នគរបាលខេត្តត្រាវិញ ទើបរៀបចំពិធីជូនមេដាយអនុស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ” ដល់លោកស្រីថាច់ធីយ៉ឹង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ។ លោកស្រីថាច់ធីយ៉ឹង មានស្នាដៃក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់នៅសាកលវិទ្យាល័យត្រាវិញ ក៏ដូចជាសកម្មភាពអប់រំបណ្តុះបណ្តាលនៅលើភូមិសាស្រ្តខេត្ត។

លោកស្រីថាច់ធីយ៉ឹង ទទួលមេដាយអនុវស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ”។
តាមប្រសាសន៍ វរសេនីយ៍ឯកបម្រុង ហូហឺវង៉េប ប្រធានការិយាល័យសន្តិសុខនយោបាយផ្ទៃក្នុងចំណុះនគរបាលខេត្តត្រាវិញ ក្នុងអំឡុង ៥ ឆ្នាំកន្លង លោកស្រីថាច់ធីយ៉ឹង តែងសម្រេចឆ្នើមនូវភារកិច្ចបានប្រគល់អំពីកិច្ចចង្អុលការ សហការក្នុងការងារបង្ការ ប្រឆាំងឧក្រិដ្ឋកម្ម និងបាបគ្រោះសង្គម កសាង ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ និងសហការជាមួយនគរបាលគ្រប់លំដាប់ថ្នាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសាលារៀនជាដើម៕
យោង៖ កាសែតត្រាវិញ