មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/12/2022 - 14:46

ប្តីប្រ​ពន្ធ​ស្រុះ​ស្រួល​គ្នា​

បង​យ័ញ​ឡាញ​ នៅ​ភូមិ​រ៉ាច់​ធៀ ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង រៀប​រាប់​ថា​ ដោយ​សារ​ប្ដី​ប្រ​ពន្ធ​គាត់​ស្រុះ​ស្រួល​គ្នា​ ទើប​មាន​លទ្ធ​ភាព​ចិញ្ចឹម​កូន ២ នាក់​រៀន​មហា​វិទ្យា​ល័យ និង​សេស​សល់​បាន​ប្រាក់​ខ្លះ​ទិញ​ដី​ស្រែ​បន្ថែម។

ប្តីប្រ​ពន្ធ​បង​យ័ញ​ឡាញ​កំ​ពុង​ចាក់​នំ។

និយាយ​ពី​កូន​គាត់​ទាំង ២ នាក់ បង​ស្រី​អ៊ុក​កៀ ប្រ​ពន្ធ​បង​ឡាញ​ រំភើប​ឱ្យដឹង៖ “កូន​ស្រី​ច្បង​រៀន​ចប់​មហា​វិទ្យា​ល័យ​ព័ត៌​មាន​វិទ្យា​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ សព្វ​ថ្ងៃ​កំ​ពុង​ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​បរទេស​នៅ​ប៊ិញ​យឿង។ ចំ​ណែក​កូន​ប្រុស​ពៅ កំ​ពុង​សិក្សា​ឆ្នាំ​ទី ២ មហា​វិទ្យា​ល័យ​បច្ចេក​ទេស​ជួស​ជុល​រថ​យន្ត​នៅ​សា​កល​វិទ្យា​ល័យ​គឺវ​ឡុង​នៅ​ឯខេត្ត​វិញ​ឡុង”។ ចំ​ពោះការ​ជ្រើស​រើស​មុខ​វិជ្ជា​សិក្សា​របស់​កូន​ទាំង ២ នាក់ បង​យ័ញ​ឡាញ​ ឱ្យដឹង៖ “កូនៗ​ខ្ញុំ​បាន​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​ផ្ដល់​ពិគ្រោះ រួច​មក​ផ្ទះ​សួរ​យោ​បល់​ប្តី​ប្រ​ពន្ធ​ខ្ញុំ តើ​កូន​រៀន​មុខ​វិជ្ជា​នេះ​បាន​ទេ។ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មិន​ច្បាស់​លាស់ គ្រាន់​តែ​ប្រាប់​កូន​ឱ្យ​រៀន​នូវ​មុខ​វិជ្ជា​ណា​ដែល​កូន​ពេញ​ចិត្ត​ ឪពុក​ម្តាយ​អាច​មាន​លទ្ធ​ភាព​ចិញ្ចឹម​កូនៗ​ឱ្យ​រៀន​រហូត​ដល់​ចេញ​សា​លា​ដូច​មិត្ត​ភក្តិ”។

