24/10/2022 - 15:49

បាក​លីវ​ មាន​គោល​នយោ​បាយ​ជា​ច្រើន​​គិត​គូរ​ដល់​គ្រួ​សារ​មាមីង​ខ្មែរ​ក្រី​ក្រ

ច្រើន​ឆ្នាំ​កន្លង​ ខេត្ត​បាក​លីវ​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​គោល​នយោ​បាយ​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​។​ ព្រម​ជា​មួយ​នោះ​ គឺ​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ ហេតុ​នោះ​ជីវ​ភាព​បាន​ឈាន​ឡើង​ធូរ​ធារ​ជា​សន្សឹម​ៗ​។​

មាន​ប្រ​ភព​ទុន​ឧបត្ថម្ភ​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​​នៅ​ឃុំ​ហឹង​ហោយដាំ​ដំ​ណាំ​រួម​ផ្សំ​
រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​

ខេត្ត​បាក​លីវ​ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ គឺ​អត្រា​គ្រួ​សារ​ក្រី​ក្រម​ធ្យម​ភាគ​ទូទាំង​ខេត្ត​ថយ​ចុះ​នៅ​ក្រោម​ ១%។​ ក្នុង​នោះ​ តំ​បន់​ជន​បទ​មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ក្រោម​ ២%; តំ​បន់​ទីក្រុង​ (រួម​មាន​សង្កាត់​ ទីប្រ​ជុំ​ជន​) មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ក្រោម​ ១% (លើក​លែង​តែគ្រួ​សារ​ក្រី​ក្រ​មាន​មុខ​សញ្ញា​គាំ​ពារ​សង្គម​); អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​ ១% រៀង​រាល់​ឆ្នាំ​ និង​គ្មាន​គ្រួ​សារ​ក្រី​ក្រ​មាន​សមាជិក​ជាអ្នក​មាន​គុណ​បំ​ណាច់​ចំ​ពោះ​បដិវត្តន៍។​ តាម​ប្រ​​សាសន៍​លោក ​ផាង​ថាញ​យី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ ខេត្ត​បាន​ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​។​ ក្នុង​នោះ​ អា​ទិភាព​វិនិ​យោគ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​រស់​នៅ​កុះ​ករ អនុវត្ត​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​ជា​ច្រើន​ បាន​ជួយ​លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ ដូច​ជា​៖ ទទួល​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ បង្កើត​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត ឧបត្ថម្ភ​សង់​ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​មហា​សាមគ្គី​ ឧបត្ថម្ភ​រៀន​សូត្រ​ គិត​គូរ​អំ​ពី​សុខា​ភិបាល​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ឋាន​ ឱ្យ​បុល​ទុន​ដោយ​ការ​ប្រាក់​អនុ​គ្រោះ​ ដើម្បី​អភិវឌ្ឍន៍​ផលិត​កម្ម​។ល។​ អា​ស្រ័យ​ហេតុ​នោះ​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​ជីវ​ភាព​លំ​នឹង​។​

​ ផ្លូវ​ជន​បទ​នៅ​ឃុំ​ហឹង​ហោយ​ កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​
បាន​វិនិ​យោគ​សម្រេច​រួច​រាល់​។​

អ្នក​មីង​ថាច់​ធីហេវ នៅ​ឃុំ​វិញ​ត្រាច់ ក្រុង​បាក​លីវ​ គឺ​ជាគ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​ ១៦ គ្រួ​សារ​បាន​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ ឧបត្ថម្ភ​សង់​ផ្ទះ​ក្នុង​ឆ្នាំ​ ២០២២ នេះ​ (ផ្ទះ​មួយ​ខ្នង​ៗ​ឧបត្ថម្ភ​ ៥០ លាន​ដុង​)។​ អ្នក​មីង​ហេវ ឱ្យ​ដឹង​៖ “ដោយ​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​ ១ ខ្នង​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង​។​ ឥឡូវ មាន​ផ្ទះ​សម្បែង​រឹង​មាំ ម្ល៉ោះ​ហើយ​ខ្ញុំ​នឹង​នរ​ចិត្ត​ ប្រឹង​ប្រែង​បង្ក​បង្កើន​ផល ប្តេជ្ញា​នឹង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​ ចំ​ណែក​បង​ស្រី​សើុង​ធីហុង​ស៊ាង​ នៅ​ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​រដ្ឋ​ឧបត្ថម្ភ​បុល​ទុន​ដោយ​អត្រា​ការ​ប្រាក់​ទាប​ សម្ព័ន្ធ​យុវ​ជន​ឧបត្ថម្ភ​បច្ចេក​ទេស​ ដំឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ម្ល៉ោះ​ហើយ​ខ្ញុំ​បាន​កែប្រែ​ដី​ ២ កុង​ដើម្បី​ដាំ​ត្របែក​។​ ច្រើន​ឆ្នាំ​មក​នេះ​ អា​ស្រ័យ​មាន​ត្របែក​លក់​ជុំ​ឆ្នាំ​ ហេតុ​នោះ​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​បាន​ធូរ​ធារឡើង​”។​

លោក​ផាង​ថាញ​យី គូស​បញ្ជាក់​៖ “ខេត្ត​នឹង​ធានា​ប្រ​ភព​ទុន​បុល​ ១០០% ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដែល​គ្រប់​លក្ខណៈ​សម្បត្តិ​ មាន​តម្រូវ​ការ​បុល​ទុន​អភិវឌ្ឍន៍​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​; ខិត​ខំ​ធ្វើ​យ៉ាង​ណាដើ​ម្បី​អ្នក​ក្រទាំង​ ១០០% ស្ថិត​ក្នុង​កម្រិត​អា​យុ​មាន​សមត្ថ​ភាព​ពល​កម្ម​ មាន​តម្រូវ​ការ​រៀន​វិជ្ជា​ជីវៈ បាន​ឧបត្ថម្ភ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ហ្វឹក​ហ្វឺន​តម្រង់​ទិស​វិជ្ជា​ជីវៈ និង​បាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ ដើម្បី​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​ ទិស​ដៅ​ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥  GRDP មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​បាន​ ៦៧,៥១ លាន​ដុង​/ឆ្នាំ​”៕          

           លីធាន​-វិមាន​

ចែករំលែកអត្ថបទ