18/10/2022 - 09:04

គប្បី​កត់​ចំ​ណាំ​អំ​ពី​កិច្ច​សន្យា​កក់​ប្រាក់​

ខណៈ​ពេល​កក់​ប្រាក់​ផ្ទេរ​កម្ម​សិទ្ធិ​ផ្ទះ​ ដី​ធ្លី​ ប្រ​សិន​បើ​ក្តាប់​មិន​ច្បាស់​ពី​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ ភាគី​ទទួល​ប្រាក់​កក់​អាច​នឹង​យក​កច្រក​“អន្ទាក់​” ក្នុង​នោះ​ មាន​ករណី​ខ្លះ​មិន​អាច​នឹង​ធ្វើ​កិច្ច​សន្យា​ផ្ទេរ​កម្ម​សិទ្ធិ​បាន​ ខណៈ​ដែល​ភាគី​កក់​ប្រាក់​បដិសេធន៍​ចុះ​កិច្ច​សន្យា​ អនុវត្ត​កិច្ច​សន្យា​ ដែល​កិច្ច​សន្យា​កក់​ប្រាក់​ នោះ​មិន​ទាន់​មោឃ​ភាព​។​

ប្រ​ជា​ជន​អនុវត្ត​សំ​ណុំ​បែប​បទ​នីត្យានុកូល​កម្ម​កិច្ច​សន្យា​កក់​ប្រាក់​នៅ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​តឹង​ហ៊ឹង​ ខណ្ឌ​ថូកណូក។​ 

កក់​ប្រាក់​ គឺកិច្ច​ការ​ដែល​ភាគី​ម្ខាង​ (ភាគី​កក់​ប្រាក់​) ប្រ​គល់​ឱ្យ​ភាគី​ម្ខាង​ទៀត​ (ភាគី​ទទួល​ប្រាក់​កក់​) ជា​ចំ​នួន​ទឹក​ប្រាក់​ឬ​វត្ថុ​មាន​តម្លៃ​ផ្សេង​ៗ​ មាន​មាស​ពេជ្រ​ជា​ដើម​ (ទ្រព្យ​សម្បត្តិ​ប្រាក់​កក់​) តាម​ពេល​វេលា​កំ​ណត់​ ដើម្បី​ធានា​ការ​ចុះ​កិច្ច​សន្យា​ ឬ​អនុវត្ត​កិច្ច​សន្យា​។​ ករណី​ដែល​បដិសេធន៍​ចុះ​កិច្ច​សន្យា​ អនុវត្ត​កិច្ច​សន្យា​ ភាគី​ខាង​មាន​កាតព្វ​កិច្ច​ យោងតាម​ប្រ​ការ​ ២ មាត្រា​ ៣២៨ នៃ​ក្រម​រដ្ឋ​ប្បវេណី​ឆ្នាំ​ ២០១៥។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​សិន​បើ​ភាគី​កក់​ប្រាក់​បដិសេធន៍​ចុះ​កិច្ច​សន្យា​ អនុវត្ត​កិច្ច​សន្យា​ នោះ​គឺទ្រព្យ​សម្បត្តិ​ឬ​ប្រាក់​កក់​នឹង​បាន​ទៅ​លើ​ភាគី​ទទួល​ប្រាក់​កក់; ប្រ​សិន​បើ​ភាគី​ទទួល​ប្រាក់​កក់​បដិសេធន៍​ចុះ​កិច្ច​សន្យា​ អនុវត្ត​កិច្ច​សន្យា​ នោះ​ត្រូវ​សង​ទៅ​ឱ្យ​ភាគី​កក់​ប្រាក់​នូវ​ទ្រព្យ​សម្បត្តិ​ដែល​បាន​កក់​រួច ​និង​ចំ​នួន​ទឹក​ប្រាក់​ប្រ​ហាក់​ប្រ​ហែល​ទ្រព្យ​សម្បត្តិ​ដែល​បាន​កក់​នោះ​ វៀរ​លែង​តែ​មាន​កិច្ច​ព្រម​ព្រៀង​ដោយ​​ឡែក​ផ្សេង​ទៀត​។​