បង​យ័ញ​ឡាញ​។

ដើម្បី​ជឿ​ជាក់​ក្នុង​ការ​គិត​គូរ​ឱ្យ​កូន​ៗ​ទាំង ២ នាក់​រៀន​សូត្រ​បាន​ជោគ​ជ័យ គឺ​ជា​ដំ​ណាក់​ការ​ជម្នះ​លំ​បាក​ គិត​គូរ​វែង​ឆ្ងាយ​របស់​គ្រួសារ​បង​ស្រី​អ៊ុក​កៀ។ តាម​ការ​រៀប​រាប់​របស់​ប្តី​ប្រ​ពន្ធ​បង​ឡាញ​ រយៈ​កាល​ជាង ២០ ឆ្នាំមុន ពេល​រៀប​ការ​ចេញ​នៅ​ដោយ​ឡែក ពីរ​នាក់​ប្តី​ប្រ​ពន្ធ​គាត់​បាន​ឪពុក​ម្តាយ​ចែក​ដី​ស្រែ​បាន​ ៣ កុង​។ គាត់​ប្រ​កប​ការ​ងារ​ស្រែ​ចម្ការ​និង​ធ្វើ​ការ​ឈ្នួល​បន្ទាប់​បន្សំ ប៉ុន្តែ​មិន​ឃើញ​សេស​សល់​សោះ ម៉្លោះ​ហើយ បង​ស្រី​អ៊ុក​កៀ ពិភាក្សា​ជា​មួយ​នឹង​ប្តី​ឆ្លៀត​ពេល​ទំ​នេរ​ពី​ការ​ងារ​ស្រែ​ចម្ការ បង​ស្រីធ្វើ​នំបំ​ពង់​ស្លឹកតឺយ​លក់​នៅ​ផ្សារ​ឃុំ។ ពេល​ឃើញ​បង​ស្រី​ដឹក​អី​វ៉ាន់​សំ​ពីង​សំ​ពោង​ទៅ​លក់​នៅ​ផ្សារ​ស្រុក​ បង​ឡាញ​ទ្រាំ​មិន​បាន​ ទើប​ឆាប់​ក្រោក​ពី​ដំ​ណេក​ដើម្បី​ជួយ​រៀប​ចំ​ឌុប​បង​ស្រី​ទៅ​ផ្សារ រួច​ទើប​វិល​មក​ផ្ទះ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ។ អា​ស្រ័យ​ប្តី​ប្រ​ពន្ធ ស្រុះ​ស្រួល​គ្នា​ កូនៗ​ទាំង​ ២ នាក់​ចូល​ចិត្ត​ស្រ​ឡាញ់​ការ​សិក្សា ម្ល៉ោះ​ហើយ ជីវ​ភាព​គ្រួសារ​ចាប់​ផ្តើម​ឈាន​ឡើង​ជា​បណ្តើរៗ។

ដោយ​មាន​ចរិត​ឧស្សាហ៍​ព្យា​យាម​ពល​កម្ម​ផលិត ចាយ​វាយ​ប្រិត​សំ​ចៃ សន្សែ​សន្សំ​ប្រាក់​ទិញ​ដី​ស្រែ​ម្តង​បន្តិចៗ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន គ្រួសារ​គាត់​ទិញ​បាន​ដី​ស្រែ​ចំ​នួន ២៣ កុង​ ដូច្នេះ គាត់​ជឿ​ជាក់​លើ​ខ្លួនឯង​ថា​ អាច​គិត​គូរ​ឱ្យ​កូនៗ រៀន​មហា​វិទ្យា​ល័យ​បាន​។ បង​ស្រី​អ៊ុក​កៀ ឱ្យដឹង៖ “កូន​ស្រី​ច្បង​ចេញ​សាលា​ ទើប​ដល់​កូន​ប្រុស​ពៅ​ចូល​រៀន​មហា​វិទ្យា​ល័យ ម៉្លោះ​ហើយ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មិន​សូវ​បា​រម្ភ​ប៉ុន្មាន​នោះ​ទេ។ កាល​នៅ​រៀន​ថ្នាក់​ចំ​ណេះ​ទូទៅ  ពួក​គេ​បាន​រៀន​នៅ​សាលា​អន្តេ​វាសិក​ទាំង​ពីរ​នាក់ បាន​រដ្ឋ​គិត​គូរ​ទាំង​ស្រុង”។

ឥឡូវ បង​ឡាញ​ឈប់​ទៅ​ការ​ឈ្នួល ប៉ុន្តែ​ឆ្លៀត​ពេល​ទំ​នេរ គាត់​ទៅ​លក់​នំ​ជា​មួយប្រ​ពន្ធ។ បាន​ប្តី​ជួយ​ឌុប​អី​វ៉ាន់ ដូច្នេះ បង​ស្រី​ទៅ​លក់​នៅ​ផ្សារ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​ គាត់​ធ្វើ​នំ​ច្រើន​ជាង​មុន ម៉្លោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​គួរ​សម​។ បង​ស្រី​កៀ ឱ្យដឹង​ដោយ​ក្តី​រីក​រាយ៖ “ឥឡូវ​នេះ ប្ដីខ្ញុំ​គាត់​ជា​អ្នក​ចាក់​នំ។ អតិ​ថិជន​សរ​សើរ​ថ្វីដៃ​គាត់​មិន​ដាច់​ពី​មាត់”៕

                                      ហា​ថាញ-មុនី

ចែករំលែកអត្ថបទ