31/01/2023 - 08:46

ផ្ដល់​ពិគ្រោះ​​ឥត​គិត​ថ្លៃ​ពី​ការ​ផ្តាច់​ជក់​បារី

បច្ចុប្បន្ន​ នៅ​តាម​មណ្ឌល​ពិនិត្យ​ជំងឺ​ផ្លូវ​ដង្ហើម​នៃ​មន្ទីរ​ពេទ្យ​នានា​ តែង​មាន​វេជ្ជ​បណ្ឌិត​ផ្ដល់​ពិគ្រោះ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​មាន​បំ​ណង​ផ្តាច់​ជក់​បារី។ល។

បដាផ្សព្វ​ផ្សាយ​ពី​សេវា​ជួយ​ផ្តាច់​ជក់​បារី​នៃ​មន្ទីរ​ពេទ្យ​បាច់​ម៉ាយ។

អ្នក​មីង​ង្វៀង​ឡាម​កេវ​ ស្នាក់​នៅ​សង្កាត់​ចូវ​វ៉ាន់​លីម ខណ្ឌ​អូរម៉ូង ក្រុង​កឹង​ធើ បាន​នាំ​ប្តី​គាត់​ទៅ​ពិនិត្យ​ជំងឺ​ និង​សង្គ្រោះបន្ទាន់​ ព្រោះ​កើត​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រុាំ​រ៉ៃ (COPD) និង​របេង។ អ្នក​មីង​កេវ​ ត្អូញ​ត្អែរ៖ “ប្តី​ខ្ញុំ​គាត់​ជក់​បារី​ជិត​ ៤០ ឆ្នាំ​មក​ហើយ​។ កើត​ជំងឺ​សួត​ និង​របេង​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ ពេល​ចូល​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ម្តងៗ គ្រូពេទ្យ​តែង​ផ្តាំ​ឱ្យ​ឈប់​ជក់​បារី”។ បង​ស្រី T.L.T នៅ​ផ្លូវ​ត្រឹង​វ៉ាន់​អើុង ខណ្ឌ​និញ​កេវ​ ក៏​បាន​នាំ​ឪពុក​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​ច្រើន​លើក​ច្រើន​សា ដោយ​សារ​គាត់​មាន​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រុាំ​រ៉ៃ តែ​គាត់​មិន​ព្រម​ឈប់​ជក់​បារី​សោះ​ឡើយ​។ មាន​ម្តងនោះ​ គាត់​ឈឺ​ធ្ងន់​ ត្រូវ​ព្យា​បាល​ដោយ​ប្រពោធ​កម្ម​យ៉ាង​សកម្ម​ ប៊ិះ​នឹង​បាត់​បង់​ជីវិត​។ បង​ស្រី T.L.T រៀប​រាប់​៖ “ការ​ជក់​បារី​ធ្វើ​បាប​ខ្លួន​ឯង​ផង​ អំ​ពល់​ដល់​ប្រ​ពន្ធ​កូន​ផង​ ព្រោះ​អី​ត្រូវ​ចិញ្ចឹម​អ្នក​ជំងឺ​រហូត​។ ពេល​ខ្ញុំ​អង្វរ​ឱ្យ​គាត់​ឈប់​ជក់​បារី គាត់​បែរ​ជា​ក្រោធ​ខឹង​ទៅ​វិញ​”។

