆ្នាំ ២០២១ ក្រុមហ៊ុនបាននាំចេញដោយជោគជ័យ តាមលិខិតបញ្ជាទិញដំបូងទៅកាន់ប្រទេសហ្វាំងឡង់ និងផ្គត់ផ្គង់ទំនិញតាមអនឡាញជាផ្លូវការទៅកាន់ប្រទេសនានាក្នុងសហភាពអឺរ៉ុប។ នៅចុងឆ្នាំ ២០២២ Palmania បានទទួលស្គាល់ HACCP ដើម្បីជួយ Palmania អាចបង្កើនតួលេខលក់លើទីផ្សារនាំចេញ។ នៅពេលអនាគត Palmania នឹងមានបន្ថែមស៊េរីផលិតផលពីទឹកដមផ្កាត្នោតថែមទៀត ដូចជា៖ ទឹកស៊ីរ៉ូ ទឹកកំប៉ុង...។
អស់រយៈពេលជាង ៤ ឆ្នាំសកម្មភាពផលិតផលចម្រាញពីទឹកដមផ្កាត្នោត Palmania ត្រូវបានចែកចាយចំនួន ១៦ ខេត្ត-ក្រុង ដោយមានជាង ៥០ ទីតាំងដាក់លក់ក្នុងទូទាំងប្រទេស។ នោះគឺជាក្តីរីករាយរបស់ ចៅង៉ុកយ៉ីវ ខណៈពេលដែលបានអភិរក្ស និងពង្រីករបរប្រពៃណីចម្រាញទឹកត្នោតរបស់ជនជាតិខ្មែរនៅតំបន់បៃណូយ បង្កើតបានការងារធ្វើ បង្កើនប្រាក់ចំណូលជូនមាមីង៕
យោង៖ កាសែតញ៉ឹនហ្សិន