31/10/2022 - 14:23

ហ៊ឹង​ហោយ​ ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​បាន​ល្អ​

ដំណាក់​សុខា​ភិបាល​ឃុំ​ហ៊ឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ខេត្ត​បាក​លីវ​ ត្រូវ​បាន​វិនិ​យោគ​មូល​ដ្ឋាន​ សម្ភារៈ​ គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់​គ្រាន់​ ដូច្នេះ​អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​។​

វេជ្ជ​បណ្ឌិត​ដំណាក់​សុខា​ភិបាល​ហ៊ឹង​ហោយ​ កំ​ពុង​ពិនិត្យ​ជំងឺ​ឱ្យ​ប្រ​ជា​ជន

ឆ្នាំ​ ២០១៩ ដំណាក់​សុខា​ភិបាល​ឃុំ​ហ៊ឹង​ហោយ​ ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​រឹង​មាំ​ដោយ​មាន​បន្ទប់​មុខ​ងារ​ចំ​នួន​ ១៣ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់​គ្រាន់​។​ ពិសេស​ មាន​កម្មា​ភិបាល​ពេទ្យ​ ៩នាក់​ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ម្នាក់​ និង​កម្មា​ភិបាល​ពេទ្យ​ឯទៀត​តែង​បាន​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ជា​ប្រ​ចាំ​ ដើម្បី​ធានា​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ដល់​ប្រ​ជា​ជន​។​ បច្ចុប្បន្ន​ មធ្យម​ក្នុង​មួយ​ខែ ដំណាក់​សុខា​ភិបាល​ពិនិត្យ​ និង​ផ្តល់​ថ្នាំ​ដល់​មាមីង​ជិត​ ១.០០០ លើក​នាក់​។​

វេជ្ជ​បណ្ឌិត​ពុង​វ៉ាន់​វ៉ូវ ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ ឱ្យ​ដឹង​៖ “ជា​ឃុំ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម៉្លោះ​ហើយ​បុគ្គ​លិក​តែង​មាន​អា​កប្ប​កិរិយា​បម្រើ​ការ​ងារ​ល្អ​អស់​ពីចិត្ត​ពីថ្លើម​ក្នុង​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​។​ ក្នុង​ការ​ពិនិត្យ​ជំងឺ​ ពេល​ឃើញ​ករណី​ជំងឺ​ធ្ងន់​ធ្ងរ​ គឺ​ដំ​ណាក់​ធ្វើ​លិខិត​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​ភ្លាម​។​ ក្រៅ​ពីនេះ​ ក្នុង​ការ​ពិនិត្យ​ជំងឺ​ ដំណាក់​តែង​អា​ទិភាព​ដល់​មនុស្ស​ចាស់​ កុមារ​ និង​អ្នក​ឈឺ​ធ្ងន់​ ម៉្លោះ​ហើយ​បង្ក​បាន​ទំ​នុក​ចិត្ត​ដល់​ប្រ​ជា​ជន​”។​ ទន្ទឹម​នឹង​នោះ​ ដំណាក់​សុខា​ភិបាល​នៅ​ទាំង​អនុវត្ត​ល្អ​នូវ​ការ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​អា​យុ​ក្រោម​ ១ ឆ្នាំ​សម្រេច​ជាង​ ៩៧%; សម្រាប់​កុមារ​ចាប់​ពី ០- ៣៦ ខែ​ផឹកវី​តា​មីន​A សម្រេច​អត្រា​ ៩៨,៥%; អត្រា​នៃ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ គ្រប់​វ័យ​សម្រេច​តាម​ភាគ​កម្រិត​ដែល​ផ្នែក​សុខា​ភិបាល​បាន​កំ​ណត់​។​ ក្រៅ​ពីនេះ​ ដំណាក់​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​សហ​ការី​ ១៦ នាក់​ អនុវត្ត​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ដូច​ជា​៖ គ្រុន​ឈាម​ ពង​ដៃ​-ជើង​-មាត់​… រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ផ្ទុះ​ឡើង​ ឆ្លង​រាល​ដាល​នៃ​ជំងឺ​គ្រប់​ប្រ​ភេទ​។​

