19/12/2022 - 15:16

ព្រួត​ដៃ​អភិរក្ស​វប្ប​ធ​ម៌​ខ្មែរ​

មហោ​ស្រព​តន្ត្រី​ភ្លេង​ពិណ​ពាទ្យ​និង​របាំ​ប្រពៃ​ណី​ខ្មែរ​នៅ​ខេត្ត​បាក​លីវ (ហៅ​កាត់​ថា មហោ​ស្រព) ទើប​តែ​បញ្ចប់​ដោយ​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ល្អ​ប្រសើរ​ជា​ច្រើន​។ ពិសេស​ មហោ​ស្រព​បាន​ជួយ​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ភាព​ជឿជាក់​ក្នុង​ការ​អភិរក្ស​វប្បធម៌​ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្លា​របស់​ជន​ជាតិ​។

ប្អូន​ៗក្រុម​សិល្បៈ​វត្ត​អណ្ដូង​ចេក​មាស​ សម្ដែង​របាំ​ប្រ​ជា​ប្រិយ។

មហោ​ស្រព បាន​ទាក់​ទាញ​ក្រុម​សិល្បៈ​ចំ​នួន​ ៨  មក​ពី​ស្រុក​  ទីរួម​ខេត្ត​  និង​ក្រុង​ទាំង​ ៧  ក្នុង​ខេត្ត។  ក្រុម​សិល្បៈ​នីមួយ​ៗ​ចូល​រួម​ប្រ​ឡង​ប្រគំ​តន្ត្រី​និង​របាំ​ប្រ​ជា​ប្រិយ។ ដែល​មាន​ខ្លឹម​សារ​ស្ងើច​សរ​សើរ​បក្ស​ ស្ងើច​សរ​សើរ​អ៊ំ​ហូ; ស្ងើច​សរ​សើរ​ប្រវេណី​សាម​គ្គី​រួប​រួម​គ្នា​ រវាង​សហ​គមន៍​ជន​ជាតិ​ទាំង​ ៣ កិញ-ខ្មែរ​-ចិន​ ក្នុង​ការ​តស៊ូ​ កសាង​ និង​ការ​ពារ​មាតុ​ភូមិ​ ការ​ពារ​កោះ​ សមុទ្រ​របស់​មាតុ​ភូមិ​ ដំ​ណាក់​កាល​កសាង​និង​អភិវឌ្ឍ​របស់​ភូមិ​ភាគ​។ មហោ​ស្រព ត្រូវ​បាន​រៀប​ចំ​ឡើង​សំ​ដៅ​អភិរក្ស​តម្លៃ​វប្ប​ធម៌​ ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​។ នេះ​ជា​ឱកាស​សម្រាប់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​ស្នា​ដៃ​សិល្បៈ​ ព្រួត​ដៃ​ថែ​រក្សា​វប្ប​ធម៌​ដ៏​ថ្លៃ​ថ្លា​របស់​ជន​ជាតិ​។ ទន្ទឹម​នឹង​នោះ​ ដើម្បី​មាមីង​កម្សាន្ត​អា​រម្មណ៍​ជា​មួយ​នឹង​បទ​ភ្លេង ចម្រៀង ក្បាច់​រាំ​ប្រពៃ​ណី​របស់​ជន​ជាតិ​; ព្រួត​ដៃ​ អភិរក្ស​វប្ប​ធម៌​ដ៏​ថ្លៃ​ថ្លា​និង​កសាង​ចលនា​វប្ប​ធម៌​ សិល្បៈ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

របាំ​ឆៃ​យុាំរបស់​ក្រុម​សិល្បៈ​វត្ត​អណ្ដូង​ចេក​មាស​។

ភ្លេង​ពិណ​ពាទ្យ តែង​បាន​ប្រគំ​ក្នុង​ពិធី​បុណ្យ​ផ្សេង​ៗរបស់​ជន​រួម​ជាតិ​ខ្មែរ​។

ប្អូន​ឡេ​បាវ​ចូវ​ អា​យុ ១១ ឆ្នាំ​ សមា​ជិក​ក្រុម​ភ្លេង​វត្ត​អណ្ដូង​ចេក​មាស​ ស្រុក​ហ្វា​ប៊ិញ​ ឱ្យ​ដឹង​៖ “ប្អូន​សប្បាយ​ណាស់​ ពេល​បាន​វត្ត​ជ្រើស​ចូល​ក្រុម​ ដើម្បី​ហ្វឹក​ហាត់​រាំ​និង​ច្រៀង។ បន្ទាប់​ពី​ធ្វើ​ការ​ហាត់​សម្ដែង ប្អូន​ចេះ​ក្បាច់​របាំ រាំ​វង់​ រាំ​ប្រ​ពៃ​ណី។ល។ ម៉្លោះ​ហើយ​ ប្អូន​កាន់​តែ​មាន​មោទ​នភាព​និង​ស្រ​ឡាញ់​វប្ប​ធម៌​ប្រពៃ​ណី​របស់​ជន​ជាតិ​”។ ចំ​ណែក​លោក​យឺ​យ៉ាន នៅ​ឃុំ​វិញ​ប៊ិញ​ ស្រុក​ហ្វា​ប៊ិញ​ ឱ្យ​ដឹង​៖ “ខេត្ត​រៀប​ចំ​មហោ​ស្រព មាមីង​ខ្មែរ​រីក​រាយ​គ្រប់​គ្នា​ ពី​ព្រោះ​បាន​កម្សាន្តអា​រម្មណ៍​ជា​មួយ​បទ​ភ្លេង របាំ​និង​ចម្រៀង​របស់​ជន​ជាតិ​។ ទន្ទឹម​នឹង​នោះ​ ក៏​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ បង្ក​លក្ខ​ណៈ​ដល់​ជន​រួម​ជាតិ​ខ្មែរ​មាន​ឱកាស​បាន​ដោះ​ដូរ រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ព្រួត​ដៃ​គ្នា​ ថែ​រក្សាវប្ប​ធម៌​ប្រពៃ​ណី​ពី​ជំ​នាន់​មួយ​ទៅ​ជំនាន់​មួយ​”។

លោក​ស្រី​ត្រឹង​ធី​ឡាង​ភឿង​ នាយិកា​មន្ទីរ​វប្ប​ធម៌​ ព័ត៌​មាន​ ​កីឡានិង​ទេស​ចរណ៍​ ឱ្យ​ដឹង​៖  “ជន​រួម​ជាតិ​ខ្មែរ​ មាន​ឃ្លាំងឧបករណ៍​ភ្លេង របាំ ដ៏​សម្បូរ​បែប​និង​ល្អ​ផូរ​ផង់​។ ក្នុង​នោះ​ ឧបករណ៍​ភ្លេង​ពិណ​ពាទ្យ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ពិធី​បុណ្យផ្សេង​ៗ​ក្នុង​វត្ត​អា​រាម​ ពិធី​បុណ្យ​ប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ បច្ចុប្បន្ន​ ភ្លេង​ពិណ​ពាទ្យ ចម្រៀង​និង​ក្បាច់​រាំ បាន​ក្លាយ​ជា​ចំ​ណី​អា​រម្មណ៍​ មិន​អាច​ខ្វះ​បាន​នៅ​តាម​ភូមិ​ស្រុក​របស់​ជន​រួម​ជាតិ​ខ្មែរ​”៕ 

                         លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