18/10/2022 - 09:04

អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ ខ្នះ​ខ្នែង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍ ​អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជាជន​។​

កម្មា​ភិបាល​នៃ​ដំ​ណាក់​សុខា​ភិបាល​ ពិគ្រោះ​ពី​របៀប​ថែទាំ​សុខ​ភាព​ដល់​បង​ស្រី​ហ្វិញ​ថាញ​ហ្វា ក្រោយ​ពី​ដាក់​កង​ពន្យា​កំ​ណើត​។​ 

ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​និញ សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ ក្រុម​សុខា​ភិបាល​នៅ​តាម​ភូមិ​នា​នា​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ឱ្យ​យល់​ដឹង​ពី​របៀប​បង្ការ​ប្រ​ឆាំង​ជំងឺ​មួយ​ចំ​នួន​ ដូច​៖ ជំងឺ​គ្រុន​ឈាម​ ជំ​ងឺ​ពង​ដៃ​-ជើង​-មាត់​ ជំ​ងឺ​រាកស្រួច​ស្រាវ​៘ ពិសេស​ គឺចលនា​ប្រ​ជា​ជន​ម្ចាស់​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID – ១៩។​ អា​ស្រ័យ​ហេតុ​នេះ​ ប្រ​ជា​ជន​ដឹង​ពី​របៀប​បង្ការ​ជំ​ងឺ​ដោយ​ខ្លួន​ឯង​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​ជំ​ងឺ​រាត​ត្បាត​នៅ​ភូមិ​ភាគ​ត្រូវ​បាន​គ្រប់​គ្រង​ល្អ​។​ មក​ទល់​ពេល​នេះ​ ឃុំ​អាង​និញ មាន​ជំ​ងឺ​គ្រុន​ឈាម​តែ ២ ករណី ជំ​ងឺ​ពង​ដៃ​-ជើង​-មាត់​ ៤ ករណី អត្រា​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID – ១៩ តាម​កម្រិត​អា​យុ​សម្រេច​តាម​ផែន​ការ​។​ 

វេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​

តាម​ប្រ​សាសន៍​គ្រូ​ពេទ្យ​ ង៉ោ​មិញ​វឿង អនុប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​អាង​និញ ដំ​ណាក់​តែង​ច្បាម​ភាគ​កម្រិត​ដើម្បី​អនុវត្ត​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តីពី​សុខា​ភិបាល​ ដូច​ជា​ ចាក់​វ៉ាក់សាំង​ បើក​ទូលាយ​ បង្ការ​ប្រ​ឆាំង​កង្វះ​អា​ហា​រូបត្ថម្ភចំ​ពោះ​កុមារ​ ៘ ជារៀង​រាល់​ឆ្នាំ​ កុមារ​អា​យុក្រោម​ ១ ឆ្នាំ​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ​តាម​កំ​ណត់​ ១០០%។​ កុមារ​អា​យុ​ក្រោម​ ៣ ឆ្នាំ​ បាន​ផឹក​វី​តាមីន​ A និង​ពិគ្រោះ​អា​ហា​រូបត្ថម្ភ ១០០%។​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​ពិនិត្យ​គភ៌​ទៀង​ទាត់​ ចាក់​វ៉ាក់សាំង​តេតា​ណូស​ដល់​ទា​រក​ទើប​កើត​ ផឹកថ្នាំ​ប៉ូវ​ជាតិ​ដែក​បង្ការ​ភាព​ស្លេក​ស្លាំង៘ 

ក្រៅ​ពី​នោះ​ កម្មា​ភិបាល​នៃ​ដំ​ណាក់​សុខា​ភិបាល​តែង​បាន​ទៅ​រៀន​សូត្រ​ បំ​ពាក់​បំ​ប៉ន​ជាប្រ​ចាំ​ ម៉្លោះ​ហើយ​មាន​ជំ​នាញ​ច្បាស់​លាស់​ អាច​ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​ មធ្យម​ភាគ​ជា​រៀង​រាល់​ខែ​ ដំ​ណាក់​សុខា​ភិបាល​បាន​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ជាង​ ៦០០ លើក​នាក់។​ បង​ស្រី​ ត្រឹង​ធីធូ​ហា​ មក​ពិនិត្យ​ជំ​ងឺ​ ឱ្យ​ដឹង​៖ “គ្រូ​ពេទ្យ​នៅ​ទីនេះ​ ពិនិត្យ​និង​ពិគ្រោះ​ជំ​ងឺ​ម៉ត់​ចត់​ខ្លាំង​ណាស់​ ដូច្នេះ​ខ្ញុំ​តែង​មក​ពិនិត្យ​សម្ពាធ​ឈាម​ ឈឺ​ក្បាល​ វិល​មុខ​ ដើម្បី​យក​ថ្នាំ​ផឹក។​ ពេល​មាន​តម្រូវ​ការ​ធ្វើ​តេស្ត​ ឬ​ថត​អេកូ​ទើប​ខ្ញុំ​ឡើង​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​”។​ បង​ស្រី​ហ្វិញ​ថាញហ្វា នៅ​ភូមិ​ហ្វា​ក្វើយ ឱ្យ​ដឹង​៖ “គ្រូ​ពេទ្យ​ផ្នែក​រោគ​ស្រ្តី​នៅ​ទីនេះ​ ពិនិត្យ​ហ្មត់​ចត់​ណាស់​ ដូច្នេះ​មុន​នឹង​ដាក់​កង​ពន្យា​កំ​ណើត​ ខ្ញុំ​ក៏​បាន​ពិនិត្យ​និង​ពិគ្រោះ​ពី​របៀប​ថែទាំ​សុខ​ភាព​ជា​មុន​”។​

គ្រូ​ពេទ្យ​ ង៉ោ​មិញ​វឿង ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ប្រ​ជា​ជន​តែង​ម្ចាស់​ការ​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ និង​ជ្រើស​រើស​កន្លែង​ពិនិត្យ​ជំងឺ​ល្អ​បំ​ផុត​។​ ចំ​ពោះ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ដើម្បី​ទាក់​ទាញ​អ្នក​ជំ​ងឺ​មក​ពិនិត្យ​ ក្រៅ​ពី​កម្មា​ភិបាល​ពេទ្យ​មាន​ជំ​នាញ​ច្បាស់​លាស់​ អា​កប្ប​កិរិយា​បម្រើ​ការ​ងារ​អស់​ពី​ចិត្ត​ពី​ថ្លើម​ គឺចាំ​បាច់​ត្រូវ​មាន​ឧបករណ៍​ពិនិត្យ​ ធ្វើ​តេស្ត​ ឆ្លុះ​ ឬ​ថត​។​ ដំ​ណាក់​សុខា​ភិបាល​បាន​ស្នើ​មណ្ឌល​សុខា​ភិបាល​ស្រុក​ជំ​នួយ​ឧបករណ៍​ធ្វើ​តេស្ត​ ឆ្លុះ​ ឬ​ថត​ ដូច​៖ ម៉ាស៊ីន​ថត​អេកូ ធ្វើ​តេស្ត​ឈាម​ ម៉ាស៊ីន​ជំ​នួយ​បេះ​ដូង​ និង​ទន្ត​ពេទ្យ​៘ ដើម្បី​បម្រើ​ឱ្យ​បាន​ល្អ​ជាង​ទៀត​នូវ​ការ​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​”៕

​ លីធាន​-លេង​មី

ចែករំលែកអត្ថបទ