ចំពោះព័ត៌មានពីការកើនឡើងចំនួនកុមារចូលមន្ទីរពេទ្យព្យាបាល ដោយសារឆ្លងមេរោគ Adenovirus ក្នុងពេលថ្មីៗនេះ គឺឪពុកម្តាយជាច្រើនមានការព្រួយបារម្ភនៅពេលឃើញកុមារមានរោគសញ្ញាគ្រុនក្តៅ រាករូស ក្អួតចង្អូរ។ល។ ប៉ុន្តែការពិត នេះជាប្រភេទវីរុសដែលបង្កជំងឺទូទៅ ហើយការព្យាបាលថែទាំ ដូចជាជំងឺរលាកផ្លូវដង្ហើមធម្មតាដែរ។
រូបថតជាឧទាហរណ៍។
ជំងឺដែលបង្កឡើងដោយមេរោគ Adenovirus អាចកើតមានឡើងគ្រប់ខែ ក្នុងឆ្នាំ ប៉ុន្តែរីករាលដាលខ្លាំងបំផុតនៅពេលឈានចូលរដូវភ្លៀង។ វីរុសអាចបង្កជំងឺដល់គ្រប់មុខសញ្ញាគ្រប់វ័យ (កុមារច្រើនកើតជំងឺពេលមានអាយុពី ៦ ខែដល់ ៥ ឆ្នាំ)។ ក្នុងនោះ មុខសញ្ញា ដូចជាកុមារមនុស្សចាស់ អ្នកដែលមានជំងឺរុាំរ៉ៃ។ល។ ច្រើនប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងមេរោគនេះ ដោយសារប្រព័ន្ធភាពសុាំចុះខ្សោយ។
មេរោគ Adeno មានលទ្ធភាពឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងសហគមន៍ ប៉ុន្តែតាមក្រុមអ្នកជំនាញផ្នែកសុខភាព យើងមិនគួរព្រួយបារម្ភពេកទេ ពីព្រោះនេះជាប្រភេទមេរោគបង្កជំងឺទូទៅ បានកើតមានច្រើនឆ្នាំមកហើយ មិនមែនជាប្រភេទមេរោគថ្មីឡើយ។
តាមប្រសាសន៍អនុបណ្ឌិត វេជ្ជបណ្ឌិតត្រឿងវ៉ាន់វ៉ី ប្រធានផ្នែករោគក្នុង-កុមារទូទៅនៃមន្ទីរពេទ្យ E គឺមិនមែនករណីណាដែលមានរោគសញ្ញារលាកផ្លូវដង្ហើម ឬមានបញ្ហាអំពីប្រព័ន្ធរំលាយអាហារ ដូចជាគ្រុនក្តៅ ក្អួតចង្អូរ រាករូស។ល។ សុទ្ធតែបណ្តាលមកពីមេរោគ Adenovirus ទាំងអស់នោះទេ។ ម៉្យាងការព្យាបាលជំងឺឆ្លងមេរោគ Adenovirus សំខាន់ គឺព្យាបាលទៅតាមរោគសញ្ញា ដូចជាជំងឺផ្លូវដង្ហើមធម្មតាផ្សេងៗ។ អ្នកជំងឺភាគច្រើនបានព្យាបាលជាសះស្បើយ។ តិចមានករណីបាត់បង់ជីវិតណាស់។
ធាតុពិត បណ្តាករណីបាត់បង់ជីវិតដោយមេរោគ Adenovirus គឺកើតមានចំពោះអ្នកជំងឺដែលមានជំងឺប្រចាំកាយ កង្វះសារធាតុចិញ្ចឹមក្រិនឆ្អឹង ជំងឺបេះដូងពីកំណើត ជំងឺសួតរុាំរ៉ៃ ភាពសុាំចុះខ្សោយ ។ល។ ក្នុងករណីកុមារ គ្រុនក្តៅលើសពី ៣៨,៥ អង្សា ត្រូវបានណែនាំរបៀបបន្ថយកម្តៅ បំពេញជាតិទឹកនិងអគ្គិសនី វិភាគបំពេញបន្ថែមសារធាតុចិញ្ចឹមដើម្បីបង្កើនភាពសុាំ និងតាមដានការប្រែប្រួលនៃរោគសញ្ញា រលាកសួត ដើម្បីមានវិធានការព្យាបាលបានទាន់ពេល។ បើប្រទះឃើញកុមារមានរោគសញ្ញាគ្រុនក្តៅ រាករូស ក្អួតចង្អូរ។ល។ គប្បីនាំកុមារទៅកាន់មណ្ឌលសុខាភិបាលឯកទេស ផ្នែកកុមារ ដើម្បីឱ្យវេជ្ជបណ្ឌិតពិនិត្យនិងណែនាំការព្យាបាលឱ្យបានត្រឹមត្រូវទាន់ពេល។
ក្រុមអ្នកជំនាញផ្នែកសុខភាពផ្តល់អនុសាសន៍ បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងបង្ការជំងឺ Adenovirus។ ដូច្នេះ វិធានការបង្ការជំងឺប្រសើរបំផុតនោះគឺ៖
- លាងសម្អាតដៃ មុខមាត់កុមារឱ្យបានទៀងទាត់;
-ធានាបរិស្ថានស្រឡះស្រឡំ គ្មានធូលីនិងផ្សែងបារី;
- ពាក់ម៉ាស់ពេលកុមារចេញទៅក្រៅ ជៀសវាងជួបប្រាស្រ័យជាមួយនឹងកុមារមានជំងឺ;
- ឱ្យកុមារហូបចុកគ្រប់ជីវជាតិ;
- ចាក់វ៉ាក់សាំងបង្ការជំងឺឱ្យបានគ្រប់ដូស និងត្រឹមត្រូវតាមកាលបរិច្ឆេទ;
-ប្រសិនបើកុមារមានរោគសញ្ញាខាងផ្លូវដង្ហើមខុសប្រក្រតី ឪពុកម្តាយគប្បីនាំកុមារទៅកាន់មណ្ឌលសុខាភិបាលឯកទេសផ្នែកកុមារ ដើម្បីពិនិត្យនិងព្យាបាលទាន់ពេល ជៀសវាងផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតមាន៕
យោង៖Theo Suckhoedoisong.vn-មុនី