បារី គឺ​ជា​មូល​ហេតុ​បណ្តាល​ឱ្យ​កើត​ជំងឺ​ ២៥ ប្រ​ភេទ​ផ្សេង​ៗគ្នា​សម្រាប់​អ្នក​ជក់​។ ក្នុង​នោះ​ មាន​ជំងឺ​គ្រោះ​ថ្នាក់​ជា​ច្រើន​ដូច​៖ ជំងឺ​មហា​រីក​ ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​    និង​ជំងឺ​ផ្លូវ​ដង្ហើម​ជា  ​ដើម។ល។ មិន​តែ​ប៉ុណ្ណោះ​ ការ​ជក់​បារី​អកម្ម​ក៏​បណ្តាល​ឱ្យ​កើត​ជំងឺ​មហា​រីក​សួត​ ជំងឺ​ផ្សេង​ៗ ពី​សរ​សៃ​ឈាម​បេះ​ដូង​ មហា​រីក​សុដន ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ឬជំងឺ​ស្ទះ​សរ​សៃ​ឈាម​បេះ​ដូង​។ល។ ក្រៅ​ពី​នេះ​ អ្នក​ជក់​បារី​ថែម​ទាំង​ខាត​លុយ​ចំ​ណាយ​ទិញ​បារី នោះ​មិន​ទាន់​និយាយ​ដល់​ទំ​នាក់​ទំ​នង​គ្រួសារ​ដែល​មិន​ចុះ​សម្រុង​ដោយ​សារ​ផ្សែង​បារីទៀត​ផង​។ អ្នក​ជក់​បារី​ច្រើន​តែ​យក​លេស​ផ្សេង​ៗ ដើម្បី​មិន​ព្រម​ផ្តាច់​ញៀន​ ដូច​៖ ឡើង​ទម្ងន់​ សម្ពាធ​ឈាម​ខ្ពស់​ ហេវ​ហត់ វិល​មុខ​ ឈឺ​ក្បាល​ឬតប់​ប្រ​មល់។ល។ ជាក់​ស្តែង​ បច្ចុប្បន្ន​មាន​ច្រើន​ប្រភេទ​កៅ​អៀក​ ថ្នាំ​ទំ​ពា ថ្នាំ​លេប​សម្រាប់​ជួយ​ដល់​អ្នក​ផ្តាច់​ជក់​បារី ដើម្បី​កាត់​បន្ថយ​អា​ការៈ​ពិបាក​ទ្រាំ។ ក្រៅ​ពី​នេះ​ នៅ​តាម​មណ្ឌល​ពិនិត្យ​ជំងឺ​ផ្លូវ​ដង្ហើម​នៃ​មន្ទីរ​ពេទ្យ​ មាន​វេជ្ជ​បណ្ឌិត​ផ្ដល់​ពិគ្រោះ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ដែល​មាន​បំ​ណង​ផ្តាច់​ជក់​បារី​ផង​ដែរ​។ វេជ្ជ​បណ្ឌិត​ឯក​ទេសII ឡេធី​គីម​ដាយ​ ប្រធាន​ផ្នែក​ពិនិត្យ​ព្យា​ជំងឺ​នៃ​មន្ទីរ​ពហុព្យា​បាល​មជ្ឈិម​កឹង​ធើ ឱ្យ​ដឹង​៖ មន្ទីរ​ពេទ្យ​មាន​បន្ទប់​ពិនិត្យ​ជំងឺ​ផ្តល់​ពិគ្រោះ​ផ្តាច់​ជក់​បារី​ដោយ​ឥត​គិត​ថ្លៃ​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ភាគ​ច្រើន​អ្នក​ដែល​មក​ពិគ្រោះ​ គឺ​សុទ្ធ​តែ​អ្នក​ដែល​កើត​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ។ល។ ចូល​មន្ទីរ​ពេទ្យ​ពិនិត្យ​ជំងឺ​ បាន​វេជ្ជ​បណ្ឌិត​ផ្តល់​ពិគ្រោះ​ ម្ល៉ោះ​ហើយ​ក៏​ផ្តាច់​ជក់​បារី​ទៅ​។ ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ ២-៣ នាក់​មាន​តម្រូវ​ការ​ពិគ្រោះ​ផ្តាច់​ជក់​បារី។

ក្រៅ​ពី​នេះ​ អ្នក​ដែល​មាន​បំ​ណង​ផ្តាច់​ជក់​បារី អាច​នឹង​ទំ​នាក់​ទំ​នង​ទៅ​ស្ថានីយ​កណ្តាល​ ផ្តាច់​ជក់​បារី​នៃ​មន្ទីរ​ពេទ្យ​បាច់​ម៉ាយ លេខ​៖ ១៨០០.៦៦០៦។ ក្រៅ​ពី​ផ្ដល់​ពិគ្រោះ​សម្រាប់​លេខ​ទូរ​ស័ព្ទ​ហៅ​ចូល​ ចាប់​ពី​ឆ្នាំ​ ២០១៧ ស្ថានីយ​កណ្តាល​បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ ម្ចាស់​ការ​ដោយ​ទូរ​ស័ព្ទ​ហៅ​ត្រ​ឡប់​មក​វិញ​ដល់​អ្នក​ដែល​ជក់​បារី​មាន​បំ​ណង​ផ្តាច់ ដើម្បី​ជា​ការ​រួម​ដំណើរ​​ឧបត្ថម្ភ​ក្នុង​រយៈ​ពេល​ដែល​ផ្តាច់​ជក់​បារី ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ផ្តាច់​ជក់​បារី​និង​ការ​ពារ​មិន​ឱ្យ​ញៀន​ឡើង​វិញ​។

បង​ដង​វ៉ាន់​យុង នៅ​ផ្លូវ​វ៉ទ្រឿង​ត្វង ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ អ្នក​ជក់​បារី​ជិត​ ៤០ ឆ្នាំ​ ហើយ​ផ្តាច់​ជក់​បាន​ ៨ ឆ្នាំ​ចែក​រំ​លែក៖ “ការ​ផ្តាច់​ជក់​បារី សំ​ខាន់​បំ​ផុត​គឺ​ប្តេជ្ញា​ចិត្ត​ខ្លួន​ឯង គឺ​ដើម្បី​សុខ​ភាព​ខ្លួន​យើង​និង​សាច់​ញាតិ​។ បើ​ចង់​ផ្តាច់ ត្រូវ​រិះ​រកមធ្យោ​បាយ​ រៀន​បទ​ពិសោធន៍​ពី​មនុស្ស​ទាំង​ឡាយ​ដែល​ផ្តាច់បារី​ជោគ​ជ័យ​ ការ​ពិគ្រោះ​ពី​គ្រូ​ពេទ្យ​។ល។ ខ្ញុំ​ប្រើ​កៅ​អៀក​ដើរ​ហាត់​ប្រាណ ធ្វើ​ការ​ងារ​មិន​ឱ្យ​ទំ​នេរដៃ​ ដើម្បី​បំ​ភ្លេច​ការ​ជក់​បារី”៕            

                                   ហ្វិញ​ហ្វា-លីសៀ

ចែករំលែកអត្ថបទ