តាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកាម៉ាវ រយៈពេលកន្លង កងទ័ពការពារព្រំដែនខេត្ត បានសហការអនុវត្តមានប្រសិទ្ធភាព កម្មវិធីជាតិស្តីពីការបង្ការប្រឆាំងបទល្មើស។ ទន្ទឹមនឹងនោះ ម្ចាស់ការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស កិបកេង រំលោភបំពានលើកុមារ រត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្ម លួចប្លន់ទ្រព្យសម្បត្តិ និងបង្ក្រាបទីតាំងបាបគ្រោះសង្គម។
កងទ័ពការពារព្រំដែនកាម៉ាវផ្សព្វផ្សាយដល់អ្នកនេសាទអំពីការបង្ការប្រឆាំងបទល្មើស។
តាមរយៈនោះ កងទ័ពការពារព្រំដែនកាម៉ាវបានរួមបញ្ចូលនិងអនុវត្តជោគជ័យរឿងក្ដី ៤ ករណី ផែនការវិជ្ជាជីវៈ ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទចំនួន ៣៣។ ចាប់និងធ្វើបណ្ដឹង ១៨ករណី ដោយមានមុខសញ្ញា ៣២ នាក់។ ចាប់ឃាត់ខ្លួននិងពិន័យរដ្ឋបាល ៩១៣ ករីណី ដោយមានមុខសញ្ញា ១.៣១៧ នាក់ ប្រមូលបង់ចូលថវិការដ្ឋជាង ១២ ពាន់លានដុង។ រឹបអូសប្រេង D.O ៣៣៩.២២៧ លីត្រ បារីខុសច្បាប់ ៨.០២៤ កញ្ចប់ សត្វពង្រូលរស់ ៨៧៦ គីឡូក្រាម ស្រកាសត្វពង្រូលស្ងួត ៣០១ គីឡូក្រាម ឈ្លើងសមុទ្រ ៩៩៦ គីឡូក្រាម និងវត្ថុតាងដ៏មានតម្លៃផ្សេងៗជាច្រើនទៀត។ រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម នៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត៕
ប្រភពៈ កាសែតកាម៉ាវ - ប្រែសម្រួល៖ លេងមី