រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែននានាចំណុះកងទ័ពការពារព្រំដែនសុកត្រាំង បានរៀបចំទម្រង់ឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ជាច្រើនដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ; រួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីគោរពច្បាប់ រក្សាសន្តិសុខព្រំដែនតំបន់សមុទ្ររបស់ខេត្ត។
កម្មាភិបាល យុទ្ធជនកងនាវាចរណ៍ ២ កងទ័ពការពារព្រំដែនសុកត្រាំង
ស្វែងយល់សៀវភៅច្បាប់។
ប៉ុស្តិ៍ការពារព្រំដែននានា មានទម្រង់ឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ជាច្រើន ដូច៖ រៀបចំការប្រឡងសរសេរ វេទិកា ដើម្បីលើកទឹកចិត្តកម្មាភិបាល យុទ្ធជនស្វែងយល់ច្បាប់។ ឆ្លងតាមរយៈនោះ លើកកម្ពស់ស្មារតី កម្មាភិបាល យុទ្ធជន គោរពច្បាប់ វិន័យ និងបទប្បញ្ញត្តិក្នុងអង្គភាព និងសមត្ថភាពអនុវត្តច្បាប់ក្នុងការបំពេញភារកិច្ចជាក់ស្តែង។ វរសេនីយ៍ត្រី លីវ៉ាន់តៀង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញចូវ ឱ្យដឹង៖ “អង្គភាពបានកសាងផែនការ និងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ ជំរុញការឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ដល់កម្មាភិបាល យុទ្ធជន និងប្រជាជន។ ឆ្លងតាមរយៈនោះ កម្មាភិបាល យុទ្ធជន ពង្រីកភាពវិជ្ជមាន ឈានមុខក្នុងការរៀនសូត្រ ស្វែងយល់សិក្សាស្រាវជ្រាវអំពីច្បាប់។ ទន្ទឹមនឹងនោះ សកម្មឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជាជន។ ផ្តើមពីនោះ ជួយប្រជាជនអនុវត្តល្អនូវសេចក្តីកំណត់នៃច្បាប់ និងព្រួតដៃរួមជាមួយនឹងកងទ័ពការពារព្រំដែន រក្សាលំនឹងសន្តិសុខព្រំដែនសមុទ្រ”។
ប៉ុស្តិ៍ការពារព្រំដែនវិញហាយ រៀបចំវេទិកាស្វែងយល់ច្បាប់។
ថ្មីៗនេះ ប៉ុស្តិ៍ការពារព្រំដែនវិញហាយ បានរៀបចំវេទិកា “កម្មាភិបាល យុទ្ធជនក្នុងអង្គភាព ភ្ញាក់រលឹកដោយខ្លួនឯង លត់ដំខ្លួនឯង គោរពច្បាប់រដ្ឋ វិន័យកងទ័ពម៉ឺងម៉ាត់ និងកសាងអង្គភាពសណ្តាប់ធ្នាប់ រៀបរយ បៃតង ជ្រះ ស្អាត”។ វេទិកាបានទាក់ទាញកម្មាភិបាល យុទ្ធជនជាច្រើនស្វែងយល់អំពីច្បាប់រដ្ឋ វិន័យកងទ័ព; ពិភាក្សាអំពីការគោរពបទប្បញ្ញត្តិគ្រប់គ្រងកងទ័ព សេចក្តីកំណត់របស់អង្គភាព; កត់សម្គាល់ និងឆ្លើយបំភ្លឺអំពីទស្សនៈ ការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជនការពារព្រំដែន ចំពោះការកសាងអង្គភាពសណ្តាប់ធ្នាប់ រៀបរយ បៃតង ជ្រះ ស្អាត។ យុទ្ធជនហ្វិញជីតាយ នៅប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឱ្យដឹង៖ “ឆ្លងតាមរយៈវេទិកានេះ ជួយឱ្យខ្ញុំនិងសមមិត្តក្នុងអង្គភាពលើកកម្ពស់ស្មារតីភ្ញាក់រលឹកដោយខ្លួនឯង លត់ដំខ្លួនឯងក្នុងការគោរពច្បាប់រដ្ឋ វិន័យកងទ័ព និងបទប្បញ្ញត្តិរបស់អង្គភាព។ ក្នុងដំណើរបំពេញការងារ រៀនសូត្រនៅអង្គភាព ខ្ញុំតែងខិតខំ ត្រៀមទទួលនិងសម្រេចឆ្នើមរាល់ភារកិច្ចដែលប្រគល់ឱ្យ។ បំផុតគឺខ្ញុំមានចំណេះដឹងគ្រប់គ្រាន់អំពីច្បាប់ ដើម្បីផ្សព្វផ្សាយជូនមាមីងខ្មែរ គោរពបទប្បញ្ញត្តិនៃច្បាប់ឱ្យបានត្រឹមត្រូវ”។
ប៉ុស្តិ៍ការពារព្រំដែននានា នៅទាំងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ ធ្វើការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដោយរូបភាពជាច្រើន ដូច៖ រៀបចំប្រជុំជីវកិច្ច ពិភាក្សារួមយោបល់ ឃោសនាចល័ត ចែកចាយខិត្តប័ណ្ណប្រើប្រាស់ ប្រព័ន្ធបាណូ ពាក្យស្លោក ឧគ្ឃោសនស័ព្ទក្នុងផ្ទៃក្នុង។ល។ ប្រមូលផ្តុំទៅលើខ្លឹមសារ ដូច៖ ផ្សព្វផ្សាយឯកសារបទដ្ឋានច្បាប់ជាប់ពាក់ព័ន្ធ; ផ្សព្វផ្សាយច្បាប់ការពារព្រំដែនវៀតណាម ការបង្ការ ប្រឆាំងជំងឺ COVID-១៩ និងប្រឆាំងការឆ្លងដែនខុសច្បាប់។ល។ ឆ្លងតាមរយៈនោះ ជួយឱ្យប្រជាជនយល់និងព្រួតដៃរួមជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន ការពារអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្ររបស់ខេត្តបានរឹងមាំ៕
យ្វីអាញ-វិមាន