គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានបញ្រ្ជាបផ្សព្វផ្សាយ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវផែនការបទបញ្ជាសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ស្ដីពីលើកកម្ពស់គុណភាពការងារច្រកទ្វាររបស់កងទ័ពការពារព្រំដែនក្នុងសម័យថ្មី ឆ្លើយតបតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។
ក្រុមការងាររបស់មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ចុះត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យនៅដំណាក់ត្រួតពិនិត្យការពារព្រំដែនបាយវង់ ចំណុះគណៈបញ្ជាការការពារព្រំដែនច្រកទ្វារកំពង់ផែយឿងដុង ក្រុងភូក្វឹក ខេត្តគៀងយ៉ាង។
តាមរបាយការណ៍របស់កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង ឆ្នាំ ២០២១ និង ៦ ខែដើមឆ្នាំ ២០២២ ការវិនិច្ឆ័យបទល្មើស ពាក់ព័ន្ធនឹងការត្រួតពិនិត្យឆ្លងដែនតាមច្រកទ្វារត្រូវបានយកចិត្តទុកដាក់ ចង្អុលការហ្មត់ចត់។ ៨ ខែដើមឆ្នាំ ២០២២ គ្រប់អង្គភាពក្នុងកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានទទួលប្រទះឃើញ ឃាត់ខ្លួន វិនិច្ឆ័យ ១១ ករណី ដោយមានមុខសញ្ញាឆ្លងដែនខុសច្បាប់ចំនួន ៣៥៧ នាក់។ ក្រៅពីនោះ អង្គភាពនៅទាំងប្រទះឃើញ ឃាត់ខ្លួនអ្នករត់ពន្ធ ដឹកជញ្ជូនទំនិញខុសច្បាប់ ទំនិញហាមឃាត់ជាច្រើនករណីរឹបអូសបារីចូលពីបរទេសរាប់សិបពាន់កញ្ចប់ ព្រមទាំងប្រេងម៉ាស្សូត ប្រេងកាត អង្ករនិងទំនិញដែលមានតម្លៃផ្សេងៗជាច្រើនទៀត។
ក្រោយពីពិនិត្យជាក់ស្ដែងការងារច្រកទ្វារនៅនឹងកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង ឧត្តមសេនីយ៍ត្រី ឡេវ៉ាន់ភុក - មេបញ្ជាការរងនៃមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានវាយតម្លៃថា កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានបញ្រ្ជាប ផ្សព្វផ្សាយម៉ឺងម៉ាត់នូវបទបញ្ជា ផែនការ ឯកសាររបស់ថ្នាក់លើ ស្ដីពីការងារច្រកទ្វារ។ អង្គភាពអនុវត្តល្អបែបបទវិជ្ជាជីវៈច្រកទ្វារតាមសេចក្ដីកំណត់; បន្តរក្សាយ៉ាងម៉ឺងម៉ាត់ បែបបទចង្អុលការគ្រប់គ្រងត្រួតពិនិត្យច្រកទ្វារ; ប្រចាំការវិនិច្ឆ័យបានល្អរាល់ហេតុការណ៍កើតឡើង។ បញ្ជីគ្រប់គ្រងវិជ្ជាជីវៈបានកត់ត្រាគ្រប់សព្វ។ ឧត្តមសេនីយ៍ត្រី សំណូមពរ កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បន្តបញ្រ្ជាបល្អថែមទៀតរាល់បទបញ្ជា សេចក្ដីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ស្ដីពីវិជ្ជាជីវច្រកទ្វារ។ អង្គភាពគប្បីជម្នះជាបន្ទាន់នូវការផ្ទេរទំនិញមិនត្រូវតាមសេចក្ដីកំណត់នៅច្រកទ្វារហាតៀង ព្រមទាំងកែតម្រូវនូវចំណុចខ្វះខាតដែលស្ថាប័នឯកទេសបានលើកឡើងក្នុងឱកាសបូកសរុបដំណើរការត្រួតពិនិត្យ៕
ប្រភព កាសែតបៀងផុង-ប្រែសម្រួល៖ ថាច់ធី