ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិទិញបៀង ស្រុកទិញបៀង ខេត្តអាងយ៉ាង ទើបទទួលពលរដ្ឋវៀតណាម ៤៤ នាក់ ពីប្រទេសកម្ពុជាវិលមកប្រទេសវិញ។ ពលរដ្ឋទាំងនេះបានកម្លាំងសមត្ថកិច្ចកម្ពុជាជួយសង្គ្រោះចេញពីកាស៊ីណូ។
ពលរដ្ឋវៀតណាម ៤៤ រូប បានភាគីខាងកម្ពុជា ប្រគល់ឱ្យត្រឡប់មកប្រទេសវិញនៅត្រង់បង្គោលព្រំដែនលេខ ២៧៥។ រូប៖ កងទ័ពការពារព្រំដែនផ្តល់ជូន។
ក្នុងចំណោមពលរដ្ឋទាំង ៤៤ នាក់ដែលវិលមកប្រទេស មានស្រី ៩ នាក់ ប្រុស ៣៥ នាក់ កម្រិតអាយុពី ១៥ ឆ្នាំដល់ ៣៧ ឆ្នាំ។ តាមប្រភពព័ត៌មាន ពលរដ្ឋវៀតណាមភាគច្រើនបានសង្គ្រោះចេញពីកាស៊ីណូធ្វើអាជីវកម្មខុសច្បាប់នៅតំបន់បណ្តោយតាមខ្សែបន្ទាត់ព្រំដែនតីណាម។ បន្ទាប់ពីទទួលកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនានា ធ្វើការរាយការណ៍សុខាភិបាល និងធ្វើបែបបទរដ្ឋបាលបឋមដល់ពលរដ្ឋទាំង ៤៤ រូប។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបន្តបង្ហើយបែបបទដែលជាប់ពាក់ព័ន្ធ សហការដោះស្រាយហេតុការណ៍។ តាមដែលបានដឹង នេះជាលើកទី ៣ ហើយ ដែលខេត្តអាងយ៉ាងទទួលពលរដ្ឋពីប្រទេសកម្ពុជាវិលមកប្រទេស ដោយមានប្រមាណ ១១០នាក់។
មុននោះ ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានផ្ញើសារទូរលេខអំពីការគាំពារពលរដ្ឋចំពោះករណីខាងលើ។ តាមរយៈនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ក្រសួងមហាផ្ទៃកម្ពុជា) ទទួលឱ្យស្នាក់នៅ ឃាត់ខ្លួនបណ្តោះអាសន្នជាច្រើនករណីដែលឆ្លងដែនខុសច្បាប់ចំពោះជនជាតិវៀតណាម៕
យោង៖ Tuoi Tre Online - ប្រែសម្រួល៖ វិមាន