នៅសន្និបាតផ្សព្វផ្សាយសេចក្តីសម្រេចនិងកម្មវិធីលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនរួមជាតិភាគតិច ទើបបានក្រសួងអប់រំនិងបណ្តុះបណ្តាល រៀបចំឡើងដោយរូបភាពផ្ទាល់និងតាមអនឡាញ មានសំណើសំខាន់ៗជាច្រើនរបស់អ្នកតំណាងត្រូវបានកត់សម្គាល់។
គ្រូបង្រៀនវ័យក្មេងជនជាតិខ្មែរទាំងពីរនាក់ នៅមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ នៃសាកលវិទ្យាល័យត្រាវិញ កំពុងដោះដូរពីខ្លឹមសារបណ្តុះបណ្តាលមុខវិជ្ជាគរុកោសល្យភាសាខ្មែរ។
តាមរបាយការណ៍របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល កម្មវិធីបង្រៀនភាសាជនជាតិបាននិងកំពុងតែអនុវត្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ផ្តើមពីនោះ សិស្សជនជាតិភាគអភិវឌ្ឍបានសមត្ថភាពខាងភាសា មានការស្រឡាញ់ចូលចិត្តភាសាជនជាតិខ្លួន រួមចំណែកអភិរក្ស អភិវឌ្ឍតម្លៃភាសារបស់ជនរួមជាតិភាគតិច។
ជាក់ស្តែងសឱ្យឃើញតួនាទីរបស់គ្រូបង្រៀន ភាសាជនជាតិភាគតិចគឺសំខាន់ណាស់។ លោកគ្រូង្វៀងតឹងលឹក នាយកសាលាបឋមសិក្សា ថាច់ធា ស្រុកតាមប៊ិញ ខេត្តវិញឡុង ឱ្យដឹង៖ “សាលាមានផែនការបង្រៀនអក្សរខ្មែរដល់សិស្សចាប់ពីថ្នាក់ទី ១ ប៉ុន្តែខ្វះគ្រូបង្រៀន។ អាស្រ័យហេតុនោះ ខណៈសាលាបានផ្នែកអប់រំចាត់គ្រូបង្រៀនដែលបញ្ចប់ការសិក្សាគរុកោសល្យភាសាខ្មែរពីសាកលវិទ្យាល័យត្រាវិញ សាលាក៏បានចាត់ឱ្យចូលថ្នាក់បង្រៀនភ្លាម។ ភាគច្រើនគ្រូបង្រៀនអក្សរខ្មែរដែលទើបចាត់មកសុទ្ធសឹងបានរៀនសូត្រត្រឹមត្រូវ ម្ល៉ោះហើយ បង្រៀនបានល្អណាស់”។ បញ្ហាលំបាករបស់សាលាថាច់ធា ក៏ជាបញ្ហាលំបាករួមរបស់សាលារៀននានានៅតំបន់ជនរួមជាតិផងដែរ ។ លោកគ្រូង្វៀងង៉ុកខ្វាង ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកត្រាអូង ខេត្តវិញឡុង ឱ្យដឹង៖ “នៅកម្រិតមត្តេយ្យ មានសិស្សជនជាតិភាគតិចជាច្រើននិយាយភាសាវៀតមិនស្ទាត់ ម្ល៉ោះហើយមានសាលាខ្លះបានចាត់គ្រូបង្រៀនជនជាតិខ្មែរមកបង្រៀន ដើម្បីងាយស្រួលពន្យល់ដល់ប្អូនពេលរៀនភាសាវៀត និងអាចរៀនទាន់មិត្តភក្តិរួមថ្នាក់។ ប៉ុន្តែគ្រូបង្រៀនជនជាតិខ្មែរនៅកម្រិតមត្តេយ្យ បានបណ្តុះបណ្តាលតែមុខជំនាញអប់រំមតេ្ដយ្យប៉ុណ្ណោះ ម្ល៉ោះហើយប្រសិទ្ធភាពបង្រៀនមិនទាន់បានខ្ពស់”។ អ្នកគ្រូវិញធីង៉ុកទ្រិញ ជាគ្រូបង្រៀនឆ្នើមសាលាមតេ្ដយ្យតឹងមី ស្រុកត្រាអូង ជាអ្នករៀបរៀងបធានបទសម្រាប់បង្រៀនភាសាវៀតដល់កុមារអាយុ ៥ ឆ្នាំមុនពេលចូលរៀនថ្នាក់ទី ១។ អ្នកគ្រូទ្រិញ ឱ្យដឹង៖ “ខ្ញុំរៀបរៀងបធានបទ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងដែលបង្រៀនច្រើនឆ្នាំនៅសាលាតំបន់ជនរួមជាតិខ្មែរ ប៉ុន្តែមុខជំនាញប្រាកដរបស់ខ្ញុំគឺគ្រូបង្រៀនមតេ្ដយ្យដដែល ម្ល៉ោះហើយបធានបទនៅមានកម្រិតនៅឡើយ”។
អ្នកគ្រូវិញធីកឹមវ៉ឹង ជាគ្រូបង្រៀនជនជាតិខ្មែរ (អាវខៀវ) និងមិត្តរួមអាជីពនៅសាលាមត្តេយ្យតឹងមី កំពុងធ្វើឧបករណ៍បង្រៀន ដើម្បីសិស្សជនជាតិក្តាប់មេរៀនបានងាយស្រួល។
ចំពោះតថភាពដែលបានអ្នកតំណាងជាច្រើនលើកឡើងក្នុងសន្និបាតខាងលើ អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល ង៉ោធីមិញ បានសំណូមពរដល់គ្រឹស្ថានអប់រំនានា គប្បីអនុវត្តល្អការងារបណ្តុះបណ្តាល បំពាក់បំប៉ន យកចិត្តទុកដាក់បើកមុខវិជ្ជាបណ្ដុះបណ្ដាលគ្រូបង្រៀនអន្តរវិញ្ញាសា។ ទន្ទឹមនឹងនោះ គប្បីសហការជាមួយនឹងភូមិភាគនានាកសាងផែនការបណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិ ដើម្បីសមស្របទៅនឹងតម្រូវការជាក់ស្តែង៕
ហាថាញ-ប្រែសម្រួល៖ លីសៀ