អ្នក​មីង​ថាច់​ធីណុល នៅ​ភូមិ​សុក​ដូង​ ឱ្យ​ដឹង​៖ “ខ្ញុំ​ទើប​បាន​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ហែល​ ២ ខែ​មក​នេះ​ ដូច្នេះ​រវាង​ ១០ ថ្ងៃ​គឺ​ត្រូវ​ទៅ​ដំណាក់​សុខា​ភិបាល​ម្តង​ ដើម្បី​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ និង​យក​ថ្នាំ​មក​ផ្ទះ​លេប។​ រាល់​ពេល​មក​ពិនិត្យ​ជំងឺ​ វេជ្ជ​បណ្ឌិត​តែង​ណែនាំ​យ៉ាង​ហ្មត់​ចត់​ពី​របៀប​ហូប​ចុក និង​លេប​ថ្នាំ​ឱ្យ​បាន​សម​ស្រប​។​ ស្ដាប់​តាម​ការ​ណែនាំ​របស់​វេជ្ជ​បណ្ឌិត​ ក្រោយ​ពីព្យា​បាល​មួយ​រយៈ​ពេល​ កម្រិត​ជាតិ​ស្ករ​ថយ​ចុះ​ ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​”។​ ចំ​ណែក​លោក​ត្រឹង​ថាញ​តុង មក​ពិនិត្យ​ជំងឺ​ ឱ្យ​ដឹង​៖ “ជាង​ ២ ឆ្នាំ​មក​នេះ​ ខ្ញុំ​ទៅ​ដំណាក់​សុខា​ភិបាល​រៀង​រាល់​ ១០ ថ្ងៃ​ម្តង​ ដើម្បី​យក​ថ្នាំ​មក​លេប​ព្យា​បាល​សម្ពាធ​ឈាម​និង​ទឹក​នោមផ្អែម​។​ វេជ្ជ​បណ្ឌិត​ដំណាក់​ពិនិត្យ​ និង​ពិគ្រោះ​យ៉ាង​ហ្មត់​ចត់​ ពិសេស​តែង​អា​ទិភាព​ចំ​ពោះ​មនុស្ស​ចាស់​ និង​ណែនាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពីរបៀប​លេប​ថ្នាំ​ សម្រាក​ហូប​ចុក និង​ធ្វើ​លំ​ហាត់​ប្រាណ​ដោយ​ចលនា​ស្រាល​ៗ​ដើម្បី​ធានា​សុខ​ភាព​។​

វេជ្ជ​បណ្ឌិត​ពុង​វ៉ាន់​វ៉ូវ ឱ្យ​ដឹង​បន្ថែម​៖ “បច្ចុប្បន្ន​ មាមីង​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​យល់​ដឹង​ខ្ពស់​ក្នុង​ការ​បង្ការ​ជំងឺ​។​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ជំងឺ​ គឺ​ដំណាក់​គប្បី​បង្កើន​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ និង​ជំនាញ​វិជ្ជា​ជីវៈ មាន​តែ​ដូច្នេះ​ ទើប​កម្មា​ភិបាល​ពេទ្យ​បម្រើ​អ្នក​ជំងឺ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើ​ម​។​ ទន្ទឹម​នឹង​នោះ​ ក៏​សំ​ណូម​ពរ​ដល់​ផ្នែក​សុខា​ភិបាល​បំ​ពេញ​បន្ថែម​គ្រឿង​បរិក្ខារ​ពេទ្យ​សម្រាប់​ពិនិត្យ​ប៉ារ៉ា​គ្លី​និក ជំនួស​ម៉ាស៊ីន​ចាស់​ ដើម្បី​បម្រើ​ឱ្យ​បាន​ល្អ​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ​៕​ 

     យ៉ីអាញ-ទីទុយ​

ចែករំលែកអត្ថបទ