មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/10/2022 - 15:49

ស្ទូង​ស្រូវ​ដោយ​ប្រើ​បច្ចេក​វិទ្យា​ថ្មី​

រយៈ​ពេល​ ២ ឆ្នាំ​មក​នេះ​ សហករណ៍​ភឿង​ក្វាង​ (ឃុំ​ខាញ់​ប៊ិញ​តៃ​បាក់​ ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កា​ម៉ាវ) បាន​អនុវត្ត​របៀប​ស្ទូង​ស្រូវ​ដោយ​ប្រើ​ម៉ា​ស៊ីន។​ មាមីង​សមាជិក​សហករណ៍​សប្បាយ​ចិត្ត​ ព្រោះ​មិន​សូវ​ចំ​ណាយ​កម្លាំង​ពលកម្ម​ដូច​មុន​។​

ជិត​ដល់​រដូវ​កាល​ សមាជិក​សហករណ៍​ភឿង​ក្វាង​ ធ្វើ​ការ​សាប​សំ​ណាប​លើ​ផ្ទៃ​ដី​តូច (ថ្នាល) ហើយ​បាច​ជី (ភក់​និង​អង្កាម) ដំណាក់​កាល​នេះ​ អូស​បន្លាយ​ពេល​វេលា​ប្រ​មាណ​ជា ១៤ ថ្ងៃ​។​

សំ​ណាប​ត្រូវ​បាន​សមាជិក​សហករណ៍​រៀប​ដាក់​លើ​ម៉ា​ស៊ីន​។​ ដំណាក់​ការ​នេះ​ក៏​សំ​ខាន់​ណាស់​ដែរ​ ពីព្រោះ​ត្រូវ​រៀប​សំ​ណាប​ឱ្យ​ស្មើ​។​

ដោយ​សារ​ស្ទូង​ចន្លោះ​គុម្ពរង្វើល (មួយ​ជួរ​ ១០ សង់​ទីម៉ែ​ត្រ) តាម​ការ​លើក​ឡើង​របស់​មាមីង​កសិករ​ សន្ទូង​រង្វើលពន្លឺ​ព្រះ​អា​ទិត្យ​អាច​ចាំង​ចុះ​ដល់​ឫស​ស្រូវ​ ផ្ដើម​ពីនោះ​ ធ្វើ​ឱ្យ​ស្រូវ​លូត​លាស់​ល្អ​និង​មិន​សូវ​មាន​ជំងឺ​។​

កសិករ​អ្នក​បញ្ជា​ម៉ាស៊ីន​ស្ទូង​ស្រូវ​លើ​ដី​ស្រែ​ ត្រូវ​ឱ្យ​ត្រង់​ជួរ​។​

លោក​ង្វៀង​ត្រឹង​អ៊ុក ទទួល​បន្ទុក​ផ្នែក​បច្ចេក​ទេស​របស់​សហករណ៍​ ឱ្យ​ដឹង​៖ “ដោយ​មាន​ឧត្តម​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ជី ថ្នាំ​និង​ពូជ​តិច​ មេត្រី​ភាព​បរិស្ថាន​; រដូវ​កាល​កន្លង​ហើយ​ ស្រូវ​ស្ទូង​ដោយ​ម៉ាស៊ីន​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ជាង​ការ​ស្ទូង​តាម​លក្ខណៈ​ប្រ​ពៃណី​ប្រ​មាណ​ ៣០% ។​ ម្យ៉ាង​ ស្ទូង​តាម​លក្ខណៈ​ប្រ​ពៃណី​ មនុស្ស​ពីរ​នាក់​ស្ទូង​បាន​ប្រ​ហែល​ ២ កុង​ ចំ​ណែក​ស្ទូង​ដោយ​ម៉ាស៊ីន​អាច​ឡើង​ដល់​ ៧ កុង​ គឺ​ជា​ការ​ធម្ម​តា​។​ ពិសេស​ ម៉ា​ស៊ីន​ប្រើ​ប្រាស់​បាន​យូរ​អង្វែង​។​ “សហករណ៍​សព្វ​ថ្ងៃ​មាន​ម៉ា​ស៊ីន​តែ ២ គ្រឿង​ប៉ុណ្ណោះ​ យើង​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ទិញ​ថែម​ ២ គ្រឿង​ទៀត​ ដើម្បី​បម្រើ​ជូន​មាមីង​កសិករ​ក្នុង​និង​ក្រៅ​សហ​ករណ៍​ ធ្វើ​យ៉ាង​ណា​ដើម្បី​មាមីង​កសិករ​បាន​ខិត​ជិត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ កាត់​បន្ថយ​ការ​នឿយ​ហត់​ក្នុង​ការ​បង្ក​បង្កើន​ផលស្រូវ​” នាយក​សហករណ៍​ភឿង​ក្វាង​ បាន​ចែក​រំលែក​ដូច្នេះ​៕

​                 ប្រ​ភព​៖ www.baocamau.com.vn -ប្រែសម្រួល​៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