មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/12/2022 - 15:16

អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​

ដោយ​សារ​ការ​ខ្នះ​ខ្នែង​រស់​នៅ​សាមញ្ញ​និង​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ងារ​ បង​ស្រី​ហ្វិញ​ធី​កីម​កឿង​ប្រធាន​គណៈ​កម្ម​ការ​ការ​ងារ​រណសិរ្ស​ភូមិ​វិញ​ឡាក ឃុំ​វិញ​ធិញ ស្រុក​ហ្វា​ប៊ិញ​ ខេត្ត​បាក​លីវ តែង​បាន​មាមីង​គោ​រព​ស្រ​ឡាញ់​រាប់​អាន។

បង​ស្រី ហ្វិញ​ធី​កីម​កឿង​ (អាវ​ពណ៌​ស្វាយ) មក​សួរ​សុខ​ទុក្ខ​និង​ចលនា​មាមីង​ខ្មែរ​នៅ​ភូមិ​វិញ​ឡាក សកម្ម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។

ភូមិ​វិញ​ឡាក មាន​ ៣ ជន​ជាតិ​ជា​បង​ប្អូន​ គឺ​ កិញ-ខ្មែរ​-ចិន​ រួម​រស់​ជា​មួយ​គ្នា​។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ជីវ​ភាព​នៅ​ទីនេះ​នៅ​លំ​បាក​ច្រើន​ណាស់​។ ហេតុ​នោះ​ បង​ស្រី​ហ្វិញ​ធីកីម​កឿង​ តែង​រក​គ្រប់​វិធី​ដើម្បី​ជួយ​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​គ្រួសារ​លំ​បាក​លំ​នឹង​ជីវ​ភាព​។ ទន្ទឹម​នឹង​នោះ​ ឃោស​នា​ចលនា​មា​មីង​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ព្រួត​ដៃ​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។

ក្នុង​អំ​ឡុង​ ៦ ឆ្នាំ​បំ​ពេញ​ការ​ងារ​ បង​ស្រី​កីម​កឿង​ តែង​សកម្ម​ចលនា​សប្បុ​រស​ជន​សង់​ផ្ទះ​ឧបការ​គុណ​បាន​ ២ ខ្នង ផ្ទះ​មហា​សាម​គ្គីបាន​ ៦ ខ្នង ផ្ទះ​មួយ​ខ្នង​ៗ មាន​តម្លៃ​ពី​ ៧០-៨០ លាន​ដុង​; ជូន​អំ​ណោយ​បាន​ ១.៥០០ ចំ​ណែក​ អង្ករ​ជាង​ ១០ តោន​ និង​គ្រឿង​ឧប​ភោគ​បរិភោគ​ផ្សេង​ៗ ទៀត​។ល។ ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩ គិត​ជា​ទឹក​ប្រាក់​ជាង​ ៣,៣ ពាន់​លាន​ដុង​។ ក្រៅ​ពី​នោះ​ ក្នុង​ដំ​ណាក់​កាល​ជំងឺ​ COVID-១៩ គាត់​នៅ​ទាំង​ចលនា​បង​ប្អូន​នារី​បង្កើត​ក្រុម​ “អា​ហារ​សប្បុរស” ជួយ​ដល់​អ្នក​ក្រលំ​បាក​និង​បង្កើត​ក្រុម​សប្បុ​រស​ធម៌​ រៀង​រាល់​ខែ​ជំ​នួយ​អង្ករ ១០ គី​ឡូ​ក្រាម​ដល់​គ្រួសារ​ក្រី​ក្រ​ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​នៅ​ក្នុង​ភូមិ​ចំ​នួន​ ២៨ គ្រួ​សារ​។ លោក​សើុង​ត្រែ ឱ្យ​ដឹង​៖ “និយាយ​ពី​បង​ស្រី​កីម​កឿង​ អ្នក​ណា​ក៏​ស្រ​ឡាញ់​រាប់​អាន​គាត់​ទាំង​អស់​ពី​ព្រោះ​គាត់​ជា​កម្មាភិ​បាល​ជិត​ដិត​នឹង​ប្រ​ជា​ជន​ តែង​ជួយ​អ្នក​រាល់​គ្នា​ដោយ​អស់​ពី​ចិត្ត​។ គាត់​បាន​ចលនា​សប្បុ​រស​ឧបត្ថម្ភ​អង្ករ មី ទឹក​ប្រាក់​។ល។ ដើម្បី​មាមីង​បាន​ឆ្លង​ផុត​ការ​លំ​បាក​។ ទឹក​ចិត្ត​សប្បុ​រសរ​បស់​បង​ស្រី យើង​ខ្ញុំ​គោ​រព​ស្រ​ឡាញ់​រាប់​អាន​គាត់​ណាស់​”។

លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​វិញ​ធិញហឿវ៉ាន់​ក្វាង ឱ្យ​ដឹង​៖ “ជា​ច្រើន​ឆ្នាំ​មក​នេះ​ បង​ស្រី​ហ្វិញ​ធី​កីម​កឿង​ តែង​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ងារ​ បំ​ផុត​គឺ​ក្នុង​ការ​ឧបត្ថម្ភ​មា​មីង​ក្រីក្រ​ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ភូមិ​ភាគ​។ អា​ស្រ័យ​ការ​ចលនា​យ៉ាង​សកម្ម​របស់​គាត់​ ទើប​បង​ប្អូន​ជន​ជាតិ​កិញ-ខ្មែរ​-ចិន​ រស់​នៅ​សាម​គ្គី សកម្ម​ព្រួត​ដៃ​រួម​ជា​មួយ​នឹង​ភូមិ​ភាគ​ កសាង​ជន​បទ​ថ្មី​”។

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​នោះ​ បង​ស្រីហ្វិញ​ធីកីម​កឿង​ បាន​ស្ងើច​សរ​សើរ​នៅ​ក្នុង​អង្គ​សន្និ​បាត​ស្ងើច​សរ​សើរ​ប្រ​ធាន​រណសិរ្ស​ថ្នាក់​ឃុំ​ និង​ប្រ​ធាន​គណៈ​កម្ម​ការ​ការ​ងារ​រណ​សិរ្ស​គំរូ​ក្នុង​ទូទាំង​ប្រ​ទេស​ ដំ​ណាក់​កាល​ឆ្នាំ​ ២០១៧-២០២២ ៕

                                 យ្វី​អាញ-វិមាន​       ​

ចែករំលែកអត្ថបទ