លោក​មេធាវី​ ដោ​វិញ​ក្វាង​ គណៈ​មេធាវី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “យោង​តាម​សេចក្ដី​កំ​ណត់​ខាង​លើ​ កាតព្វ​កិច្ច​ (កម្រិត​ពិន័យ​ប្រាក់​កក់​) អាច​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ផ្សេង​ទៀត​ (កិច្ច​ព្រម​ព្រៀង​ផ្សេង​ទៀត​ក្នុង​ទីនេះ​ គឺកម្រិត​នៃ​ការ​ពិន័យ​លើ​ប្រាក់​កក់​ដែល​ខ្ពស់​ជាង​ ឬ​ទាប​ជាង​ បើ​ប្រៀប​នឹង​បទ​ប្បញ្ញត្តិ​ ឬ​កិច្ច​ព្រម​ព្រៀង​ដែល​មិន​ពិន័យ​លើ​ប្រាក់​កក់​។ល។)។​ ការ​កក់​ប្រាក់​ អាច​លាយ​លក្ខណ៍​ជា​អក្សរ​ ឬ​ជា​ពាក្យ​សម្តី​។​ ដោយ​ឡែក​រូប​ភាព​ដែល​លាយ​លក្ខណ៍​ជា​អក្សរ​ រួម​មាន​ច្រើន​ប្រ​ភេទ​ផ្សេង​ៗ​គ្នា​គឺ៖ កិច្ច​សន្យា​ កក់​ប្រាក់​ដែល​សាការី​បាន​បញ្ជាក់​កិច្ច​សន្យា​ កក់​ប្រាក់​ដែល​មាន​នីត្យានុ​កូល​កម្ម​ កិច្ច​សន្យា​ដោយ​មាន​អ្នក​ធ្វើ​សាក្សី​ ឬ​កិច្ច​សន្យា​កក់​ប្រាក់​ ដែល​គ្មាន​អ្នក​ធ្វើ​សាក្សី​”។​

បើ​តាម​ក្រុម​អ្នក​ឯក​ទេ​សផ្នែក​ខាង​ច្បាប់​ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ជួប​បញ្ហា​ស្មុគ្រ​ស្មាញ​មិន​គួរ​កើត​មាន​ ប្រ​ជា​ជន​មិន​ត្រូវ​មាន​កិច្ច​ព្រម​ព្រៀង​បន្ថែម​លើ​មាត្រា​ផ្សេង​ៗ​ ក្នុង​ករណី​ដែល​ភាគី​កក់​ប្រាក់​បដិសេធន៍​ចុះ​កិច្ច​សន្យា​ អនុវត្ត​កិច្ច​សន្យា​ ពិសេស​គឺខណៈ​ពេល​ដែល​មិន​យល់​ច្បាស់​ពី​ច្បាប់​លើ​វិស័យ​នេះ​; ត្រូវ​អាន​ច្បាស់​លាស់​ខ្លឹម​សារ​លើ​មាត្រា​ផ្សេង​ៗ​មុន​នឹង​ចុះ​ហត្ថ​លេខា​។​ ទន្ទឹម​នឹង​នោះ​ កិច្ច​សន្យា​កក់​ប្រាក់​ត្រូវ​កត់​ត្រា​ច្បាស់​លាស់​ពេល​វេលា​; ពេល​ផុត​កំ​ណត់​នៃ​កិច្ច​សន្យា​នេះ​ គឺសិទ្ធិ​កាតព្វ​កិច្ច​របស់​ភាគី​ទាំង​ពីរ អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ប្រ​ការ​ ២ មាត្រា​ ៣២៨ នៃ​ក្រម​រដ្ឋ​ប្បវេណី​ឆ្នាំ​ ២០១៥៕​           

       វ៉ាន់​ត្រៀង​-លីសៀ

ចែករំលែកអត្ថបទ